ចង់ញ៉ាំភីហ្សាដុតឡអុសក្ដៅៗ និងសាច់ Cold Cut និងឈីសនាំចូលពីអ៊ីតាលីសុទ្ធ ទៅញ៉ាំណាឆ្ងាញ់?
ប្រិយមិត្តគួរតែស្គាល់ហើយ Terrazza ភោជនីយដ្ឋានអ៊ីតាលីរសជាតិដើមដ៏ប្រណិតនៅម្ដុំបឹងកេងកងដែល FoodBuzz ធ្លាប់ចុះផ្សាយពីមុនពីរបីដងរួចទៅហើយទៅមុខម្ហូបបែបផ្សេងៗគ្នា ហើយថ្ងៃនេះក៏ដូចគ្នាដែរ!

តោះមកភ្លក្សសាច់ Cold Cut និងឈីសថ្មីព្រមទាំងភីហ្សាដុតឡក្ដៅៗប្រចាំហាង Terrazza ទាំងអស់គ្នា!
ចង់ដឹងចំណុចពិសេសអំពីឈុត Cheese & Cold Cut នៅ Terrazza នេះដែរឬទេ? ក្រៅពីគុណភាពខ្ពស់និងរសជាតិគ្មានពីររបស់សាច់ Cold Cut និងឈីស ដែលសុទ្ធតែនាំចូលពីប្រទេសអ៊ីតាលីមកផ្ទាល់នេះ លោកអ្នកអាចជ្រើសរើសប្រភេទសាច់ Cold Cut និង cheese ជាច្រើនដូចក្នុងរូបភាពខាងក្រោមដើម្បីបង្កើតជាឈុតពិសេសសម្រាប់ប្រិយមិត្តតាមចំណង់ចំណូលចិត្តតែម្ដង ហើយសម្រាប់អ្នកដែលមិនដឹងគួរជ្រើសរើសអ្វីហើយចង់សាករសជាតិអ៊ីតាលីពិតៗ ក៏អាចឲ្យខាងចុងភៅជួយណែនាំបានផងដែរ។
អូ៎ហើយកុំភ្លេច! បើបានញ៉ាំជាមួយស្រាក្រហមត្រជាក់តិចៗទៀត ធានាថាជាតិ ឃើញមេឃ ឃើញផ្កាយតែម្ដង!
និយាយដល់ Terrazza គឺត្រូវតែនិយាយដល់ភីហ្សាដុតឡអុសដែលពិសេសប្រចាំ Terrazza ព្រោះថាការដុតឡអុសដូច្នេះគឺរសជាតិឆ្ងាញ់ជាងការដុតឡអគ្គិសនីហើយក៏ត្រូវការយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ផងដែរ ដែល FoodBuzz បានភ្លក្សដល់ទៅ 4 រសជាតិផ្សេងៗគ្នា មានទាំងបែបមានសាច់ និងបែបបន្លែសុទ្ធ មិនប្រើសាច់។
ដំបូងគេនោះគឺ Pizza Al Tartufo ដែលគ្រឿងផ្សំចំបងគឺ គ្រីមផ្សិត Truffle (ដែលមានតម្លៃថ្លៃនិងពិបាករកមែនទែន) និងឈីស Mozzarella ព្រមទាំងមានបន្ថែមជា Parma Ham បន្ថែមពីលើទៀតដែលធ្វើឲ្យរសជាតិកាន់តែអស្ចារ្យមួយកំរិតទៀត ប៉ុន្ដែប្រហែលជាប្លែកមាត់ និងប្រៃបន្ដិចសម្រាប់ប្រិយមិត្តណាដែលមិនសូវធ្លាប់មាត់នឹង Parma Ham ដែលមានជាផ្អាប់និងឆ្អើរប្រើអំបិលអស់រយៈពេលយ៉ាងយូរ។
Marinara នេះឈ្មោះក៏ពិរោះ ហើយរសជាតិក៏ឆ្ងាញ់ជាប់ចិត្ត ជាពិសេសសម្រាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រគឺដឹងតែត្រូវចិត្តម៉ាច់ មានគ្រំចំពុះទា បង្គា ហើយមឹកទៀត លាយជាមួយទឹក sauce ប៉េងប៉ោះស្រស់ៗលាបលើភីហ្សាក្ដៅៗចេញពីឡថ្មនេះ គ្រាន់តែឃើញក៏ស្រក់ទឹកមាត់គួរឲ្យចង់ញ៉ាំដែរ។ FoodBuzz ណែនាំឲ្យប្រិយមិត្តគួរតែសាកភីហ្សា Marinara និងភីហ្សាបន្ទាប់ Formaggi មែនទែន។
ភីហ្សា Formaggi បើបកជាភាសាខ្មែរវិញគឺភីហ្សាឈីស ឬអ្វីដែលចាស់ៗពេញនិយមហៅនោះគឺហ្រ្វូម៉ាស ប៉ុន្ដែមិនមែនគ្រាន់តែឈីសសាមញ្ញនោះទេ គឺត្រូវបានផ្សំលាយគ្នាពីឈីសអ៊ីតាលីយ៉ាងច្រើនមុខ (ប្រហែល 5-6 មុខ) លាយចូលគ្នាដែលបានបង្កើតនូវភីហ្សាហៀហូរដោយឈីស និងរាល់ចំណិតនីមួយៗនេះគឺផ្ទុកទៅដោយរសជាតិឈីសប្លែកៗគ្នាទាំងអស់ ដែលខ្លះទៅក៏រសជាតិខ្លាំងនិងរាងឆួលជាងខ្លះទៀត ប៉ុន្ដែសរុបមកគឺឆ្ងាញ់ម្យ៉ាងម្នាក់ ហើយពួកយើងចូលចិត្ត Formaggi នេះមែនទែននិងចង់ណែនាំឲ្យប្រិយមិត្តសាកដូចគ្នា។
អ្នកណាថាអត់ញ៉ាំសាច់ ញ៉ាំភីហ្សាអត់បាននោះ? សាក Vegeteriana នេះមើល មិនមានសាច់ ប៉ុន្ដែបន្លែមានឡើងចំរុះមុខគួរឲ្យចង់ញ៉ាំ ដូចជាត្រប់វែង ត្រសក់ ម្ទេសប្លោក ហើយផ្សិតទៀត។ ក្រុមការងារ FoodBuzz ភ្លក្សហើយសរសើរមិនដាច់ពីមាត់ថារសជាតិឆ្ងាញ់មិនចាញ់ភីហ្សាដាក់សាច់ប៉ុន្មានទេ។
កក់ពួកម៉ាកឬសំណព្វចិត្តឲ្យហើយឬនៅ?
បើកពីម៉ោង៖ 11:30AM – 2:30PM & 5:30PM – 10:30PM
តម្លៃ៖ ចាប់ពី $8.80 សម្រាប់ភីហ្សា
ទីតាំង៖ ផ្ទះលេខ 1C, ផ្លូវ 282, សង្កាត់បឹងកេងកង 1 ខណ្ឌចំការមក (ក្រោយ The Place Gym) | Googlemap
