7 កន្លែងដែលអាចទិញនំ Surprise សម្រាប់គ្រីស្ដម៉ាសឆ្នាំនេះ

ធ្វើបុណ្យណូអែលអត់មាននំគ្រីស្ដម៉ាសម៉េចបាន! មិនថាយើង មិនថាគេ តែងតែងរំពឹងទុកថ្ងៃគ្រីស្ដម៉ាស ដើម្បីជូន ឬ ទទួលកាដូពីមនុស្សជាទីស្រឡាញ់ជុំវិញខ្លួន។ មិនថាជាកាដូធំ ឬ តូចត្រឹមនំបន្ដិចនោះទេ ច្បាស់ថាសប្បាយអរគ្រប់ពេលតែម្ដង ឲ្យតែបាន។ តែបើរវល់នឹងការងារ មិនមានពេលធ្វើដោយផ្ទាល់ដៃ អាចមករកកន្លែងទាំង 7 នេះ ដែលកំពុងតែមានកុម្ម៉ង់ ក៏ដាក់លក់ជាមួយនឹងនំគ្រីស្ដម៉ាសខ្ជូតៗជាច្រើនប្រភេទ។

Credit: Internet

#1 ហាង The Cake

គ្រាន់តែអ្នកបានលឺ The Cake ឬ The Cake by Dav អ្នកប្រហែងជាស្គាល់ពីការច្នៃប្រណិតនៃនំរបស់ពួកគេ។ គ្រាន់តែជិតខែធ្នូមកដល់​ The Cake បានបង្ហាញនូវ​ GingerBread House របស់ពួកគេសម្រាប់រដូវ Christmas។ អ្នកដែលស្រលាញ់បុណ្យណូអែលប្រាកដជាទប់ចិត្តមិនបាននូវភាពស្រល់ស្អាតនៃ​ GingerBread House របស់ The Cake បានទេដែលជាឈុតនំខូគី និងការតុបតែងភ្លើងបំភ្លឺ។ គ្មានការប្រារព្ធពិធីបុណ្យណូអែលនៅផ្ទះដោយគ្មាននំ GingerBread House បានទេព្រោះគេជឿថាវាបាននាំសំណាងល្អដល់គ្រួសារ។

ទំនាក់ទំនង៖015 44 31 48 / 017 45 33 55

#2 ហាង Cheriny Cake

បើនិយាយពីភាពគួរអោយស្រលាញ់វិញហាងនំ Cheriny​ គឺស្ថិតក្នុងបញ្ជី។ ក្នុងរដូវកាលបុណ្យណូអែលនេះ Cheriny គឺជាហាងនំមួយក្នុងចំណោមហាងនំដទៃទៀតដែលបានបង្ហាញនំសម្រាប់គ្រីស្ដម៉ាសខ្ជូតជាច្រើនប្រភេទ។ មានតាំងពីនំ Macoron និងនំតូចៗខ្ជូតៗជាច្រើនទៀត ដែលនឹងធ្វើឲ្យគ្រីស្ដម៉ាសរបស់អ្នកកាន់តែសប្បាយរីករាយ។

ទីតាំង៖ ផ្ទះលេខ15A ផ្លូវ432 សង្កាត់បឹងត្របែក ខណ្ឌចំការមន ឬទំនាក់ទំនង​៖ 085 655 767

#3. ហាង The Shop 

The Shop គឺជាឋានសួគ៌សម្រាប់អ្នកស្រលាញ់សូកូឡាទាំងអស់គ្នា។ ឈុតសូកូឡាដែលប្រកបទៅការច្នៃប្រឌិតរបស់ The Shop ក្នុងរដូវកាលណូអែល គឺដឹងតែពេញចិត្តអ្នកចូលចិត្តញ៉ាំសូកូឡាមិនខាន។ The Shop បានដាក់ចេញនូវនំសូកូឡាដែលមានជម្រើសជាច្រើនដូចជា​ ដើម ​Hollow សត្វ Reindeers រូប Santa មនុស្សទឹកកក និងជាច្រើនទៀត។

