បើមេឃក្ដៅម្លឹងៗ គួរញ៉ាំអ្វីបានត្រជាក់ចិត្ត ត្រជាក់ប្រាណ?

កំុទៅភ័យអីរឿងរកកន្លែងញ៉ាំនោះ ទុកចិត្ត​​លើ​​ Foodbuzz ចុះ ពួកយើងនឹងណែនាំកន្លែងខ្លះៗដែលបងប្អូនអាចរកបង្អែមត្រជាក់ៗ​ មាន​រសជាតិថ្មីៗដែលអ្នកមិន​ធ្លាប់ភ្លក់ពីមុន​មក។

#1 ​​ ទឹកកកឈូសខ្មែរ

គិតដល់ទឹកកកឈូសនឹកឃើញកាលពីក្មេងៗដែលធ្លាប់ញ៉ាំជាមួយមិត្តភក្ដិនិងបងប្អូន​ មានតំណាប់​ មានបង្អែម…នេះ! FoodBuzz ទើបតែរកឃើញកន្លែងថ្មីដែលស័ក្តិសមនឹងអ្នកបំផុត មាន​ឈ្មោះថា Degelo​​ ទឹកកកឈូសដូងខ្ចី 168​​។ ​គាត់មានលក់ទឹកកកឈូសបែបខ្មែរ មានគ្រឿងច្រើនមុខ លើសពីនេះគាត់មាន​ទឹកស្ករត្នោតលាយជាមួយសាច់ដូងខ្ចីជាទឹកស្ករពិសេសដែលធ្វើឲ្យកន្លែងគាត់ល្បីជាងគេ។​​ ហ៊ានធានាថាញ៉ាំហើយវានឹងរំលឹកអ្នកពីកុមារភាពរបស់អ្នក ឬវាអាចជាបទពិសោធន៍ថ្មីចំពោះអ្នកដែលមិនធ្លាប់សាកល្បងពីមុនមក។

Degelo​​ ទឹកកកឈូសដូងខ្ចី 168 ស្ថិតនៅម្ដុំសាលាបឋមសិក្សានរោត្តម។ ប្រសិនបើអ្នកមានអារម្មណ៍ថា កន្លែងនេះវាឆ្ងាយពេក អ្នកតែងតែអាចរកវាឃើញនៅកន្លែងដែលនៅក្បែរផ្ទះ ក៏ដូចជាតំបន់សាលារៀន ផ្សារក្នុងភូមិ  និងចិញ្ចើមផ្លូវជាដើម។

  • Tips:
    • កន្លែងចតទូលាយ
    • អជីវកម្មលក្ខណៈ​គ្រួសារ
    • បរិភោគនៅហាង និង ខ្ចប់
Credit: Degelo​​ ទឹកកកព្រិលដូងខ្ចី 168

ឥឡូវគិតថាចង់​ភ្លក់​អ្វី​ដែល​លើស​ពី​បង្អែម​ខ្មែរ។ តើបងបងប្អូនធ្លាប់​ឮ​ពី Bingsu ឬ យើងហៅថាបង្អែម ទឹកកកព្រិលដែរអត់? Bingsu​ ជាទឹកកកព្រិលដែលមានដើមកំណើតនៅប្រទេសកូរ៉េ។

#2​ ​ទឹកកកព្រិលបែបកូរ៉េ

និយាយអំពី Bingsu ធ្វើឲ្យយើងនឹកឃើញដល់កន្លែងមួយចំនួនដែលមានលក់នូវទឹកកកព្រិល​ដែលមានមកជាមួយផ្លែឈើស្រស់ៗ មានជាតិ និង ឈ្ងុយឆ្ងាញ់បែបកូរ៉េៗទំនើប សូមឲ្រយើងណែនាំអ្នកអំពី៖

Credit: Sulbing Dessert Café & La Rosada Dessert Café

#3​ ការ៉េម

ប្រហែលជាទឹកកកព្រិលវាពេញនិយមចំពោះអ្នកពេកហើយ ទើបអ្នកចង់បានអ្វីដែលមិនលេចធ្លោ អ្នកចង់បានបង្អែមណាដែលមាន​ ជាតិគ្រីម និងទឹកដោះគោ ដែលមានរសជាតិច្រើនរាប់មិនអស់  ពេលខ្លះអាចមានរសជាតិចាប់ពីផ្អែមទៅហឹរឬទាំងអស់ក្នុងមួយស្លាបព្រាក៏ថាបាន។​ 

