Cerise's ហាងកាហ្វេបើកថ្មីនៅទួលគោក មានប្រូម៉ូសិនទិញ 1 ថែម 1
FoodBuzz សូមណែនាំហាងនំប៉័ង និង កាហ្វេថ្មីមួយនៅម្ដុំជិតអង់ទែនទួលគោក ដែលប្រហែលលោកអ្នកមិនទាន់បានដឹង។Cerise's មានលក់ជានំបុ័ងផង ភេសជ្ជៈផង ហើយនំខេកទៀត បើនិយាយពីនំខេកវិញ ហាង Cerise's មានទទួលធ្វើនំស្ករបានច្រើនម៉ូតផងដែរ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់កុម្ម៉ង់ធ្វើនំកំណើត រឺក្នុងឱកាសពិសេសជាដើម។
ម្ចាស់ហាងក៏បញ្ជាក់ប្រាប់ FoodBuzz ដែរថា មុនពេលបើកហាងនំបុ័ងនេះ ម្ចាស់ហាងបានសាក់នំបុ័ង និង ភេសជ្ជៈជាច្រើនលើកច្រើនសារដើម្បីធានាឲ្យអតិថិជនទទួលបានរស់ជាតិល្អបំផុត។ FoodBuzz ចង់បង្ហាញនំបុ័ងប្រចាំហាងផងដែរគឺ នំបុ័ង Blueberry Tale និង Coffee Tale។ បើនិយាយពីភេសជ្ជៈវិញ មានភេសជ្ជៈប្រចាំហាងដែរដូចជា Highland Coffee និង កាហ្វេប៉ុន្មានមុខទៀត ពេលផឹកហើយមានកម្លាំងតែម្តង។
ចំណែកឯបរិយាកាស និង ការឌីសាញវិញមានលក្ខណៈ outdoor ហើយមានសៀវភៅអានទៀតផង។
ហាងកាហ្វេ Cerise's ទើបតែបើកថ្ងៃនេះមានម្រូម៉ូសិនពិសេស គឺទិញមួយថែមមួយគ្រប់មុខ ទាំងនំបុ័ងនិងភេសជ្ជៈដោយហេតុនេះបងប្អូនអាចមកសាកបាន ហើយម្រូម៉ូសិននេះមានតែ២ថ្ងៃប៉ុណ្ណោះគឺថ្ងៃនេះ (១៥ មករា ២០១៨) ជាថ្ងៃចុងក្រោយនៃ Promotion នេះហើយ។
ប្រញាប់ឡើងទាន់មានម្រូម៉ូសិន ហើយណាមួយមកសាកកន្លែងថ្មីផងដែរ៕
ទីតាំងៈ #151AB ផ្លូវ289 សង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក ភ្នំពេញ | Googlemap
លេខទូរស័ព្ទៈ 098 555 040
តម្លៃៈ 1500រៀល ដល់ 15000រៀល