COLLIN'S® កន្លែងសាកសមបំផុតសម្រាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់!

ថ្ងៃបុណ្យនៃក្តីស្រលាញ់កាន់តែខិតជិតមកដល់ហើយ មានរៀបគម្រោងទៅណាជាមួយមនុស្សជាទីស្រលាញ់ហើយឬនៅ? ថ្ងៃពិសេសបែបនេះបើបានទៅញ៉ាំអាហារនៅស្កាយបារគឺសាកសមបំផុត។ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង និង បរិយាកាសដ៏រ៉ូមែនទិកនៅ COLLIN'S® ស្កាយបារដែលស្ថិតនៅជាន់ទី ១៣នៃអគារ The Bridge Soho នឹងធ្វើឱ្យការទទួលទានអាហាររបស់អ្នកទាំងអស់គ្នាកាន់តែពិសេស!

នៅទីនេះមានបម្រើជូននូវអាហារបែបអឺរ៉ុប និងអាស៊ី ដែលមានស្ដង់ដា និង គុណភាពខ្ពស់។ អ្វីដែលពិសេសជាងនេះទៅទៀតគឺនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ COLLIN'S® មានបម្រើជូននូវឈុតអាហារ Valentine’s Day ដែលមានអាហារ ៣ មុខសម្រាប់អ្នកទាំងអស់គ្នា។ នៅក្នងនោះមានម្ហូប Signature Surf & Turf ១ចាន បង្អែម White Chocolate Pudding with Sweet Cherries ១ចាន និងភេសជ្ជៈ Tropical Heaven Mocktail ២កែវ។

សម្រាប់ម្ហូបនីមួយៗសុទ្ធតែធ្វើឡើងដោយការយកចិត្តទុកដាក់ និង គ្រឿងផ្សំដែលមានគុណភាពខ្ពស់។ ជាពិសេសគ្រឿងផ្សំនៃម្ហូប Signature Surf & Turf ដែលមានសាច់ស្រស់ៗ មានគុណភាពខ្ពស់ដល់ទៅបីមុខ ដូចជា សាច់គោ ក្តាម និង បង្កង។ ចំណែកឯបង្អែម និងភេសជ្ជៈវិញគឺមានរសជាតិស្រទន់ឆ្ងាញ់ដែលធ្វើឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយតែម្ដង! សម្រាប់ឈុតដ៏ពិសេសមួយនេះ​ អ្នកទាំងអស់គ្នាចំណាយត្រឹមតែ ៥០ដុល្លារ ប៉ុណ្ណោះសម្រាប់មនុស្សពីរនាក់។

ក្រៅពីអាហារឆ្ងាញ់ៗ នៅទីនេះក៏មានបរិយាកាសដ៏ល្អ បែបរ៉ូមែនទិក ដែលសាកសមបំផុតសម្រាប់ថ្ងៃដ៏ពិសេសមួយនេះ! មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ COLLIN'S® ក៏មានរៀបចំកម្មវិធីពិសេស ដោយមានការផ្តល់ជូនជា កាដូ និងការលេងហ្គេម ដើម្បីបានរង្វាន់  អមដោយការប្រគុំតន្រ្តីដ៏ពិរោះរណ្តំដើម្បីកំដអារម្មណ៍អ្នកទាំងអស់គ្នាផងដែរ។

ដូចនេះកុំភ្លេចកក់កន្លែងទុកមុនឲ្យហើយណា៎! ហើយសម្រាប់ការកក់អ្នកទាំងអស់គ្នាអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 328 668 ឬ Facebook page, Collin’s – Cambodia

COLLIN'S®

  • The Bridge Soho, #13-01, No. 14, St. 78. Tonle Bassac Commune, Phnom Penh 
  • 015 328 668

អត្ថបទគួរតែអានបន្ទាប់