ចាណាងជនជាតិដើម អនឡាញ
- ចាណាងជនជាតិដើម អនឡាញ ផ្ទះលេខ470 ផ្លូវលំ សង្កាត់ទួលសង្កែ1 រាជធានី - Phnom Penh, Cambodia
- 012660929
ចាណាងជាម្ហូបមួយដែលនិយមមែនទែននៅខាងរតនគិរី ដែលជាម្ហូបរបស់បងប្អូនជនជាតិភាគតិចហើយនៅក្នុងម្ហូបមួយមុខនេះមានរុក្ខជាតិម្យ៉ាងហៅថាសណ្ដែកខ្មោច ដែលជាមូលហេតុមួយដែលធ្វើអោយទឹករបស់ចាណាងមានពណ៌រាងក្រម៉ៅ ខុសពីម្ហូបខ្មែរយើងទូទៅ។ ធ្លាប់មានពាក្យចចាមរាមជាច្រើនថា ទឹកស៊ុបចាណាងធ្វើឡើងលាយជាមួយអាចម៌គោ ទើបមានពណ៍ និងក្លិនដិត។ តែមិនមែនជាការពិតទេណា៎!
រុក្ខជាតិមួយប្រភេទនេះ មានអត្ថប្រយោជន៍ដល់សុខភាពយើងមួយចំនួនផងដែរ ដោយធ្វើឲ្យអ្នកញុាំមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ក្នុងខ្លួនជាដើម។
ក្រៅពីនេះគ្រឿងផ្សំនៅហាងមួយកន្លែងនេះគឺជាគ្រឿផ្សំដែលយកមកពីខេត្តរតនគិរីផ្ទាល់ហ្មង ដោយបានញុាំចាណាងមួយចាន ប្រៀបដូចបានញុាំនៅរតនគិរីផ្ទាល់អុីចឹង ព្រោះបងស្រីម្ចាស់ហាងជាជនជាតិគ្រឹងមកពីខេត្តរតនគិរីតែម្តង។
សម្រាប់រសជាតិហាងគាត់ អេដមីន ចូលចិត្តហើយចង់ណែនាំអោយគ្នាយើងដែលធ្លាប់បានញុាំទៅភ្លក់ ហើយអ្នកដែលអត់ហ៊ានសាកក៏ទៅសាកទាំងអស់គ្នាណា៎ មិនងាយហ្អេ៎ បានសាកម្ហូបជនជាតិដើមភាគតិចដែលមានតម្លៃសមរម្យអុីចឹង ដោយមីស៊ុបចាណាងមួយចាន តម្លៃត្រឹមតែ 10,000រៀល ប៉ុណ្ណោះ។
អ៎្ហ! ហើយមួយទៀត! សម្រាប់ប្រិយមិត្តដែលអត់ទាន់ដឹងថាប្រភេទសាច់ដែលគេយកមកធ្វើក្នុងម្ហូប ចាណាង នេះ គឺគេធ្វើពីសាច់គោ និង ស្បែកគោ ដែលមានប្រិយមិត្តយើងមួយចំនួនឆ្ងល់ខ្លះៗដែរ។
ក្រៅពីចាណាងហាងបងស្រីក៏មានម្ហូបពិសេសប្រចាំហាងដែលលក់ដាច់មិនចាញ់ចាណាង ដូចគ្នា នោះគឺ បាយដំណើបខ្មៅ ជាមួយ ងៀតក្របី អាំងស្រួយៗហើយបើនិយាយពីរសជាតិវិញគឺរាងដិតបន្តិចហើយ ដោយសារហាងគេនេះផ្តោតសំខាន់ទៅលើរសជាតិដើមពីរតនគិរី។ មានអី! កាន់តែញុាំកាន់តែជក់មាត់ដែរហ្នឹងហា៎ ។
ចឹងកុំភ្លេចមកសាកទាំងអស់គ្នាយ៉ាងហោចឲ្យបានម្តង ដើម្បីស្គាល់ ចាណាង រសជាតិដើមពិតៗ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.