ចង់សាកកាហ្វេសណ្ដែកខៀវ ឬ ម៉ាឆាលត? រសជាតិប្លែកៗ តែពិសេសចឹង មាននៅ Coffee Lab ណា៎!

ប្រិយមិត្តរុករកហាងកាហ្វេជាប្រចាំប្រហែលជាស្គាល់ Coffee Lab ដែលមានវត្តមាននៅទីក្រុងភ្នំពេញតាំងពីឆ្នាំ 2018 ហើយ។ ត្រឹមរយៈពេល 4 ហាងកាហ្វេ Coffee Lab បានបន្ដពង្រីកហាងរបស់ខ្លួនឲ្យមានបរិយាកាសផាសុកភាព និងទីធ្លាធំទូលាយជាងមុន។

Coffee Lab មានម៉ឺនុយភេសជ្ជៈក៏ដូចជានំប៉័ងថ្មីៗផងដែរ។ ជាពិសេសការតុបតែងហាងគឺបែបសាមញ្ញ ជាមួយនឹងចម្រៀងកំដរអារម្មណ៍ផងដែរ។ ភេសជ្ជៈថ្មីដែលជា Signature ប្រចាំហាងនោះមានដូចជា៖ Passicano នេះជាភេសជ្ជៈដែលមានកាហ្វេ និងទឹកផាសសិនស្រស់ជាមួយគ្នា។ ក្លិននិងរសជាតិកាហ្វេរៀងក្រាស់ ចឹងបើញ៉ាំពេលព្រឹកគឺស័ក្តិសមបំផុត។ 

Credit: Coffee Lab

Credit: Coffee Lab

Credit: Coffee Lab KH

Double the Apple ជាទឹកផ្លែឈើលាយបញ្ជូលគ្នា​មានទឹកប៉ោម និងទឹកម្នាស់ ជូរអ៊ែមៗ ឆ្ងាញ់ហើយ ល្អចំពោះសុខភាព រូបរាងក៏ស្អាតទៀត។ Coffee Bean Frappe លោកអ្នកអាចជ្រើសរើសភេសជ្ជៈមួយកែវនេះមានកាហ្វេក៏បាន អត់ក៏បានតែសម្រាប់ខ្ញុំគឺសុំដាក់កាហ្វេ​ហើយ។ រសជាតិកាហ្វេគឺមិនក្រាស់ពេកហើយញ៉ាំជាមួយនឹងសណ្តែកខៀវទៀតគឺល្មម។

ចុងក្រោយគឺភេសជ្ជៈថ្មីស្រឡាងនៅ  Coffee Lab KH តែម្តងគឺ Matcha Lortte ជាភេសជ្ជៈបែបតែម៉ាតឆាផ្អែមបន្តិច តែអ្វីដែលពិសេសគឺ មានលតមកជាមួយទៀត។ លោកអ្នកក៏គួរតែសាកសាំងវិចនៅទីនេះដែរ។ រសជាតិសាំងវិចទាំងមូលគឺចូលជាតិគ្នាទាំងបន្លែនិងសាច់ហែម ធំល្មមដែលអាចញ៉ាំតែមួយហើយ​ដាក់ភេសជ្ជៈមួយកែវទៀតឆ្អែតល្មម។ 

សម្រាប់ពត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេក៖ Coffee Lab KH

Coffee Lab KH

  • Street 182 corner street 265, Sangkat Tuek lak'2, Khan Toul kork, Phnom Penh
  • 088 88 84 722

អត្ថបទគួរតែអានបន្ទាប់