ទំនាក់ទំនង៖ 077 723 911071 772 3911

#4 ហាង Soul Coffee House 

មើលតែឈ្មោះ យើងគិតថាគ្រាន់តែជាហាងកាហ្វេមួយហ្នឹង! ប៉ុន្តែភាពច្នៃប្រឌិតនៅក្នុងហាងផ្ទាល់គឺស្អាតខ្លាំងតែម្ដង។ Soul Coffee House បានបង្កើតឈ្មោះផ្ទាល់ខ្លួនសម្រាប់នំកុម្មង់ដ៏អស្ចារ្យនៅក្នុងហាងរបស់ពួកគេ សម្រាប់បុណ្យណូអែលនេះ Soul Coffee House បានបង្កើតនំណូអែលគួរឲ្យស្រឡាញ់ជាច្រើនដែលត្រៀមរួចជាស្រេចដើម្បី ធ្វើឲ្យមនុស្សជាទី ស្រឡាញ់របស់អ្នកភ្ញាក់ផ្អើល។

ទំនាក់ទំនង៖ 093 893 899

#5 NagaWorld 

បុណ្យណូអែលកាន់តែផ្អែមល្ហែមនៅពេលដែលមាននំខេក Yule Log។ ហើយ NagaWorld បានបង្កើតជម្រើសជាច្រើនសម្រាប់ការវិលត្រឡប់មកវិញនូវរដូវកាលបុណ្យណូអែល។ មើលទៅកាន់តែស្រស់ស្អាត និងគួរឲ្យស្រឡាញ់ទាំងអស់ដូចជា  នំដើមណូអែល នំខ្ញី Panettone Stellen Mince Pies និងនំជាច្រើនមុខទៀតដែលធ្វើឲ្យអ្នកដែលចូលចិត្តញ៉ាំនំផ្អែមនឹងទទួលបានបទពិសោធន៏ដែលមិនធ្លាប់មានសម្រាប់ថ្ងៃ ឈប់សម្រាកដ៏ពិសេសនេះ។

#6 ហាង Lyly Cream 

ខែធ្នូនេះគឺជាខែដែលធ្លាក់ខ្យល់ត្រជាក់ប៉ុន្តែក៏ធ្វើឲ្យអ្នកមានអារម្មណ៍ថាកក់ក្ដៅផងដែរ។ នៅក្នុងប្រទេសកម្ពុជា ទោះបីជាមានខ្យល់ត្រជាក់ក្នុងខែធ្នូក៏ដោយ អ្វីដែលខ្វះមិនបានគឺកាហ្វេទឹកកកនិងការ៉េម ហើយ Lyly Cream មានអ្នកគាំទ្រច្រើនមែនទែន ដោយសារគ្រឿងផ្សំល្អៗដែលយកមកប្រើប្រាស់។ សម្រាប់រដូវកាលនេះដែរ Lyly Cream បានបង្ហាញនំ Frozen Yule Log។ ចង់ប្លែកបែបការ៉េមសម្រាប់គ្រីស្ដម៉ាស សាក Lyly Cream មើលៗ!

ទំនាក់ទំនង៖ 010 400 213

7 The Dough Room 

មិនប្លែក មិនទំនង មិនមែន The Dough Room ទេ សម្រាប់បុណ្យណូអែលខាងមុខនេះ អ្នកទាំងអស់គ្នានឹងទទួលបានប្រអប់ Christmas Collection 2022 ដែលមាន 3 ទំហំសម្រាប់ជ្រើសរើសដូចជា Mini Treat Box, Christmas Surprise House និង Christmas Pop up Box កំពុងរង់ចាំអ្នកទាំងអស់គ្នា។

ទំនាក់ទំនង៖ 012 709 504

អត្ថបទគួរតែអានបន្ទាប់