Shop 16៖ ហាងម្ហូបបែបចិន រសជាតិឆ្ងាញ់ប្លែកសាហាវ! ម៉ោះទៅសាកទាំងអស់គ្នា!

ម្ហូបបែបចិនជាច្រើនមុខដែលមានរសជាតិឈ្ងុយឆ្ងាញ់គឺមាននៅហាង Shop 16 ។ មិនថាមុខម្ហូបឬភេសជ្ជៈនៅទីនេះប្លែកៗឆ្ងាញ់ខ្លាំងដែលធានាជាមួយអនាម័យ រសជាតិ និងតម្លៃជូនអតិថិជន។ 

នៅ Shop 16 មានបម្រើអតិថិជនជាមួយនឹង បាយខរសាច់ជ្រូក​, តៅហ៊ូស្អុយ, ជ្រក់ជើងមាន់, មាន់បំពងស្រួយស្រឹប​​ ដែលរឹតតែពិសេសនោះគឺ ទឹកគៀមបួយ។ ចង់និយាយថាម្ហូបទាំងប៉ុន្មានមុខនឹងហ្អាស់ញ៉ាំអត់ចេះទ្រលាន់ទេ។ ញ៉ាំមួយម៉ាត់ៗរសជាតិដិតជាប់មាត់តែម្តងបើនិយាយពីក្លិននិងសោភ័ណ្ឌភាពវិញ ដឹងតែស្រក់ទឹកមាត់ចង់ញ៉ាំតែម្តង។ សំខាន់មិនមែនបានតែឆ្ងាញ់ទេណាទឹកគៀមបួយមានប្រយោជន៍ច្រើនសម្រាប់សារពាង្គកាយរបស់យើងដែលពិសេសនោះគឺបំបាត់ភាពស្រេកទឹក។ 

សម្រាប់ម្ហូបនីមួយៗមានរសជាតិឆ្ងាញ់មែនទែន។​ ចំពោះតៅហ៊ូស្អុយវិញណា៎រសជាតិអេមមិនអាចបំភ្លេចបានសាច់តៅហ៊ូត្រូវបានយកទៅបំពងស្រួយស្រឹប ស្រោចទឹកជ្រលក់ថែមជីថែមស្លឹកខ្ទឹមទៀតគឺស្រក់ទឹកមាត់តែម្តង។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ហូបរសជាតិបែបចិន និងភេសជ្ជៈរសជាតិឆ្ងាញ់និងមានអត្ថប្រយោជន៍សម្រាប់សុខភាពកុំភ្លេចអញ្ជើញមកកាន់ Shop 16។  

អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់អាហារឆ្ងាញ់ៗពី Shop 16 តាមកម្មវិធីដឹកជញ្ជូន E-GetS, WOWNOW, Muuve, foodpanda, BLOC, LODA, NHAM24 បានផងដែរ។ ហើយសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេកៈ Shop 16

Shop 16

អត្ថបទគួរតែអានបន្ទាប់