ការ៉េមទាំងអស់ភាគច្រើនធ្វើមកពីទឹកដោះគោ គ្រីម ដាក់ផ្សំជាមួយនឹងរសជាតិសឹងតែគ្រប់មុខដូចជា ជាតិផ្អែម ផ្លែឈើ សណ្ដែក​ ជួនកាលសូម្បីតែគ្រឿងទេស។ មានរូបរាង និងទម្រង់ផ្សេងៗគ្នា FoodBuzz រីករាយនឹងណែនាំកន្លែងមួយចំនួនដែលអ្នកអាចទិញការ៉េមដ៏គួរឱ្យស្រឡាញ់និងជាប់ចិត្ត សម្រាប់បរិភោគ។ ពួកយើងមានកន្លែងមួយចំនួនសម្រាប់ណែនាំ៖ Kane Mochi Cambodia (ការ៉េមនំបែបប្រពៃណីជប៉ុន) La Pops Ice-Cream​ (ការ៉េមដើមរសជាតិផ្លែឈើ រសជាតិនំ) Swensen’s (ការ៉េមបែបសាន់ហ្វ្រាន់ស៊ីស្កូ) និង Häagen-Dazs (ការ៉េមបែបបារាំងដ៏ប្រណិត រសជាតិសម្បូរបែប)។

Credit: Kane Mochi Cambodia, La Pops Ice-Cream, Häagen-Dazs & Swensen's

#4 ​ ការ៉េម Gelato

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកកំពុងស្វែងរកអ្វីដែលស្រដៀងគ្នានឹងការ៉េម ប៉ុន្តែល្អចំពោះសុខភាព ឬមិនសូវធ្វើឲ្យអ្នកឈឺ លោកអ្នកប្រហែលជាចាប់អារម្មណ៍នឹង ការ៉េម Gelato វាគឺជាការ៉េមបែបអ៊ីតាលី។ ការ៉េម​ប្រភេទ​នេះ​មាន​រសជាតិ​ខ្លាំង​ជាង ក្រាស់​ជាង​ ការ៉េមធម្មតា ហើយ​ប្រើប្រាស់​ស៊ុត​តិច​តួច​ណាស់ ជួនកាល​សឹងតែមិនប្រើសោះ។ នេះហើយទើបយើង​បាន​កត់សម្គាល់កន្លែង​មួយ​ចំនួន​រួច​ជាស្រាច់សម្រាប់​អ្នក​ចង់​បរិភោគការ៉េម ដ៏សំបូរបែប និងអស្ចារ្យទាំងនោះដោយខ្លួនឯង។

Credit: Pinocchio GELATO & Gelatofix

#5 ការ៉េមយ៉ាអួ

ការ៉េមយ៉ាអួនេះគឺសំណព្វចិត្តគ្រប់គ្នាតែម្ដង ដោយសារមានជាតិធាត់ទាប និងមិនសូវផ្អែម។ មិនតែប៉ុណ្ណោះ ការ៉េមយ៉ាអួតែងតែមានបម្រើជូនជាមួយ គ្រឿងបន្ថែម (Topping) ជាច្រើនប្រភេទ មិនថាជាដុំសូកូឡាតូចៗ ចាហួយស្វិត ឡតឈិត ទំពាំងបាយជូរក្រៀម។ល។ កន្លែងដែលពេញនិយម ដែលប្រិយមិត្តអាចញ៉ាំបានគឺនៅ​៖

Credit: Snow Yogurt & Yolé

ទោះបីជាមានការផ្ដល់យោបល់ច្រើនក៏ដោយក៏យើងសង្ឃឹមថាគន្លឹះនិងទីកន្លែងទាំងអស់នេះអាចជួយបំបាត់ភាពក្រៀមក្រំរបស់អ្នកចុះ។ ហើយក៏កុំបណ្តោយឱ្យអាកាសធាតុ និងមេឃដ៏ក្ដៅនេះបំផ្លាញថ្ងៃរបស់អ្នក ឬបញ្ឈប់អ្នកពីការធ្វើអ្វីដែលអ្នកស្រឡាញ់ឲ្យសោះ។

 

អត្ថបទគួរតែអានបន្ទាប់