ហាងកាហ្វេតូចៗ 5 កន្លែងម្តុំផ្សារទួលទំពូងសម្រាប់អង្គុយសម្រាក ហត់ពីការដើរផ្សារ
ពេលដើរលេងទិញខោអាវហើយ អាកាសធាតុក្តៅហើយហប់ខ្លាំងនៅផ្សារទួលទំពូង ពួកយើងជឿថាអ្នកនឹងចង់ញ៉ាំអ្វីត្រជាក់ៗនៅកន្លែងដែលមានម៉ាស៊ីនត្រជាក់។ នេះជាហាងកាហ្វេមួយចំនួនដែលអ្នកគួរទៅដើម្បីគេចពីកម្តៅក្តៅខ្លាំង៖
- La Chronique Cafe and Bistro
La Chronique មានលក់អាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច និងកាហ្វេ។ ទីធ្លាហាងមួយនេះមានការតុបតែងដូចប្រទេសកម្ពុជានៅសម័យ ១៩៦០។ អ្នកអាចញ៉ាំម្ហូបឆ្ងាញ់ៗ ហើយមានអារម្មណ៍ថាដូចជាស្ថិតក្នុងពេលវេលាវិលត្រឡប់ថយក្រោយអញ្ចឹង។

ទីតាំង៖ ផ្ទះលេខ ៦០ ផ្លូវលេខ ១៣៥ ទួលទំពូង១ ភ្នំពេញ | Googlemap
ទូរស័ព្ទ៖ ០៨៦ ៨៨៨ ៥៥៩
ម៉ោងធ្វើការ៖ 6:30am – 8:00pm
- Tini Cafe and Bar
Tini ឬ ទីនេះ ជាហាងកាហ្វេតូចមួយមានតាំងគំនូរដែលគូរដោយវិចិត្រករជាច្រើន។ Tini មានលក់ Expresso, Drip Coffee និងភេសជ្ជៈជាច្រើនទៀត។

ទីតាំង៖ ផ្ទះលេខ ៥៧ ផ្លូវលេខ ៤៥០(ចន្លោះផ្លូវលេខ១៣៥+១៥៥) ទួលទំពូង១ ភ្នំពេញ | Googlemap
ទូរស័ព្ទ៖ ០១៧ ៥៥៥ ៤៥០
ម៉ោងធ្វើការ៖ 9:00am – 9:00pm (បិទរាល់ថ្ងៃព្រហស្បតិ៍)
- Jars of Clays
Jars of Clays មានលក់ម្ហូបអាហារអឺរ៉ុប និងអាស៊ីរបៀប homemade។ ១០%នៃប្រាក់ចំណូលរបស់ពួកគេ គឺបានបរិច្ចាកទៅឱ្យអង្គការជួយខ្មែរយើង។

ទីតាំង៖ ផ្ទះលេខ៣៩B ផ្លូវលេខ ១៥៥ ភ្នំពេញ (នៅជិតផ្សារទួលទំពូង) | Googlemap
ទូរស័ព្ទ៖ ០១២ ៨០០ ១៦០
ម៉ោងធ្វើការ៖ 7:30am – 9:00pm (បិទរាល់ថ្ងៃអាទិត្យ)
- VIBE Cafe
VIBE ជាហាងកាហ្វេដំបូងគេបង្អស់ដែលប្រើប្រាស់តែបន្លែស្រស់ៗ 100% នៅកម្ពុជា។ Menu របស់ពួកគេមានម្ហូបជាច្រើនមុខពី Burger អត់មានសាច់ ទៅ Donuts ឆ្ងាញ់ៗ។

ទីតាំង៖ ផ្ទះលេខ ២៦A ផ្លូវលេខ ៤៤៦ ទួលទំពូង ភ្នំពេញ | Googlemap
ទូរស័ព្ទ៖ ០៦១ ៧៦៤ ៩៣៧
ម៉ោងធ្វើការ៖ ថ្ងៃចន្ទ 7:30am – 4:30pm
ថ្ងៃអង្គារ - អាទិត្យ 7:30am – 9:00pm
- Mix Cafe
អ្នកអាចមកអង្គុយអានសៀវភៅលេង ហើយញ៉ាំកាហ្វេដើម្បីសម្រាកក្រោយពេលហត់នឿយពីការដើរលេងនៅក្នុងផ្សារបាន ព្រោះហាងនេះមានទីតាំងនៅចំខាងក្រោយផ្សារតែម្តង។

ទីតាំង៖ ផ្ទះលេខ ៩៨ ផ្លូវលេខ ៤៥០ ទួលទំពូង១ ភ្នំពេញ | Googlemap
ទូរស័ព្ទ៖ ០៨១ ២២៨ ៨៨៦
ម៉ោងធ្វើការ៖ 7:00am – 8:00pm