ខាន 2 ឆ្នាំអ្ហៃ! Halloween ឆ្នាំនេះ មកសប្បាយរន្ធត់នៅ 11 កន្លែងនេះម៉េចដែរ?

#1 Coconut Park 
ធ្លាប់ដេីរកម្សាន្តនៅផ្សាររាត្រី Coconut Park អត់? កាន់តែពិសេសគឺនៅថ្ងៃទី 29 ខែតុលានេះ Coconut Park នឹងរៀបចំផ្សាររាត្រីសម្រាប់បុណ្យ Halloween ជាមួយហ្គេមសប្បាយៗ ត្លុកបង្វិលប៉េងប៉ោង ផ្ទះពោងលោត ហេីយស្តង់លក់អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ប្លែកៗជាច្រើនទៀត។ កម្មវិធីចាប់ផ្តេីមម៉ោង 4 ចប់ម៉ោង 9:​30 យប់ ហេីយសំខាន់ជាងគេ អ្នកទាំងអស់អាចចូលរួមដោយឥតគិតថ្លៃ!  

#2 Himawari 
សណ្ឋាគារ Himawari នឹងរៀបចំកម្មវិធីជប់លៀង Halloween សម្រាប់កុមារៗនៅថ្ងៃទី 29 ខែតុលា ឆ្នាំ 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង 9​ ព្រឹករហូតដល់ម៉ោង 4 រសៀល។ សំបុត្រសម្រាប់មនុស្សចាស់គឺ $3.5 និង សម្រាប់ក្មេងៗអាយុ 3-15 ឆ្នាំគឺ $5។ ហេីយពេលទៅដល់សណ្ឋាគារ Himawari អ្នកទាំងអស់គ្នានឹងបានលេងកំសាន្តជាមួយហ្គេមសប្បាយៗ ផ្ទះខ្មោចរន្ធត់ៗ ភាពយន្តរំភេីបៗ ស្តង់ថតរូបស្អាតៗ អាហារសម្រន់ផ្សេងៗ និងកម្មវិធីជាច្រេីនទៀត!​ 

#3 One Park Residence
តស់! ទៅជុំគ្នានៅ One Park Residence ដេីម្បីលេងហ្គេមសប្បាយៗ ញុំាម្ហូបអាហារទំនងៗ ហេីយពិសេសជាងគេគឺមានឱកាសឈ្នះរង្វាន់ទៀត!  One Park Residence បានរួមដៃគ្នាជាមួយ សាលា SCIA ក្នុងការរៀបចំហ្គេមកំសាន្តសប្បាយៗជាច្រេីន ហេីយក៏នឹងមានស្តង់លក់បឺហ្គឺពីខាងអូតែល Oakwood និងស្តង់លក់ស្រាក្រឡុកពីហាង Tomoka ដែរ។ សំបុត្រសម្រាប់មនុស្សចាស់ $5 និងសម្រាប់ក្មេងត្រឹមតែ $3 ទេ តែបើកុមារអាយុក្រោម 3​ ឆ្នាំវិញអាចចូលរួមដោយឥតថ្លៃ។

#4 Rokku Sushi Lounge and Bistro
Rokku ជាហាងបែបបារនៅម្តុំផ្សារ Pencil មាត់ទន្លេ ដែលផ្តោតលេីម្ហូបអាហារជប៉ុនដូចជាស៊ូសុីនិងស្រាជប៉ុន។ សម្រាប់ Halloween 2022 ហាង Rokku នឹងផ្តល់ជូនស្រាក្រឡុកហ្វ្រីសម្រាប់អ្នកដែលតែងខ្លួនជាសាមូរ៉ៃ ហេីយមកដល់ហាងមុនម៉ោង 8 យប់នៅថ្ងៃទី 29 ខែតុលា។ មិនទាន់ចប់ត្រឹមនឹងទេណ៎ា! Rokku ក៏មានប្រូម៉ូសិនពិសេសមួយទៀតដែរ បើចំណាយអស់ $89 ​អ្នកទាំងអស់គ្នានឹងទទួលបានស្រាមួយដប់ហេីយថែមជូនស្រា 6 shots ទៀត។

#5 Farm to Table

មកទស្សនាការសម្តែងរបស់ Mimi and the Merrymakers ដែលជាក្រុមតន្រ្តីច្រៀងបទកំប្លែងៗ សក្ត័សមមេីលគ្រប់អាយុទាំងក្មេងទាំងចាស់ អាចច្រៀងនិងរាំតាម។ សម្រាប់ Halloween 2022 ក្រុមមួយនេះបានត្រឡប់មកសម្តែងនៅហាង Farm to Table នៅថ្ងៃទី 30 ចាប់ពីម៉ោង 4 រសៀលទៅ។ អ្នកអាចទស្សនាមេីលការសម្តែងដ៏ប្លែកមួយនេះហេីយអាចញុំាម្ហូបទំនងៗពីហាង Farm to Table។ ហាងនេះផ្តោតទៅលេីម្ហូបសុខភាពជាច្រេីន រួមជាមួយការប្រេីគ្រឿងផ្សំពីកសិកម្មក្នុងស្រុកដែលមានគុណភាពល្អ។ 

