ហាងកាហ្វេដែលកំពុងតែពេញនិយមនៅទួលគោក បរិយាកាសល្អ និងងាយស្រួលអង្គុយធ្វើការថែមទៀត!

ណាគេពិបាករកហាងកាហ្វេអង្គុយធ្វើការ ឬ ធ្វើកិច្ចការងារសាលាខ្លះ? ម៉ោះ! មកនេះ! នៅទួលគោកយើងហ្នឹងតា៎ ទាំងបរិយាកាសល្អ ស្ងប់ស្ងាត់ និង ការរៀបចំដ៏ប្រណិតទៀត។ ហើយបើបានអង្គុយក្រេបឱជារសកាហ្វេថែមទៀតហា៎ គឺដឹងតែធ្វើឲ្យយើងមានអារម្មណ៍ល្អក្នុងការផ្ចង់ អារម្មណ៍ធ្វើការងារហ្មង។

នេះគឺជាសាខាទី2 របស់ហាងកាហ្វេ Celcius ដែលបើកដំណើរការថ្មីមានទីតាំងស្ថិតនៅខណ្ឌទួលគោក ប្រម៉ាណ 2 នាទីពីអង់តែនទួលគោក លើផ្លូវ 528 ហើយសាខាទី1 របស់ Celcius Cafe មានទីតាំងនៅបឹងកេងកង​ (ទីតាំង Google Map ៖ សាខាបឹងកេងកង) ។


ជាធម្មតាភ្ញៀវតែងតែទទួលអារម្មណ៍ប្លែក និងសរសើរពីហាងកាហ្វេនេះផ្ទាល់ដែលមានបរិយាកាស​ ក៏ដូចកន្លែងថតរូបស្អាត អមដោយរុក្ខជាតិបៃតង ជាមួយផ្ទាំងនិងបង្អួចកញ្ចក់ធំៗ ដែលធ្វើឲ្យអ្នកអង្គុយខាងក្នុងហាងកាហ្វេក៏អាចមើលមកក្រៅបានដូចគ្នា។ ការរចនាហាងកាហ្វេបែបនេះគឺផ្តោតសំខាន់ទៅលើភាពស្និទ្ធស្នាល រវាងភ្ញៀវនឹង ធម្មជាតិ ក៏ដូចជាបង្កើតនូវអារម្មណ៍ស្រស់ស្រាយ ខណៈពេលដែលពួកគាត់កំពុងតែអង្គុយជជែកគ្នាលែង ឬ បំពេញការងារជាដើម។

ភេសជ្ជៈប្រចាំហាងកាហ្វេមានដូចជា Lychee Bubble Gum   Matcha Latte     Charcoal Latte      Strawberry Ade Strawberry Yogurt  និង Hot Mini Chocolate ។


ប្រិយមិត្តទាំងអស់គ្នាអាចផ្លាស់ប្តូរបទពិសោធន៍អង្គុយនៅហាងកាហ្ធេធ្វើកិច្ចការងារជាមួយ Celcius បាន ដោយម៉ោងបើកដំណើរការចាប់ពី 7:00 ព្រឹក រហូតដល់ 8:00​ យប់ឯណោះ។

ហើយបើសិនជាបានទៅហើយកុំភ្លេចសាកញុាំ នារីឆើតឆាយ ដែលជាភេសជ្ជៈប្រចាំហាងមួយដែលទើបតែចេញថ្មីៗផងណា៎។ធានាថាប្លែក! ដាក់មួយម៉ាត់ដឹងតែស្វាងហ្មង ហើយបើដាក់ 2 ទៅ 3 ម៉ាត់ដឹងតែជក់មាត់ថែមទៀត។

Celcius Cafe TK

  • Celsius TK, Street 528, Phnom Penh, Cambodia
  • 069 242 288

អត្ថបទគួរតែអានបន្ទាប់