Cloud Tea-ក្លោតធី
- Street 155, Corner 454, Sangkat Toul Tum Poung
- 081 99 66 49
ភេសជ្ជៈជាផ្នែកមួយនៅពេលញ៉ាំអាហារធ្វើឲ្យការបរិភោគអាហារកាន់តែមានរសជាតិឆ្ងាញ់។ មិនថាតែញ៉ាំអាហារទេ អង្គុយពិភាក្សាគ្នានិយាយរឿងនានាក៏បាន។
ថ្ងៃនេះ FoodBuzz សុំណែនាំអ្នកទាំងអស់គ្នាទៅហាង Cloud Tea-ក្លោតធី ដែលលក់ភេសជ្ជៈឆ្ងាញ់ៗ បែបជាប្រភេទក្រឡុក ជាប្រភេទតែ ឬជាប្រភេទភេសជ្ជៈរសជាតិផ្លែឈើ អ្វីដែលរឹតតែពិសេសជាងគេនៅគឺ នៅទីនេះមានកន្លែងអង្គុយបែប Outdoor នៅខាងលើហាង ដែលបានផ្តល់ជាមួយទេសភាពស្អាតក៏ដូចជាខ្យល់បរិសុទ្ធផងដែរ។
ជាពិសេសនៅ Cloud Tea-ក្លោតធី មិនត្រឹមតែមានភេសជ្ជៈបែបសុខភាពប៉ុណ្ណោះទេថែមទាំងមានជាប្រភេទ ខកថែល (Cocktail) ថែមទៀតផង និយាយរួមទៅគឺ Chill ម៉ង។ ជាមួយភេសជ្ជៈនៅទីនេះគឺសុទ្ធតែមានរសជាតិឆ្ងាញ់ពិសេសរៀងៗខ្លួនតែម្តង។ តែភេសជ្ជៈដែលលក់ដាច់ជាប្រចាំនៅ Cloud Tea-ក្លោតធី ក៏ដូចជាទទួលបានការគាំទ្រពីសំណាកអតិថិជនយ៉ាងច្រើននោះនៅគឺមានដូចជា៖ សាន់សេត សាន់រ៉ាយ ហេបភីត្រាហ្គន នៅទីនេះក៏មានជាប្រភេទមៀលធីផងដែរ រសជាតិអេមសាហាវ។
មិនត្រឹមតែប៉ុណ្ណោះទេ នៅទីនេះក៏បើកជាប្រភេទផាប់សម្រាប់ការជួបជុំផងដែរនាពេលល្ងាចផងដែរ។ សម្រាប់ការជួបជុំនាពេលល្ងាចនេះក៏មានដូចជាប្រភេទខកថែល (Cocktail) និងម្ហូបជាច្រើនមុខទៀតផងដែរដែលសុទ្ធតែឆ្ងាញ់ៗ។ ជាពិសេសនោះគឺ បានគយគន់ទេសភាពនាពេលរាត្រីទៀតផង។ ចឹងបើចង់ញ៉ាំភេសជ្ជៈត្រជាក់ៗស្រឡះបំពង់ករ ឆ្ងាញ់ជាមួយតម្លៃសមរម្យនោះលោកអ្នកអាចអញ្ជើនមក Cloud Tea-ក្លោតធី បានណា៎!!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.