Coffmichi ឆ្ងាញ់មិនចាញ់ប្រេនកាហ្វេដ៏ទៃ
សួស្តីប្រិយមិត្តជិតឆ្ងាយរបស់ FoodBuzz ទាំងអស់គ្នា។ ថ្ងៃនេះ ពួកយើងនឹងប្រាប់ពីហាងកាហ្វេមួយដែលនៅម្តុំផ្លូវសម្តេចប៉ាន មានឈ្មោះថា “ Coffmichi " ។ ហាងនេះប្រើតែគ្រាប់កាហ្វេល្អៗ ហើយឆុងភ្លាមៗតែម្តង ហើយតម្លៃគឺចាប់ពី១.៥០$ ឡើងទៅតែប៉ុណ្ណោះ។
បើនិយាយពីបរិយាកាសវិញ គឺថាស្រស់ស្រាយតែម្តង ជាពិសេសសម្រាប់អ្នកត្រូវការកន្លែងអង្គុយ ពិភាក្សាការងារ ធ្វើកិច្ចការសាលា ឬក៏អ្នកដែលចូលចិត្តអានសៀវភៅបណ្តើរ ផឹកកាហ្វេបណ្តើរ ដូចពាក្យអង់គ្លេសគេថា "Happiness is a cup of coffee and good book"។
ហើយសម្រាប់អ្នកមិនចូលចិត្តកាហ្វេអាចសាកបានជាមួយប្រភេទក្រឡុកដែលគេហៅ Smoothie នោះអី។ FoodBuzz ជឿថាមិនខកបំណងឡើយ។
តម្លៃ: 1.5$ ឡើងទៅ តែគេមានការបញ្ចុះតម្លៃ 20% រាល់ការទិញភេសជ្ជៈដល់ថ្ងៃទី 31 ខែសីហា
បើកម៉ោង: 6:45ព្រឹក - 9:00យប់
ទីតាំង: ជាប់ខុនដូ EastOne, ផ្លូវ៥១ កែងផ្លូវ សម្តេចប៉ាន | Click here to googlemap