អ្នកណាមិនល្បីនំប៉ោងប្រហិតចៀន 2000 រៀល នៅសាលាជ័យថាវី លក់សឹងមិនទាន់!
សិស្សបាក់ទូក និង សិស្សជ័យថាវីគ្នាយើងប្រាកដជាស្គាល់ពូនំបុ័ងប្រហិតហើយត្រូវអត់? កាលនៅរៀនឲ្យតែចេញពីរៀនម្តងៗគឺដើរតម្រង់ទៅតែរទេះពូប្រហិតហើយ! បានឆ្អែត រសជាតិមួយអ៊ែម ហើយតម្លៃធូរថ្លៃទៀត 2000 រៀលទេ!
អ្វីដែលពិសេសពីពូនំបុ័ងប្រហិត សាលារៀនជ័យថាវី គឺជម្រេីសប្រហិតមានច្រេីនប្រភេទ ដូចជាប្រហិតសាច់គោ ប្រហិតក្រហម និង ប្រហិតសាច់ត្រី ជាដេីម។ ហេីយគាត់ចៀនឱ្យថ្មីៗ ស្រួយៗ តែម្តងសម្រាប់ដាក់ចូលនំបុ័ងនិងនំប៉ោង។ មួយកំណាត់តម្លៃត្រឹមតែ 2000 រៀលមែន តែគាត់ដាក់ប្រហិតចៀនមកច្រេីនគួរសម។
អ្នកទាំងអស់គ្នាជ្រេីសរេីសនំបុ័ង ឬ នំប៉ោងក៏ដោយ គឺធានាថាទំនងទាំងពីរ។ តែអ្វីដែលសំខាន់នោះគឺរសជាតិទឹកសៀងគាត់ត្រូវម៉ាច់ជាមួយនំទាំងពីររួមទាំងរសជាតិប្រហិតចៀនផងដែរ។ ទឹកជ្រលក់គាត់គឺធ្វេីខ្លួនឯង ហេីយមានរសជាតិប្លែក ពិសេសជាប់ចិត្តភ្លាមៗតែម្តង។
រសជាតិនំបុ័ងប្រហិតចៀនគាត់ទាក់ទាញភ្ញៀវជាច្រេីន មិនត្រឹមតែមានសិស្សសាលាជ័យថាវីទេ មានម៉ូយមកពីណាណីមកចាំសាកផងដែរ។ នេះហេីយបានកន្លែងគាត់លក់បានរយៈពេល 5 ឆ្នាំមកដល់ឥឡូវគឺមានម៉ូយគាំទ្រច្រេីនអស្ចារ្យ រហូតដល់គាត់លក់តាមសេវាដឹកជញ្ជូនដូចជា Foodpanda, Wing និង Wownow ផងដែរ ដេីម្បីផ្តល់ជូនដល់អតិថិជនដែលចង់សាកតែមិនបានមកផ្ទាល់។
ឃ្លាននំប័ុងប្រហិតចៀន នំប៉ោងប្រហិតចៀន? កំុភ្លេចមកសាកនៅកន្លែងគាត់ទាំងអស់គ្នា!
ទីតាំង៖ ផ្លូវចូលសាលាជ័យថាវី ម្តុំក្រោយសាលាបាក់ទូក
ម៉ោង៖ 9 ព្រឹកដល់ម៉ោង 5 ល្ងាច
ទំនាក់ទំនង៖ 096 319 2238 / 012 629 855