Co & Bloom Coffee: ហាងកាហ្វេបើកថ្មីលាក់ខ្លួននៅជាន់ទី 2

ហាងកាហ្វេមួយនេះទើបតែបើកថ្មី ដែលមានទីតាំងនៅក្នុងអាគារផ្ទះចាស់ ជាន់ទី 3។

Co & Bloom Coffee ត្បិតតែស្ថិតនៅជាន់លើមែនពិតតែក៏ផ្តល់នូវការអង្គុយកំសាន្តបែប Indoors និង​ Outdoors ផងដែរ។ ជាពិសេសហាងនេះបានដេគ័រនិងរចនាជាមួយនឹងរុក្ខជាតិបៃតងខ្ចី។

Co & Bloom Coffee មានជម្រើសភេសជ្ជៈជាច្រើនមុខដូចជាប្រភេទកាហ្វេ, សូដា,​ ភេសជ្ជៈក្រឡុក និង ក្តៅផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកន្លែងនេះក៏មានបម្រើជូនជា ស្រារបៀរផងដែរ ដែលស័ក្តសមជាមួយការអង្គុយស្រូបយកខ្យល់អាកាសពេលល្ងាច។ 

បើសិនជាលោកអ្នកចូលចិត្តកន្លែងញ៉ាំកាហ្វេបែបឌិតៗ និងអង្គុយនៅជាន់លើលោកអ្នកអាចមកកាន់ Co & Bloom Coffee បាន។ 

បរិយាកាស៖​ 8/10 ពិសេសសម្រាប់អ្នកចូលចិត្តបែបស្ងប់ស្ងាត់

កាហ្វេ៖ 8/10

ទីតាំង៖ ផ្លូវ 110 ម្តុំអាគារចាស់ ចូលតាម Jungle a Domicile. 

ផែនទី៖ https://goo.gl/maps/Ept91AbPaMWmaGMT8

Co & Bloom Coffee

  • Street 110 the Area of Pteas Chas, the entrance of Jungle a Domicile.
  • 016 345 177

អត្ថបទគួរតែអានបន្ទាប់