តស់! ផឹកកាហ្វេលេងជាមួយសត្វឆ្កែឃ្យូតៗនៅ Corgi in Town

អត្ថបទនេះផ្ញើជូនជាពិសេសដល់អ្នកស្រឡាញ់ឆ្កែទាំងអស់តែម្ដង។ ហាងកាហ្វេ Corgi In Town ជាហាងកាហ្វេឆ្កែមួយកន្លែងដែលមានកូនឆ្កែស្អាតៗដែលអ្នកអាចលេងជាមួយ ហើយមានលក់ភេសជ្ជៈ និងម្ហូបខ្លះៗផងដែរ។ 

កូនឆ្កែនីមួយៗសុទ្ធតែស្អាតៗ ឃ្យូតៗ ឆ្លាតៗ ហើយមានគ្រប់ពូជតែម្ដង! Tip មួយសម្រាប់អ្នកមានគម្រោងចង់ទៅលេងហាងកាហ្វេនេះ៖ ដើម្បីឲ្យកូនឆ្កែចូលចិត្ត ត្រូវមានចំណីតាមខ្លួន ដឹងតែតាមមកយកចិត្ត អ្នកខ្លះចេះសំពះសុំទៀត!

ជាហាងកាហ្វេ ច្បាស់ណាស់ Corgi In Town មានភេសជ្ជៈទុកបម្រើជូនលោកអ្នកជាច្រើនប្រភេទ មិនថាជាប្រភេទកាហ្វេ ឬ តែ ឬ ផ្លែឈើ ឬ តែទឹកដោះគោនោះទេ។ ភេសជ្ជៈត្រូវម៉ាច់សម្រាប់អ្នកមកប្រលែងលេងជាសត្វចិញ្ចឹមឆ្កែបណ្ដើរ ញ៉ាំភេសជ្ជៈត្រជាក់ៗបណ្ដើរ។

 

នៅ​ Corgi In Town នេះក៏មានសេវាកម្មផ្សេងៗទាក់ទងនឹងការថែរក្សាកូនឆ្កែផងដែរ ដូចជាតម្រឹមរោម ឬអ្នកអាចយកកូនឆ្កែទៅទុកទីនោះបានសម្រាប់ការមើលថែពេលរវល់ជាដើម។ លើសពីនេះ អ្នកក៏អាចនាំកូនឆ្កែរបស់អ្នកទៅលេងជាមួយកូនឆ្កែផ្សេងៗទៀតបានផងដែរ។ 

Corgi In Town - Dog Cafe

អត្ថបទគួរតែអានបន្ទាប់