#6 Chip Mong Sensok 
កាន់តែរំភេីបជាមួយកម្មវិធី Halloween & Cosplay នៅផ្សារទំនេីបជីបម៉ុង សែនសុខ។ ចូលរួមដោយឥតគិតថ្លៃ ប៉ុន្តែកុំភ្លេចពាក់ឈុត costume ឬ cosplay ដេីម្បីមានឱកាសឈ្នះរង្វាន់ដ៏ធំមួយ។ Anime & Kafé ដែលជាហាងជួយរៀបចំកម្មវិធីនេះក៏បេីកទទួលអ្នកស្ម័គ្រចិត្តធ្វេី cosplay ដេីម្បីថតរូបជាមួយអតិថិជនទូទៅ។ អ្នកស្ម័គ្រចិត្តនឹងទទួលបានភេសជ្ជៈនិង អាហារសម្រន់ពីហាង Anime & Kafé ហើយវិញ្ញាបនបត្រនៃការកោតសរសេីរពីផ្សារទំនេីបជីបម៉ុង រួមជាមួយកាដូពិសេសៗទៀត។ កម្មវិធីនេះនឹងធ្វេីឡេីងនៅថ្ងៃទី 30 ខែតុលា ពីម៉ោង 1​ រសៀលដល់ម៉ោង 8​​ យប់។ 

 

#7 Birdies Mini Golf
ថ្ងៃទី 29 មករីករាយជាមួយពិធីជប់លៀង Halloween របស់កុមារ នៅ Birdies Mini Golf។ សម្រាប់កម្មវិធីពេលព្រឹក ចាប់ពីម៉ោង 9 ដល់ម៉ោង 12 ហេីយសម្រាប់កម្មវិធីពេលរសៀលគឺចាប់ពីម៉ោង 1:30 ដល់ម៉ោង 4:30។ សំបុត្រមានតម្លៃ $15 ដេីម្បីចូលរួមកម្មវិធីកម្សាន្តៗ ទទួលទានអាហារដ៏ទំនងៗ និងទទួលបានស្ករគ្រាប់ និងបង្អែមពិសេសៗ។ ដោយសារកន្លែងមានកំណត់ បេីអ្នកទាំងអស់គ្នាចង់ចូលរួមកុំភ្លេចធ្វេីការចុះឈ្មោះជាមុនសិន។ 

#8 Mars in Phnom Penh 
សម្រាប់ Halloween ឆ្នាំនេះហាងបែបបារ Mars Phnom Penh បានរៀបចំកម្មវិធីពិសេសសម្រាប់ស្រ្តីៗដែលចាប់អារម្មណ៍ចង់មករំសាយអារម្មណ៍។ កម្មវិធីមានឈ្មោះថា Spooky Ladies Night សម្រាប់តែនារីទេ គឺនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងភីស្សា និង ម្ហូបផ្សេងៗទៀត ស្រាក្រឡុកដ៏និយមៗពីហាង Mars និង ស្រាក្រហមដ៏ឈ្ងុយ គ្រាន់តែធ្វេីការកក់កន្លែងជាមុន ដោយសារកន្លែងកំណត់ត្រឹម 20 នាក់នោះទេ។ 

#9 LOVE Phnom Penh 
ត្រៀមខ្លួនរាំឲ្យអស់ជេីងម៉ងនៅ LOVE Phnom Penh យប់ទី 29 ខែតុលានេះ ជាមួយ DJ Markhese! LOVE Phnom Penh ជាក្លឹបមួយនៅម្តុំវិមានឯករាជ្យ។ សម្រាប់ Halloween ឆ្នាំនេះ ហាងបានរៀបចំកម្មវិធីប្លែកមួយគឺ Halloween UV Glow Party។ សំបុត្រមួយត្រឹមតែ $5 ទទួលបាន ស្រា Tiger មួយកំប៉ុង និង glow sticks ផងដែរ។ 

#10 Funderland 
ប្រិយមិត្តដែលមានកូនឬក៏ក្មួយ កុំភ្លេចនាំទៅលេងកម្សាន្តនៅ Funderland នៅក្នុង ផ្សារទំនេីប ជីបម៉ុង ណូរ៉ូម៉លណ៎ា! ចាប់ពីថ្ងៃទី 30 ដល់ ថ្ងៃទី 31 ខែតុលា ចន្លោះម៉ោង 2 ទៅ 5 រសៀល ហ្វាន់ឌេីលែននឹងមានកម្មវិធី Halloween សម្រាប់ក្មេងៗ។ ពិសេសជាងគេគឺអ្នកទាំងអស់គ្នាអាចចូលរួមការប្រកួតថតរូបដេីម្បីឈ្នះរង្វាន់កាតសមាជិកបានរហូតទៅដល់ 6 ខែ។ 

#11 Afterlife
កម្មវិធី Halloween ដ៏ធំជាងគេប្រចាំឆ្នាំរបស់ EDM Cambodia បានត្រលប់មកវិញហើយ! Heineken Presents: AFTERLIFE 22 នឹងធ្វើឡើងនៅថ្ងៃទី 29 ខែតុលា ខាងមុខនេះជាមួយ Headliner ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំនោះគឺ Yellow Claw រួមជាមួយតារាល្បីៗច្រេីនទៀត! Afterlife 22 នឹងធ្វេីឡេីងនៅ OCIC ជ្រោយចង្វារ អគារ E F G ចាប់ពីម៉ោង 4 ល្ងាចទៅ។ អ្នកទាំងអស់គ្នាអាចទិញសំបុត្រតាម LIVE by Wonderpass ក្នុងតម្លៃ $30 រហូតដល់ថ្ងៃទី 29 តុលា តែចំនួនមានកំណត់ណា៎! សម្រាប់អ្នក walk-in សំបុត្រគឺ $40 បេីជាសិននៅសល់។ EDM Cambodia បានបញ្ជាក់ថា កម្មវិធីនេះសម្រាប់តែអ្នកអាយុ ១៨ ឡេីង និងទទួលបានវាក់សាំងយ៉ាងតិច ២ ដង។ 

អត្ថបទគួរតែអានបន្ទាប់