មើលម្លែតស្រដៀងគ្នា! តោះ មកដឹងម្ហូបខ្មែរនិងម៉ាឡេសុីពេញនិយមទាំងបីមុខនេះ ស្រដៀងគ្នាប៉ុនណា?

នៅក្នុងវគ្គនេះក៏ដូចជាវគ្គមុនដែរ Foodbuzz Cambodia បានអញ្ជើញអ្នកចូលចិត្តញ៉ាំ ២ រូបដ៏ស្រស់ស្អាតនិងស្រស់សង្ហា គឺ កំលោះសង្ហាដាលីន ស្ដេចនិពន្ធប្រចាំ Foodbuzz Cambodia​ និងកញ្ញាស៊ូលីន ស្ដេចភ្លក់អាហាររបស់ម៉ាឡេ។​ ថ្ងៃនេះពួកគាត់នឹងបន្ដភ្លក់អាហារខ្មែរនិងម៉ាឡេដែលវាមានលក្ខណៈប្រហាក់ប្រហែលគ្នាតពីវិឌីអូមុន។

មុខម្ហូបទីមួយគឺ លតឆាខ្មែរនិងលតឆាម៉ាឡេសុី។ និយាយទៅលតឆាទាំង២នេះមានរសជាតិប្រហាក់ប្រហែលគ្នាខ្លាំងមែនទែន ខុសត្រង់ប្រើគ្រឿងផ្សំខុសៗគ្នា។​ លតឆាខ្មែរ មានផ្សំគ្រឿងដូចជា លត ពងមាន់ សាច់គោ ដើមខាត់ណា ចំណែកឯលតឆាម៉ាឡេមានលត សាច់ជ្រូក និងពងមាន់ស្រស់(យកតែផ្នែកក្រហម)។ តែអ្វីដែលយើងចាប់អារម្មណ៍នោះគឺ ឈ្មោះ។ ឈ្មោះលតឆាម៉ាឡេ ជាភាសាម៉ាឡេ គឺ ‘Lou Shu Fun’ បានន័យថាមីកណ្តុរ តែមិនមែនបានន័យថា មីនេះផ្សំពីសាច់កណ្ដុរនោះទេ តែដោយគេឃើញរូបរាងលតវាដូចនឹងកន្ទុយទើបគេដាក់ឈ្មោះវាបែបនេះ។

មុនម្ហួបទីពីរគឺមីឆា។ សម្រាប់មីឆាខ្មែរគឺវាដូចគ្នាទៅនឹងលតឆាខ្មែរដែរ ខុសត្រង់ថាមួយប្រើលតនិងមួយទៀតប្រើមីតែប៉ុណ្ណឹង។ តែសម្រាប់មីឆាម៉ាឡេវិញគឺមិនមែនបែបនឹងទេ មីឆាម៉ាឡេសុី យើងអាចហៅថា មីឆាម៉ាម៉ាក់ Mee Goreng Mamak ដែល Mamak​​ មានន័យថាស្ទីល។ នៅម៉ាឡេសុី ភាគច្រើនយើងអាចរកបាននៅឯភោជនីយដ្ឋាន បែបឥណ្ឌាម៉ូស្លីម។ គ្រឿងផ្សំរបស់វាមានដូចជា សាច់មាន់ តៅហ៊ូ ប៉េងប៉ោះ ដំឡូងបារាំង និងបន្លែ និងយើងមិនអាចខ្វះបានទេនូវគ្រឿងផ្សំរូបមន្តពិសេសរបស់ពួកគេ។

ចុងក្រោយគឺដល់វគ្គញ៉ាំបង្អែមម្ដង។ នំខ្មែរយើងមាន នំគម នំអន្សមខ្នុរ នំត្នោតម្សៅ និង នំចេកចៀន(បែបស៊ីវិល័យ)។ ចំណែកឯនំខាងម៉ាឡេសុីមាន Kuih Ketayap (ដូចនឹងពពារផ្អែមដែលគេលក់នៅតាមផ្លូវ) Kuih Seri Muka (ស្រដៀងនឹងនំចាក់ចន្ទ) ​ Onde Onde​ (ដូចនឹងនំផ្លែអាយ តែគេយកសាច់ដូងមករុំជុំវិញតែម្ដង)  Cucur Udang​ (ស្រដៀងនឹងនំកំពឹសចៀនបន្តិច ដូចនឹងនំជើងជ្រូកបន្តិច)។ តែនិយាយជារួមទៅពិតជាពិបាកអត់ទ្រាំណាស់ ឃើញហើយចង់ស្រក់ទឹកមាត់។

Home Away from Home series ជាកម្មវិធីដែលអាចអោយអ្នកទាំងអស់គ្នារកអាហារប្រចាំស្រុកកំណើតបាននៅក្នុងប្រទេសកម្ពុជា។ អត្ថបទនេះនាំមកជូនដោយ Maybank Cambodia។​ តាមដាន Maybank Cambodia​ សម្រាប់ប្រូម៉ូសិនថ្មីៗបន្ថែមទៀត។

អត្ថបទនេះមានការគាំទ្រដោយស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា។​ ថតដោយកាម៉េរ៉ា Sony 7RIV with 24-70mm f2.8 and Sony A7Riii with 85mm f1.4

អត្ថបទគួរតែអានបន្ទាប់