មោះ! មកប្រៀបធៀបម្ហូបខ្មែរនិងម៉ាឡេសុីល្បីៗទាំងបីមុខនេះ ថាស្រដៀងឬខុសគ្នាប៉ុណ្ណា!
ម្ហូប ដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណនៃប្រទេសនីមួយៗ។ ប្រទេសក្នុងតំបន់អាស៊ី ក៏មានមុខម្ហូបមួយចំនួនមានរសជាតិនិងឈ្មោះប្រហាក់ប្រហែលគ្នាដែរ។ កុំអោយពិបាកគិតយូរ ថ្ងៃនេះ Foodbuzz នឹងនាំអ្នកទាំងអស់គ្នាទៅភ្លក់រសជាតិរវាងម្ហូបខ្មែរនិងម្ហូបម៉ាឡេម្ដងមើល ថាតើម្ហូបប្រទេសទាំង២ដែលសុទ្ធតែប្រទេសក្នុងតំបន់អាស៊ីដូចគ្នា មានលក្ខណៈដូចគ្នានិងខុសគ្នាបែបណាខ្លះ?
មុខម្ហូបទីមួយគឺការី។ ទាំងប្រទេសខ្មែរនិងប្រទេសម៉ាឡេសុទ្ធតែមានការីដូចគ្នា តែក៏មិនមែនដូចគ្នាដែរ។ ការីខ្មែរមានរសជាតិមុតជាង ហើយយើងភាគច្រើនញ៉ាំវាជាមួយនឹងនំបញ្ចុក ចម្រុះដោយបន្លែគ្រប់មុខ ឬក៏យើងអាចញ៉ាំជាមួយនឹងនំបុ័ង តែចំពោះការីម៉ាឡេវិញគឺគេញ៉ាំជាមួយមីឬគុយទាវជំនួសវិញហើយក៏មិនមានដាក់បន្លែចម្រុះដូចយើងដែរ។
បន្ទាប់មកគឺមុខម្ហូបទីពីរ គឺសាច់គោអាំង។ សាច់គោអាំងខ្មែរគឺភាគច្រើនគឺពួកយើងញ៉ាំលេង ហើយញ៉ាំជាមួយនឹងជ្រក់ តែសាច់គោអាំងម៉ាឡេគឺញ៉ាំជាមួយទឹកជ្រលក់សណ្ដែកដីដោយមានរូមផ្សំនឹងដុំបាយ ត្រសក់ និងខ្ទឹមបារាំងហាន់ដុំៗជំនួសវិញ។
មួយមុខចុងក្រោយគឺ បង្អែមបែបចម្អាបម្ដង គឺនំអន្សម។ នំអន្សមខ្មែរគ្នាយើងច្បាស់ជាបានស្គាល់បានភ្លក់បានញ៉ាំរួចរាល់ហើយ អញ្ចឹងយើងមកស្គាល់នំអន្សមម៉ាឡេម្ដងវិញ។ និយាយទៅរសជាតិអាចថាប្រហាក់ប្រហែលគ្នា តែរូបរាងឥតដូចគ្នាសោះ វាដូចនឹងនំចាំងស្នូលផ្អែមរបស់ខ្មែរយើងទៅវិញ ហើយការវិចខ្ចប់គឺគេប្រើស្លឹកឬស្សីជំនួសវិញ។
- Home Away from Home series ជាកម្មវិធីដែលអាចអោយអ្នកទាំងអស់គ្នារកអាហារប្រចាំស្រុកកំណើតបាននៅក្នុងប្រទេសកម្ពុជា។ អត្ថបទនេះនាំមកជូនដោយ Maybank Cambodia។ តាមដាន @Maybank Cambodia សំរាប់ប្រូម៉ូសិនថ្មីៗបន្ថែមទៀត
- អត្ថបទនេះមានការគាំទ្រដោយស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា។ ថតដោយកាម៉េរ៉ា Sony 7RIV with 24-70mm f2.8 and Sony A7Riii with 85mm f1.4។