Crazy Tukbokki
- Cambodia, Phnom Penh, Saint 307, Crazy tukbokki TK
- 012 237 054
អ្នកទាំងអស់គ្នាមានដឹងអត់ថា ជំទាវទី 1 របស់កូរ៉េខាងត្បូង Kim Keon-hee បានឆ្លៀតចូលទស្សនាហាងកូរ៉េមួយនៅម្តុំទួលគោកយេីងហ្នឹង? ហាងនេះមានឈ្មោះថា Crazy Ttukbokki ហេីយបានទទួលការសរសេីរនិងលេីកទឹកចិត្តជាពិសេសពីជំទាវទៀតផង។
ម្ហូបកូរ៉េនៅទីនេះគឺពិតៗតែម្តងដោយសារម្ចាស់ហាងជាជនជាតិកូរ៉េខាងត្បូង ហើយម៉ឺនុយហាងវិញ មានជាម្ហូបតាមផ្លូវដែលនិយមបំផុតនៅប្រទេសកូរ៉េខាងត្បូងមានដូចជា តុកប៉ុកគី មីគ្រឿងសមុទ្រ មីខ្មៅ មីហឹរកូរ៉េ សាច់មាន់ចៀនបែបកូរ៉េ ជាដេីម។
ឥឡូវហាងកំពុងតែមានឈុតពិសេសមួយគឺ ឈុតម្ហូបដែលជំទាវទី 1 កូរ៉េខាងត្បូងពេញចិត្តជាងគេ មានតុកប៉ុក បាយម៉ូលៗ សារាយម៉ូលបំពង និងទឹកក្រូចរសជាតិផ្លែប៉ែស។
តុកប៉ុកគីនៅទីនេះគឺប្រៃដិត ហឹរ និង ជូរតិចៗ រសជាតិគឺជាប់ចិត្តម៉ង ហេីយសំខាន់មានគ្រឿងច្រេីនទៀតដូចជា សាច់ក្រក ប្រហិតត្រី មីត្របែតបែបកូរ៉េ ស្ពៃក្តោប និងតួឯកនោះគឺនំអង្ករតុកប៉ុកគឺ ដែលមានរាងវែងនិងស្វិត។
សម្រាប់ បាយម៉ូលៗ គឺធ្វេីពីបាយលាយជាមួយពងត្រីពណ៌សាល់ម៉ុង កម្ទេចសារាយ និងគ្រឿងផ្សំប្រៃៗ។ ប្លែកជាងគេ ប្រហែលជា សារាយបំពង ដែលមានរូបរាងស្រដៀងគួង តែស្នូលគឺជាមីសួរបស់កូរ៉េ។ បេីជ្រលក់ជាមួយទឹកតុកប៉ុកគី រសជាតិកាន់តែកប់។
ហេីយសម្រាប់ភេសជ្ជៈវិញ អ្នកទាំងអស់គ្នាមិនគួររំលងទឹកផ្លែបេស ដែលជាទឹកក្រូចមកពីកូរ៉េ រសជាតិប្លែក ហេីយសំខាន់ផ្អែមៗជួយកាត់ជាតិហឹរនៃតុកប៉ុកគីបានទៀត។
ទីធ្លាហាងគឺមានអនាម័យស្អាត។ សំខាន់ជាងគេ ហាងមានចាក់បញ្ចាំង MV បទកូរ៉េលេីជញ្ជាំង មានអារម្មណ៍ដូចនៅ concert ចឹង។ និយាយទៅគឺសាកសមជាមួយសិស្សនិស្សិតចេញពីរៀន ឬ អ្នកធ្វេីការដែលរកកន្លែងណាសប្បាយៗ រំសាយអារម្មណ៍។
តស់! បបួលគ្នាមកសាកជាមួយឈុតជំទាវទី១កូរ៉េខាងត្បូង មានតែនៅ Crazy Ttukbokki!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.