គយគន់សម្រស់នៃទិដ្ឋភាពក្នុងទីក្រុងភ្នំពេញ ជាមួយរសជាតិមួយគ្មានពីរនៃមុខម្ហូបថ្មីរបស់ COLLIN’S®

កំពុងមានគម្រោងទៅលេង Sky Bar​ មែនទេ?  ម៉េចមិនសាកនៅ COLLIN’S®? COLLIN’S®  គឺជាភោជនីយដ្ឋាន និងជាស្កាយបារយ៉ាងទាក់ទាញបំផុត​ និងជាម្ចាស់ពានរង្វាន់មកពីប្រទេសសិង្ហបុរី ជាមួយសាខានៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ចិន និងកម្ពុជាផងដែរ​ ដែលមានទីតាំងស្ថិតនៅជាន់ទី13 នៃអគារ The Bridge SOHO។ 

នៅ​ COLLIN’S® មិនត្រឹមតែមានអាហាររសជាតិឆ្ងាញ់ជាប់មាត់ និងភេសជ្ជៈឆ្ងាញ់ត្រជាក់ចិត្តប៉ុណ្ណោះទេ តែក៏ផ្ដល់ជូនទស្សនីយភាពនៃសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងទីក្រុងភ្នំពេញ ដែលស័ក្ដិសមបំផុតសម្រាប់ការគយគន់ថ្ងៃលិចក៏ដូចជាទិដ្ឋភាពពេលរាត្រីផងដែរ ហើយជាមួយនឹងកន្លែងអង្គុយវិញ ពិតជាមានផាសុខភាពអមនឹងខ្យល់អាកាសដ៏ស្រស់ស្រាយពីខាងមាត់ទន្លេ ឬក៏អាចអង្គុយក្នុងហាងជាមួយការតុបតែងលម្អយ៉ាងទាក់ទាញក៏បាន។ 

ចាប់ពីថ្ងៃទី 01 ខែតុលានេះ COLLIN’S® បានចេញមុខម្ហូបថ្មីដែល មិនត្រឹមតែផ្ដល់នូវរសជាតិប្លែកខុសពីហាងដទៃ តែប៉ុណ្ណោះទេ តម្លៃក៏កាន់តែទាក់ទាញ ដែលប្រិយមិត្តអាចញ៉ាំអាហារឆ្ងាញ់ៗបានកាន់តែច្រើន។​ តម្លៃសមរម្យជាងមុន គុណភាពនៅដដែល! អាហារនីមួយៗសុទ្ធតែចំអិនពីគ្រឿងផ្សំដែលមានគុណភាពខ្ពស់ រួមផ្សំជាមួយថ្វីដៃយ៉ាងស្ទាត់ជំនាញរបស់ចុងភៅ ដើម្បីបង្កើតបានជារសជាតិបំភ្លេចមិនបាន។​ មិនបាច់ចាំយូរ យើងមកមើលអាហារមួយចំនួនដែលមានក្នុងមីនុយថ្មីនេះ

 

 

●        Crispy Chicken Mid-Joint Wing៖ មាន់បំពងប្រឡាក់ ស្រួយ ផ្សំគ្រឿងយ៉ាងឆ្ងាញ់ ជ្រលក់ជាមួយទឹកជ្រលក់បែបអាស៊ី ញ៉ាំជាមួយទឹកជ្រលក់ជូរហិរ បែបថៃ។

●        Lobster Cupuccino៖ បង្គារបំពងស្រួយ ជាមួយស៊ុបផ្សំពីបង្កងនិងគ្រំសមុទ្រយ៉ាងស្រាលស្រទន់ និងមានជាតិគ្រីម ញ៉ាំយ៉ាងជក់មាត់។​

●        Pulled Pork Burger៖ ជាប្រភេទបឺហ្គ័រ​ពិសេសរបស់ COLLIN’S® ដែលប្រើប្រាស់គ្រឿងផ្សំដែលមានរសជាតិពីរផ្នែកផ្សេងៗគ្នានៃពិភពលោក ដូចជា​ សាច់ជ្រូក Pulled Pork បែបលោកខាងលិច​ នំប៉ាវចិន គីមឈីដែលជាអាហារកូរ៉េ រួមជាមួយ Mayo ជប៉ុន ដើម្បីបង្កើតបានជារសជាតិពិសេស​ មិនអាចបំភ្លេចបាន។

●        Iberico Pork Belly Confit៖ សម្រាប់អ្នកមិនចូលចិត្តសាច់ជ្រូកបីជាន់បំពងស្រួយ? ក្នុងមុខម្ហូបមួយនេះ អ្នកអាចញ៉ាំសាច់ជ្រូក Iberico បំពង ជាមួយបាយឆាសាច់ក្រកឈ្ងុយឆ្ងាញ់បែបខ្មែរ ជាមួយជ្រក់ល្ហុងបានយ៉ាងឆ្ងាញ់មាត់។ 

●        Spicy Harissa Prawns and Spanish Chorizo: ការរួមផ្សំរវាងបង្គារស្រស់ៗ និង Chorizo អេស្ប៉ាញ និងគ្រឿងទេស Harissa បង្កើតបានជាអាហារមួយចាន ដែលមានរសជាតិជូរតិចៗ ឈ្ងុយខ្លាំង និងរសជាតិដិតល្អ។​

●        Dinosaur Banana Split: បើបានញ៉ាំការ៉េម ជាមួយមនុស្សជាទីស្រឡាញ់ គយគន់ទេសភាពថ្ងៃលិច មិនដឹងជាស្វីតប៉ុនណាទេ! ការ៉េម Dinosaur Banana Split បានទាំងសោភ័ណ្ឌភាព ការដេគ័រស្អាត និងពណ៌ស្រស់ឆើត ព្រមទាំងរសជាតិការ៉េមត្រជាក់បេះដូង។ 

លើសពីនេះទៅទៀត ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ចង់ទៅពិសារអាហារពេលថ្ងៃត្រង់នៅ COLLIN’S ប្រិយមិត្តអាចសាកឈុតអាហារថ្ងៃត្រង់បីមុខ (Three-Course Meal) ​ ដែលមាន​ អាហារចាប់ផ្ដើមមួយ អាហារចម្បងមួយ និងបង្អែមមួយ ដែលប្រភេទអាហារនីមួយៗ លោកអ្នកអាចជ្រើសរើសយកមុខម្ហូបដែលលោកអ្នកពេញចិត្តបាន។ ឈុតអាហារថ្ងៃត្រង់នេះ មានបម្រើជូនពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង 11 ថ្ងៃត្រង់ ដល់ម៉ោង 3 ល្ងាច ដោយមានតម្លៃត្រឹមតែ $20.00++។​

កុំភ្លេចកុម្ម៉ង់ភេសជ្ជៈត្រជាក់ៗមកក្រេបពេលមើលព្រះសុរិយាអស្ដង្គតផងណា។​ COLLIN’S®​ក៏ជាអ្នកឯកទេសខាងភេសជ្ជៈដែរ ទាំងភេសជ្ជៈមានជាតិអាកុលក្ដី មិនមានជាតិអាកុលក្ដី។ មីនុយភេសជ្ជៈថ្មីនៅទីនេះពោរពេញទៅដោយ Cocktail, Wine, Gin, Whiskey និងភេសជ្ជៈផ្សេងៗ ជាច្រើនជម្រើសទៀត។

COLLIN'S®

  • The Bridge Soho, #13-01, No. 14, St. 78. Tonle Bassac Commune, Phnom Penh 
  • 015 328 668

អត្ថបទគួរតែអានបន្ទាប់