បានស្គាល់រសជាតិញ៉ាំកាហ្វេបែបធម្មជាតិៗនៅក្រុងសៀមរាបនៅ?

គេថាលឺមួយពាន់ដង មិនស្មើនឹងបានទៅឃើញផ្ទាល់មួយដង។ ថ្ងៃនេះក្រុមការងារ FoodBuzz បានទៅដល់ហាងកាហ្វេដែលមានភាពល្បីល្បាញនៅក្រុងសៀមរាបគឺ សួនសូកូឡាសួនសូកូឡា គឺជាប្រភេទហាងកាហ្វេបែប outdoor មួយដែលមានធម្មជាតិខៀវស្រងាត់ កន្លែងអង្គុយមានដើមឈើធ្វើជាម្លប់ និងបរិយាកាសស្រស់ស្រាយតែម្ដង។ 

គ្រាន់តែដើរចូលក្នុងសួន ប្រិយមិត្តនឹងទទួលបានអារម្មណ៍ប្លែកល្អដែលព័ទ្ធជុំវិញទៅដោយដើមឈើ និងបរិយាកាសល្អ ជាមួយនឹងការតុបតែងយ៉ាងស្រស់ស្អាតស័ក្ដិសមបំផុតសម្រាប់អ្នកដែលចូលចិត្តហាងកាហ្វេបរិយាកាសបែបនេះ និងការថតរូបស្អាតៗ។ មិនតែប៉ុណ្ណោះ ប្រិយមិត្តដែលមានសត្វចិញ្ចឹមក៏អាចយកមកលេងបានដែរ ដោយសារ សួនសូកូឡា ស្វាគមន៍គ្រប់ប្រភេទសត្វចិញ្ចឹមតែម្ដង។


នៅ សួន សូកូឡា អាចនិយាយបានមិនសូវមានជម្រ់ើសភេសជ្ជៈច្រើនមុខនោះទេ តែភេសជ្ជៈនីមួយៗសុទ្ធតែខ្លឹមណា៎! អេតមីនសូមណែនាំ U-Berry ដែលជាប្រភេទ macha មានចាហួយ berry នៅបាតកែវ ដែលធ្វើឲ្យរសជាតិភេសជ្ជៈមួយកែវនេះ មានរសជាតិឆ្ងាញ់ប្លែក ដោយសារក្លិនឈ្ងុយពី matcha និងរសជាតិជូរអែមៗពីចាហួយ berry។ តែរសជាតិកាហ្វេ និងភេសជ្ជៈដទៃក៏មិនចាញ់ U-Berry ដែរ។ ហើយកុំភ័យថាមិនមានអីញ៉ាំ នៅទីនេះមានពពួកនំប៉័ងជាច្រើនមុខទុកញ៉ាំជាមួយភេសជ្ជៈរបស់អ្នកដែរ។ 

អ្វីដែលកាន់តែពិសេសទៀតនោះ ជារៀងរាល់ថ្ងៃនៅសួនសូកូឡាតែងតែមានលក់របស់អនុស្សាវរីយ៍ជាផលិតផលរបស់ខ្មែរធ្វើដោយដៃពិតៗផងដែរ។ ចំណែកឯថ្ងៃចុងសប្ដាហ៍ក៏មានជាកម្មវិធីកំសាន្ដផ្សេងៗថែមទៀតផង។ ដូច្នេះបានទៅសួនសូកូឡាហើយ កុំភ្លេចេផ្ដិតយករូបភាពស្អាតៗផងណា៎!

សួន សូកូឡា- Chocolate Garden

  • Street 56, Chocolate Road, Siem Reap Province
  • 078 631 989

អត្ថបទគួរតែអានបន្ទាប់