ភោជនីយដ្ឋានល្បីៗណែនាំសម្រាប់ការទទួលអាហារនាថ្ងៃបុណ្យគ្រីស្មាក់ខាងមុខនៅភ្នំពេញ!
រដូវកាលបុណ្យគ្រីស្មាក់កាន់តែខិតជិតមកដល់ សម្រាប់នៅភ្នំពេញក៏មានភោជនីយដ្ខានជាច្រើនបានរៀបចំជាមីនុយម្ហូបអាហារអបអរបុណ្យគ្រីស្មាក់សម្រាប់ផ្តល់បទពិសោធន៍ថ្មីប្លែកសម្រាប់ភ្ញៀវកិត្តិយសរបស់ពួកគេ។ យ៉ាងណាមិញ FoodBuzz សូមណែនាំនូវភោជនីយដ្ឋានល្បីៗទាំងបែបអ៊ឺរ៉ុប ឬបែបម្ហូបក្នុងតំបន់ទៅកាន់លោកអ្នកដើម្បីធ្វើអោយថ្ងៃនៃបុណ្យដ៏វិសេសវិសាលកាន់តែមានអត្ថន័យ។
1. Sofitel Phnom Penh Phokeethra
សូហ្វីតែល ភ្នំពេញ ភូគីត្រា ក៏បានចូលរួមជាមួយបុណ្យគ្រីស្មាក់នេះ ជាមួយនឹងការនាំយកអ្នកជំនាញធ្វើម្ហូបដ៏ល្បីរបស់ខ្លួន ដោយផ្តល់ជូននូវបទពិសោធន៍ទទួលទានអាហារបុណ្យគ្រីស្មាក់ដ៏ទំនើបទៅកាន់ភ្ញៀវកិត្តិយសរបស់គេផងដែរ។ ជាមួយនឹងការយកចិត្តទុកដាក់ពិសេសរបស់ពួកគេចំពោះការលម្អិតទៅលើមីនុយម្ហូបនីមួយៗ និងការរៀបចំដ៏ប្រណិត សូហ្វីតែលបានបង្ហាញនូវមុខម្ហូបដ៏មានឱជារសឆ្ងាញ់បែបអន្តរជាតិជាច្រើនដើម្បីជូនទៅដល់ភ្ញៀវកិត្តិយសរបស់ពួកគេ។
2. Sombok restaurant
លើសពីនេះទៅទៀត លោកអ្នកក៏អាចឈានជើងចូលទៅកាន់ពិភពថ្មីមួយទៀតនៃសិល្បៈនៃការធ្វើម្ហូបខ្មែរនៅថ្ងៃបុណ្យគ្រីស្មាក់នេះនៅភោជនីយដ្ឋាន Sombok ដែលដឹកនាំដោយលោក 'គីមសាន' ដែលមានឈ្មោះល្បីល្បាញ។ មុខម្ហូបដែលរៀបចំដោយ Sambok នឹងនាំអ្នកទៅកាន់រសជាតិបែបខ្មែរដែលពុំអាចបំភ្លេចបាន និងធ្វើអោយបទពិសោធន៍នៃការទទួលអាហារនៅភោជនីយដ្ឋាននេះក្លាយជាការចងចាំដ៏មានអត្ថន៍យ។
3. Penh 278 Restaurant
ចំណែកឯ ភោជនីយដ្ឋាន ពេញ 278 វិញក៏បានបង្ហាញនូវមុខម្ហូបែបអន្តរជាតិទំនើបសម្រាប់អបអរបុណ្យគ្រីស្មាក់នេះផងដែរ។ ពួកគេបានបានបង្កើតមីនុយពិសេសសម្រាប់ឱកាសដ៏ពិសេសនេះ ដែលមានដូចជា ទ្រូងមាន់ទូគី អមជាមួយនឹងស្រាល្បីប្រចាំហាងផងដែរ។
ពីការលាយបញ្ចូលគ្នាជាលក្ខណៈអន្តរជាតិ រហូតដល់អាហារឆ្ងាញ់ៗក្នុងស្រុក កន្លែងទទួលទានអាហារក្នុងទីក្រុងភ្នំពេញក្នុងរដូវបុណ្យគ្រីស្មាក់នេះ គឺពិតជាផ្តល់ជម្រើសជាច្រើន និងផ្តល់នូវបទពិសោធន៍ទទួលទានអាហារដ៏ពិសេសសម្រាប់លោកអ្នក។
មិនថាអ្នកចូលចិត្តបរិយាកាសបែបណា ឬភាពអស្ចារ្យបែបណានោះទេ ភោជនីយដ្ឋានទាំងនេះ ធានាថានឹងផ្តល់គ្រប់រសជាតិជូនទៅកាន់លោកអ្នកដើម្បីបំពេញតាមតម្រូវការ ដែលធ្វើឲ្យការទទួលទានអាហារថ្ងៃបុណ្យុគ្រីស្មាក់របស់លោកអ្នកនៅក្នុងទីក្រុងភ្នំពេញក្លាយជាដំណើរដ៏រីករាយដែលមិនអាចបំភ្លេចបាន។