ញ៉ាំកាហ្វេបែបស្ងប់ស្ងាត់ ស្តាប់តន្រ្តីកំដរអារម្មណ៌ ជាមួយបរិយាកាសបែប Chill នៅ Cup'ital Coffee

សុំណែនាំអ្នកទាំងអស់គ្នាមកកាន់ Cup’ital Coffee ដែលស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ ដែលមានការឌីហ្សាញហាងសាមញ្ញតែទាក់ទាញ។ 


នៅទីនេះមានទីតាំងធំល្មមសម្រាប់ការជួបពិភាក្សាការងារ ឬ សិក្សា ដែលកន្លែងអង្គុយ Indoors ត្រជាក់ល្ហឹម ជាមួយភ្លើងបែបរ៉ូមែនទិក។ ចំណែកឯ Outdoor គឺមានតុត្រឹមតែ ២ ប៉ុណ្ណោះសម្រាប់ភ្ញៀវដែលចូលចិត្តបរិយាកាសនិងខ្យល់ធម្មជាតិ។ 

Cup’ital Coffee មានភេសជ្ជៈច្រើនគួរសមដែរសម្រាប់ជ្រើសរើស ដែលមានភេសជ្ជៈមួយចំនួនរៀងប្លែកពីគេបន្តិច។ Cup’ital Coffee ដែលជាកាហ្វេប្រចាំហាង ពិសេសជាងគេ​នោះរៀងប្លែកមាត់ដោយសារកាហ្វេនេះត្រូវបានយកទៅក្រឡុកដោយដៃ និងបន្ថែមជាមួយទឹកដោះគោស្រស់មួយកូនកែវពីក្រៅទៀតផង។ 

ចំណែកឯ Cup Coffee រសជាតិគឺត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តផ្អែមខ្លាំងដោយសារវាជាប្រភេទកាហ្វេទឹកដោះគោខាប់ តែរសជាតិកាហ្វេនៅតែដឹតឆ្ងាញ់ដដែល។ Passion Ice-Shaked ក៏ឆ្ងាញ់ដែរ វាជាភេសជ្ជៈប្រចាំហាងមួយដែលល្អបំផុតសម្រាប់អ្នកស្រេកទឹក ញ៉ាំហើយស្រឡះបំពង់ក​តែម្តងជាមួយរសជាតិជូរអែម របស់ផាសិន។

បើចង់សាក កុំភ្លេចណា Cup’ital Coffee។ 

Cup’ital Coffee

  • #184, Street 208 Sangkat Beoung Riang, Khan Daun Penh
  • 010 925 777

អត្ថបទគួរតែអានបន្ទាប់