ចាញ់ក្លិនតៅហ៊ូស្អុយមែន? ម៉ោះ! សាកធ្វើតាមរូបមន្តតៅហ៊ូបំពងត្រពាំងជ្រក់នេះម្តងមើស!

មួយរយៈនេះឃើញគេញ៉ាំតៅហ៊ូស្អុយទំនងដល់ហើយ តែអត់ហ៊ានញ៉ាំព្រោះចាញ់ក្លិនតៅហ៊ូហ្នឹងត្រូវអត់? តែកុំភ័យព្រោះឥលូវហ្នឹង Cookbuzz បានរកឃើញវិធីមួយសម្រាប់ធ្វើតៅហ៊ូបំពងចិនដែលមានរសជាតិឆ្ងាញ់ហើយក្លិនឡើងឈ្ងុយ! 

គ្រឿងផ្សំ៖

តៅហ៊ូ ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម
ទឹកជ្រលក់ (ទឹកសុីអុីវ ស្ករស ម្ទេសម៉ត់ ខ្ទឹមសចិញ្ច្រាំ ម្ទេសស្រស់ ល្ងរស)
ជ្រក់ត្រពាំង (ត្រពាំង ម្ទេសស្រស់ ខ្ទឹមសចិញ្ច្រាំ ស្ករស ប៊ីចេង ក្រូចឆ្មា)
ទឹកស៊ុបចិន (ទឹក ដុំស៊ុបសុីឈួន ស្ករស ប៊ីចេង ទឹកសុីអុីវ ទឹកដោះគោស្រស់)

វិធីធ្វើ៖

1. ផ្សំគ្រឿងធ្វើទឹកជ្រលក់៖ ដាក់ទឹកសុីអុីវ ស្ករស ម្ទេសម៉ត់ ខ្ទឹមសចិញ្ច្រាំ ម្ទេសស្រស់ ល្ងរស រួចកូរឲ្យសព្ធល្អជាការស្រេច

2. ផ្សំគ្រឿងធ្វើជ្រក់ត្រពាំង៖ មានត្រពាំង ម្ទេសស្រស់ ខ្ទឹមសចិញ្ច្រាំ ស្ករស ប៊ីចេង ក្រូចឆ្មា កូរច្របល់គ្នាឲសព្វទុកប្រហែលពី 5 ទៅ 10 នាទីឬ មួយយប់កាន់តែឆ្ងាញ់

3. ធ្វើទឹកស៊ុបចិន៖ ដាំទឹកប្រហែល 1 លីត្រ រួចដាក់ដុំស៊ុបសុីឈួន ស្ករស ប៊ីចេង ទឹកសុីអុីវ ចុងក្រោយដាក់ ទឹកដោះគោស្រស់ ដាំឲពុះជាការស្រេច

4. កាត់តៅហ៊ូជាដុំៗតាមចំណង់ចំណូលចិត្តតូចឬធំ ចៀនរហូតដល់ក្រៀមក្រហមល្មម

5. ធ្វើការរៀបដាក់ចានមានដូចជា៖ តៅហ៊ូចៀន ជ្រក់ត្រពាំង ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ស្រូបជាមួយនឹងទឹកជ្រលក់តាមចំណូលចិត្ត ចុងក្រោយស្រូបជាមួយនឹងទឹកស៊ុបចិនធ្វើថ្មីៗ ពេលញ៉ាំកុំភ្លេចច្របល់ឲ្យសព្ធល្អចាំញ៉ាំ

អត្ថបទគួរតែអានបន្ទាប់