ចង់បានភ្នំ ចង់បានឆ្នេរ មិនបាច់ទៅណាឆ្ងាយទេ COKOBAR មានទាំងអស់

មួយថ្ងៃៗធ្វើការហត់ចឹង ឲ្យតែមានពេលសម្រាកម្ដងៗចង់ទៅតែកន្លែងណាស្ងប់ស្ងាត់ មានបរិយាកាសបរិសុទ្ធ ហើយបើបានកន្លែងណាចេញមកមានលក្ខខណៈដូច ព្រៃភ្នំអីទៀតមកគឺកាន់តែល្អទៀតត្រូវអត់? បើចឹងហ៎ា! មិនបាច់ទៅណាឆ្ងាយទេ StreetBuzz ស្គាល់កន្លែងមួយនៅក្នុងក្រុងនេះឯង ឈ្មោះថា “COKOBAR”​។  

credit: Cokobar coffee

COKOBAR ជាហាងកាហ្វេមួយដែលទើបតែបើកនៅដើមខែមិថុនានេះទេ។ COKOBAR​ ស្ថិតម្ដុំព្រែកប្រា ហើយក្នុងផ្លូវលំក៏ពិតមែន ប៉ុន្តែពេលដែលបានជិះចូលទៅធ្វើឲ្យយើងមានអារម្មណ៌ថាស្រស់ស្រាយបាត់ទៅហើយ។ ដូចពេលក្រុម StreetBuzz ជិះចូលទៅលើកដំបូងហ្នឹងហ៎ា ធ្វើឲ្យមានអារម្មណ៌ដូចក្នុងរឿងព្រះនាងព្រិលសចឹង ឮសំឡេងចាបយំ ខ្យល់ត្រជាក់បក់មកល្វើយៗ​​។ 

អ្វីកាន់តែទាក់ទាញទៀតនោះគឺថា​ COKOBAR​ ពោរពេញទៅដោយដើមឈើ ហើយនៅមានការដេគ័របែបឆ្នេរសមុទ្រទៀត កន្លែងអង្គុយគេវិញគឺនៅខាងក្រៅ មិនមែននៅក្នុងហាង ឬអគារអីទេ គឺធម្មជាតិពិតៗ។ ការតុបតែង និងការរៀបចំបែបហ្នឹង ដូចយើងកំពុងចូលហាងកាហ្វេអង្គុយក្រេបកាហ្វេនៅលើជើងភ្នំក្បែរមាត់សមុទ្រអញ្ជឹង។

ហេតុផងនៃការតុបតែងបែបហ្នឹងហ៎ា គឺដោយសារតែម្ចាស់ហាងនេះ គាត់ជាមនុស្សម្នាក់ដែលចូលចិត្តដើរផ្សងព្រេង និង​ស្រឡាញ់ធម្មជាតិ ហើយក៏ចូលចិត្តញ៉ាំកាហ្វេដូចគ្នា ចឹងបានគាត់សម្រេចចិត្តបើកហាងកាហ្វេមួយដែល មានការដេគ័របែបធម្មជាតិដូច Cokobar នេះហ៎។ ណាមួយគាត់ចងឲ្យអ្នកដែលទៅកន្លែងគាត់ហ្នឹងទទួលបានភាពស្ងប់ស្ងាត់ និងអាចសម្រាកខួរក្បាលអីជាដើម។

credit: Cokobar coffee

មិនត្រឹមតែបានបរិយាកាសដ៏ស្រស់ថ្លាចឹងទេ សូម្បីតែកាហ្វេ​ និងភេសជ្ជៈផ្សេងនៅ Cokobar​ ក៏ឆ្ងាញ់ដែរ។ គ្រាប់កាហ្វេយកពីចំការដោយផ្ទាល់ កាហ្វេឈ្ងុយ ហើយមានរសជាតិមិនចាស់ ឬល្វីងអីទេ ប៉ុន្តែក៏មិនស្រាលពេកដែរ ហើយបើចង់បឺតម្ដងឲ្យអសើមួយកែវម៉ង ក៏មិនធ្វើទុក្ខទៀត ដោយសារតែ ក្រុម StreetBuzz បឺតហើយៗ មួយភ្លែតហ្នឹង២កែវហ៎ ហើយធ្វើការធម្មតា។ បើសូដា និងទឹកផ្លែឈើវិញក៏ឆ្ងាញ់ដែរ ជាពិសេសគឺតែទឹកដោះគោហ្នឹងម៉ង ភ្ញៀវៗគាត់ពេញនិយមណាស់។ មួយៗបានទៅអង្គុយហើយមិនចង់ចេញទេ។​ សំខាន់ឆ្ងាញ់ៗហើយ ធូរថ្លៃទៀត។

ពេលទំនេរមិនចង់បានអីច្រើនទេសុំតែស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអង្គុយលំហែរកាយ និងខួរក្បាលម្នាក់ឯង ឬមនុស្សដែលយើងចង់ទៅជាមួយ នៅហាងកាហ្វេដូច Cokobar ​ហ្នឹងក៏បានដែរត្រូវអត់? កន្លែងស្ងប់ស្ងាត់ ភេសជ្ជៈក៏ឆ្ងាញ់ មានខ្យល់បរិសុទ្ធ ហើយសម្បូរធម្មជាតិទៀត។

Cokobar Coffee & Tea

  • #419, Str 369, Sangkat Prek Pra, Khan Chbar Ampov, Phnom Penh, Cambodia
  • 015 522 943

អត្ថបទគួរតែអានបន្ទាប់