ត្រលប់ទៅរកអតីតកាលជាមួយទឹកកកឈូសវ័យកុមារ មានលក់នៅម្តុំផ្សារថ្មី!

បេីនឹកឃេីញដល់អាហារត្រជាក់ៗ ភាគច្រេីនយេីងនឹកទៅដល់ទឹកកកឈូសដែលម្នាក់ៗចូលចិត្តញុំាតាំងពីក្មេងៗមកដល់ឥឡូវហើយត្រូវអត់?  ចឹងថ្ងៃនេះក្រុមការងារ StreetBuzz ចង់ណែនាំឲ្យអ្នកទាំងអស់គ្នាមកសាកជាមួយទឹកកកឈូសមួយតាមរទេះមួយដែលមានរសជាតិដូចយេីងចាំពីក្មេងចឹង! 

ពេលអ្នកទាំងអស់គ្នាមកលេងផ្សារថ្មី ចាប់ពីម៉ោង 1:30 ពេលថ្ងៃត្រង់ទៅ អ្នកនឹងឃេីញរទេះលក់ទឹកកកឈូសរបស់គាត់ហេីយ ដែលគាត់ភាគច្រេីនដេីរជុំវិញខាងក្រៅផ្សារដេីម្បីទាក់ទាញអតិថិជនដែលកំពុងចេញចូល។ 

គាត់មានគ្រឿងផ្សំច្រេីនសម្រាប់យេីងជ្រេីសរេីស ដូចជាលតស្វិត សណ្តែកខៀវ គ្រាប់ជី ជាដេីម។ អ្វីដែលគួរឱ្យពិសេសពីទឹកកកឈូសគាត់គឺ ទឹកស្ករដូងខ្ចីរបស់គាត់ឈ្ងុយនៃខ្ទិះដូង រួមជាមួយស្លឹកតយ ហេីយសំខាន់ក្នុងនឹងក៏មានសាច់ដូងខ្ចីផ្អែមៗថែមទៀត។ គ្រាន់តែហិតក្លិនខ្ទិះដូងក្រអូបឡេីងចង់ឲ្យគាត់ថែមឲ្យមួយវែកទៀត ដាក់ឱ្យផ្អែមដូចមុខអ្នកអានហ្នឹងមក XD!

មិនត្រឹមហ្នឹងទេ គឺគាត់ក៏មានក្បួនរៀបមួយកែវៗ មិនមែនចេះតែធ្វេីឲ្យហេីយៗដៃទេណ៎ា! ក្រោយពីគាត់ដាក់គ្រឿងផ្សំចូលកែវ គាត់នឹងចាក់ទឹកកកឈូសដែលគាត់បានឈូសភ្លាមៗ ចេញមកដូចធ្លាក់ព្រិលចឹង។ បន្ទាប់មក បានគាត់ចាក់ទឹកសារ៉ូពណ៌ក្រហម ពណ៌បៃតង ទឹកស្ករដូងខ្ចី និងទឹកដោះគោខាប់ 2-3 ជុំតាមកម្រិតផ្អែមដែលយេីងចង់បាន។

បើបានសុំគាត់ថែមទឹកដោះគោវិញ គឺគាត់ដាក់ម៉ាពេញចិត្តអ្នកទិញម៉ង ចង់ផ្អែមដល់បេះដូងក៍បានដែរ! កូរៗ ឲ្យទឹកកកចូលជាតិហេីយចាំញ៉ាំហ្ហា៎! ពេលថ្ងៃមេឃក្តៅៗអីទៀត ដាក់មួយម៉ាត់ទៅ ធានាថាជីវិតស្រស់ស្រាយម៉ង! 

មួយកែវៗពេញៗបស់គាត់ប៉ុន្តែតម្លៃសមរម្យទេ មួយកែវចាប់ពី 1500៛​ ឡើងទៅទេ។ ដេីរផ្សារហត់ កុំភ្លេចទិញទឹកកកឈូសមួយកែវញុំាឱ្យមានកម្លាំងដូចនៅក្មេងចឹងហ្ហ៎ា! 

អត្ថបទគួរតែអានបន្ទាប់