ឆាក្ដៅតាមរទេះ ទាំងឆ្ងាញ់ ទាំងតម្លៃសមរម្យ ងាយណារកបាន!

ឆាក្តៅគឺជាម្ហូបមួយដែល ប្រជាជនខ្មែរយើងនិយមចូលចិត្ត ធ្វើការ​ទទូលទាន​។​ មិនថា ជាការជួបជុំជាមួយមិត្តភក្តិឬក្រុមគ្រួសារនោះឡើយ គឺមិនអាចទៅដោយគ្មានឆាក្តៅនោះទេ។ បើចង់ញ៉ាំឆាក្តៅឆ្ងាញ់ មិនបាច់ពិបាកនោះទេ ព្រោះថាថ្ងៃនេះយើងសូមណែនាំ កន្លែងមួយ ដែលធានាថាអ្នក នឹងអាច​ញ៉ាំឆាក្តៅបានយ៉ាងឆ្ងាញ់។ បើអ្នកនៅជិតទួលទំពូងនោះ គឺប្រាកដ ជាស្គាល់កន្លែងនេះ ជាមិនខាន វាស្ថិតនៅខាងជើងផ្សារទួលទំពូងងាយស្រួលរកមែនទេន។ ចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 10 យប់ អ្នកនឹងឃើញមានមនុស្សកុះករមានទាំងរថយន្ដ មានទាំងម៉ូតូចាំទិញឆាក្តៅនេះ។

ឆាក្ដៅតាមរទេះមែនពិត តែមនុស្សទៅញ៉ាំ និងខ្ចប់អត់ដាច់ទេ!

ម្ហូបអាហារដំបូងគេដែលអ្នកគួរតែសាក គឺឆាក្តៅសាច់មាន់ ព្រោះថា ឆាក្តៅសាច់មាន់នៅទីនេះ គឺធានាថាមានរសជាតិឆ្ងាញ់ ​ហឹរ​ មិនដូចអ្វីដែលអ្នកបានសាកល្បងមកពីមុននោះទេ។

ទំនងអត៉ ឆាក្ដៅសាច់មាន់?

ទំនងអត៉ ឆាក្ដៅសាច់មាន់?

លើសពីនេះទៅទៀត ពួកគេមានលក់ឆាក្តៅជាច្រើនប្រភេទទៀត។ មិនត្រឹមតែសាច់ មាន់នោះទេ គេនៅមានសាច់ និងម្ហូបជាច្រើនផ្សេងទៀត​ ដូចជាជើងមាន់ ឈាមមាន់ ពោះវៀនជ្រូក គ្រឿងក្នុងមាន់ ងាវ និងសាច់ជាច្រើនទៀត។ មិនត្រឹមតែរសជាតិប្លែកឆ្ងាញ់នោះទេ គ្រាន់តែក្លិនក៏អាចធ្វើឱ្យស្រក់ទឹកមាត់បានដែរ។

ឆាក្ដៅខ្យង

ក្រៅពីឆាក្តៅ ក៏នៅមានរបស់ឆ្ងាញ់ៗជាច្រើនទៀត។ តែបើសិនជាបានទៅទីនោះ កំុភ្លេចសាក ពងទាកូននៅទីនោះអោយសោះ។

គ្រឿងក្នុងមាន់ និងជ្រូកក៏មានដែរ

បើទោះបីជាសំបូរទៅដោយរបស់ឆ្ងាញ់យ៉ាងច្រើន កំុបារម្ភទៅលើថវិការនោះ​អី​ ព្រោះថា អោយតែមាន 5000 រៀល នៅក្នុងហោប៉ៅគឺអាចញាំុឆាក្តៅដ៏ឆ្ងាញ់នៅទីនេះបានហើយ។ ពេលក្រោយ​បើចង់ញ៉ាំឆាក្តៅឆ្ងាញ់នោះ កុំភ្លេចមកទីនេះណា។

មានទាំងឆាក្ដៅ មានទាំងពងទាកូន!

តម្លៃ៖ ចាប់ពី 5000 រៀលឡើងទៅ

បើក​៖ 5PM – 10PM

ទីតាំង៖ ខាង​ជើង​ផ្សារ​ទួល​ទំពូង​ (ខាង​មុខ)​ ផ្លូវ​លេខ​ 163 សង្កាត់​ទួល​ទំពូង​ I ខណ្ឌ​ចំការ​មន​ រាជធានីភ្នំពេញ​ | Googlemap 

អត្ថបទគួរតែអានបន្ទាប់