មិនទាន់ដឹងថាទិញអីសម្រាប់ជាកាដូគ្រីស្តម៉ាស? ម៉ោះ FoodBuzz អាចជួយបាន!

បុណ្យណូអែល កាន់តែជិតមកដល់ហើយ ភាគច្រើនគេនាំគ្នាទិញកាដូជូនមនុស្សជាទីស្រឡាញ់ដើម្បីបង្ហាញទឹកចិត្ត ចុះអ្នកអាននេះត្រៀមរួចហើយឬនៅ? បើនៅទេ FoodBuzz ណែនាំអោយជូនរបស់ញ៉ាំវិញ ចំណេញបានញ៉ាំហើយ ដឹងតែគេពេញចិត្តស្តូកទៀត ពេលជូនក្រាស់អីហ្នឹង! ម៉ោះ មកមើលមានអីខ្លះដែលអាចទិញទុកជូនបាន៖

#1 ស្ករគ្រាប់

ស្ករគ្រាប់ គឺតំណាងអោយភាពផ្អែមល្ហែមអាចជូនជា 1 កញ្ចប់ធំ ឬ ទិញ អោយច្រើនប្រភេទ ដាក់ក្នុងប្រអប់កាដូមួយទៅ អស់លុយតិច ញ៉ាំបានច្រើនហើយ ពិសេសទៀត។

ស្ករគ្រាប់ឈើច្រត់គ្រីស្ដម៉ាសក៏បាន តែក៏មានស្ករគ្រាប់ច្រើនប្រភេទផ្សេងទៀតដែរ។

#2 Sticky Candy

សម្រាប់អ្នកខ្ជិលខ្ចប់ខ្លួនឯង ងាកមករក sticky candy វិញ ព្រោះនៅហាង Sticky Candy បានរៀបចំជាកាដូ Cute Cute ជាស្រេចសម្រាប់ថ្ងៃ Christmas តែម្តង ។ ពិសេសមានការបញ្ចុះតម្លៃទៀតណា!

Sticky Candy @Sticky Cambodia

#3 សូកូឡា

ស្ករសូកូឡាងាយបំផុតហើយ ថែមទាំងផ្អែម មានន័យខ្លាំងនោះអី។ អាចរកទិញបានសឹងគ្រប់កន្លែង ហើយមានសឹងគ្រប់ជម្រើស ចង់ទិញនៅកន្លែងណាក៏មាន ងាយស្រួលរកទិញបំផុត។

សូកូឡានៅទីណាក៏អ្នករកទិញបានដែរ

#4 នំខេក

អ្នកក៏អាចជូនជានំ Cake ព្រោះមានហាងខេកជាច្រើនគួសមដែរ ដែលមានចេញប្រភេទនំក្នុងឱកាសនេះ។ តែបើចង់ឲ្យមានន័យកាន់តែជ្រៅ អាចដេគ័រនំដោយខ្លួនឯងក៏បាន ដើម្បីបង្ហាញពីទឹកចិត្តរបស់យើង។ តែបើទាល់ខ្លាំង នំខេកក្រេបក៏អាចយកទៅជំនួសបាន ព្រោះប្រភេទនំខេកក្រេប គឺជាទីពេញនិយមសម្រាប់មិត្តនារីៗ។

Cup cake

ដូហ្វណាត់ @BreadTalk

ខេក @TOUS Les JOURS

#5 មាន់បំពង

បើមនុស្សជាទីស្រឡាញ់ចូលចិត្តញ៉ាំមាន់បំពងហើយ ទិញមាន់បំពងធ្វើជាកាដូថ្ងៃ Christmas ហ្មងទៅ អាចដាក់ក្នុងប្រអប់កាដូ ឬខ្ជប់ធ្វើជាបាច់ផ្កាក៏បាន FoodBuzz ធានាថាគេនឹងចូលចិត្ត។

មាន់បំពង

#6 Dim sum

ដឹងតែប្លែកហើយលើកនេះ ដាក់ Dimsum មួយប្រអប់ទៅ បានញ៉ាំទាំងអស់គ្នាទៀត។

Dim Sum

Dim Sum Emperors

#7 នំសសៃមាស

មកសាកយកនំខ្មែរធ្វើជាកាដូម្តងមើល។ នំសសៃមាសនេះអាចរកទិញបាននៅហាងនំប៉័ងមួយចំនួនដែលគេយកវាធ្វើជានំ Cake ជាមួយការតុបតែងយ៉ាងទាក់ទាញ ។

នំសរសៃមាស @Kitchen by Mo

#8 Cookie

យើងក៏អាចទិញនំ Cookie ទាំងប្រអប់ ឬជាកញ្ចប់ៗដាក់ក្នុងប្រអប់កាដូជាមួយនឹង postcard ឲ្យកាន់មានន័យ។ វាអាចញ៉ាំបានយូរហើយគេក៏នឹកឃើញយើងបានកាន់តែយូរដែរ។

Cookie

#9 នំ Auntie Anne’s

បើមនុស្សជាទីស្រឡាញ់របស់អ្នកចូលចិត្តប្រភេទនំរបស់ Auntie Anne’s វិញ លែងបារម្ភរឿង​បានអ្វីឲ្យគេថ្ងៃ Christmas ហ្នឹងមិនខាន។ Auntie Anne’s បានរៀបចំនូវរសជាតិនំថ្មី Cinnamon Sugar Cream Cheese Stix ដែលនឹងមានការវុិចខ្ចប់ជូនលោកអ្នកយ៉ាងស្រស់ស្អាត។

Cinnamon Sugar Cream Cheese Stix

អត្ថបទគួរតែអានបន្ទាប់