Capri by Fraser, Phnom Penh / Cambodia Hotel Residence
- Capri By Fraser, Phnom Penh / Cambodia, Samdech Mongkol Iem St. (228), Phnom Penh, Cambodia
- 023 971 168
គ្នាយើងមាននរណាគេមានកម្មវិធីពិសេសៗជាមួយមនុស្សជាទីស្រឡាញ់ដែលចង់ធ្វើក្នុងកន្លែងបែបប្រណីតៗអីអត់? បើមានត្រូវហើយ ព្រោះថ្ងៃនេះ ក្រុមការងារ FoodBuzz ចង់ណែនាំអំពីភោជនីយដ្ឋានមួយឈ្មោះថា Caprilicious ដែលមានទីតាំងនៅជាន់ទី 14 ឯណោះ!
Caprilicious គឺជាភោជនីយដ្ឋានដ៏ថ្មីសន្លាងមួយនៅក្នុងសណ្ឋាគារលំដាប់ស្តង់ដា ឈ្មោះថា Capri by Fraser, Phnom Penh / Cambodia Hotel Residence ដែលទីតាំងនៅក្នុងខណ្ឌដូនពេញ ចំកណ្តាលក្រុងតែម្តង! Capri by Fraser មិនមែនត្រឹមតែជាសណ្ឋាគារក្នុងការស្នាក់នៅធម្មតានោះទេ ប៉ុន្តែជាលំនៅដ្ឋានមួយដែលឆ្លុះបញ្ចាំងពីការបូកបញ្ចូលគោលគំនិតវប្បធម៌ខ្មែរសម័យបុរាណ លាយជាមួយនឹងសម័យទំនើប ទៅតាមការចនាក្បាច់ សណ្ឋាគារទាំងមូល ដូចជាបន្ទប់ និង ផ្ទាំងគំនូរខ្មែរ ដែលដាក់តាំងបង្ហាញ នៅបរិវេន The Den (Lobby) ដែលជាទីធ្លាពហុបំណងសម្រាប់មនុស្សគ្រប់វ័យ មិនថាកន្លែងអង្គុយធ្វើការ ជជែកគ្នាលេង និងមានអាហារសម្រន់ព្រមទាំងកាហ្វេផងដែរ។។
នៅ Caprilicious មានបម្រើជាសេវាកម្មមុខម្ហូបពេញមួយថ្ងៃតែម្តង បែបម្ហូបជប៉ុន បែបខ្មែរ បស្ចឹមប្រទេស មុខម្ហូបពេញនិយមផ្សេងៗដែលមានភាពច្នៃប្រឌិត និង ប្រភេទភេសជ្ជៈ ស្រាក្រឡុកប្លែកៗ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំជូនភ្ញៀវ នៅ បារខាងលើសណ្ឋាគារ (Drinx @Caprilicious) ។
គ្រាន់តែដល់ Caprilicious ភ្លាមពួកយើងចាប់ផ្តើមកុម្ម៉ង់តែម្តង អត់គិតច្រើនទេ! ជាមួយនឹងម្ហូបបែបខ្មែរដែលជាទីពេញចិត្តរបស់អេដមីន បាយសាច់គោឡូកឡាក់ (Cambodia Beef Lok Lak) ញ៉ាំប៉ុន្មានដងក៏នៅតែចង់ញុាំដែរ។ មួយចាននេះមានរសជាតិដិតល្មម ចំពោះសាច់គោឆាមានក្លិនឈ្ងុយខ្លាំង គ្រាន់តែហិតក៏អាចដឹងរសជាតិបានដែរ ព្រោះថានៅលើសាច់គោឆា និងបាយ មានជាខ្ទឹមបំពងរោយពីលើ ដែលជួបបន្ថែមរសជាតិម្ហូបមួយចាននេះឲ្យកាន់តែប្លែកថែមមួយកម្រិតទៀត។
នៅទីនេះគ្រប់ម្ហូបទាំងអស់គឺត្រូវបានធ្វើឡើងដោយគិតគូរយ៉ាងម៉ត់ចត់ទៅលើសុខភាពអ្នកញុាំ មិនដែលចោលនោះទេបន្លែស្រស់ៗធម្មជាតិ ដូចបាយឡូកឡាក់នេះចឹងក្រុមការងារអេដមីនញុាំបន្លែអស់គ្មានសល់។
ចានទី 2 នេះក៏ពិសេសដែរ ទទួលបាននូវអារម្មណ៍ស្រលះល្អពេលដែលបានញុាំមួយម៉ាត់ចូលមាត់ ជាមួយម្ហូបបែបខ្មែរ ការីដូងតាកែវជាមួយបង្កយក្ស (Takeo Coconut King Prawn Curry)។ មួយមុខនេះជាប្រភេទអាហារសុខភាព ដែលរសជាតិធ្វើឡើងតម្រូវសម្រាប់ភ្ញៀវជាតិនិង អន្តរជាតិ ដោយមានរសជាតិល្មម មិនផ្អែមពេក និងមិនធ្វើឲ្យយើងត្រលាន់ឡើយត្រូវម៉ាច់ជាមួយបាយអង្ករសម្រូបដែលបានដាក់ជូនក្នុងចានម្ហូបនេះ។ អេដមីនធានាថា មួយមុខនេះញុាំមួយម៉ាត់ហើយចង់ញុាំទៀតហ្មង ដោយសាច់បង្កងខាំរសជាតិជាប់ល្អជាមួយនឹង សសទឹកការី (Curry Sauce)។ ញុាំតែបង្កងអត់ទាន់គ្រប់ទេ អុីចឹងទាល់តែបន្ថែមជាមួយដំឡូងដែលភ្ជាប់ជាមួយការីទៀត ។
មួយមុខទៀតនេះគឺប្រាកដជាត្រូវមាត់ប្រិយមិត្តដែលចូលចិត្ត ញាំសាច់គោបែបខ្មែរ ហើយ សាមញ្ញៗ តែមិនធម្មតាទេណា៎ ដោយមួយមុខនេះមានរសជាតិរាង ជូរ អែម ហើយសាច់គោញាំវិញគឺ ធ្វើឡើងឲ្យវាឆ្អិននិងមានរសជាតិហឹរតិចៗ អ្នកអត់សូវចេះហឹរក៏អាចញុាំបានដែរ។
កុម្ម៉ង់ម្ហូបខ្មែរអស់ 3 មុខអុីចឹងចានចុងក្រោយមានតែសាកម្ហូបបែបជប៉ុនម្តង ដែលពេញនិយម ក៏ដូចជាម្ហូបពិសេសប្រចាំសណ្ឋាគារផងដែរ។ Caprilicious Smoked Salmon Salad ត្រូវបានចំអិនដោយដៃផ្ទាល់ ពីចុងភៅដែលមានបទពិសោធន៍យូរឆ្នាំបម្រើម្ហូបអាហារនៅលើកាប៉ាល់! ងាយឯណាបានញុាំម្ហូបធ្វើដោយមេចុងភៅផ្ទាល់ អុីចឹងមានតែញុាំយកៗតែម្តង។
ញុាំតែម្ហូប បើអត់មានភេសជ្ជៈតិចតួចក៏អត់កើត ក្រុមការងារយើងក៏កុម្ម៉ង់បន្ថែមជាមួយនឹងភេសជ្ជៈប្រចាំហាង Aubergine Purple មួយកែវនេះរាងខ្លាំងបន្តិច ដាក់មួយម៉ាត់ចូលមាត់ឈ្ងុយជាប់ជាមួយនឹងក្លិន Cranberry ញុាំម្តងបន្តិចបានណា៎ ប្រយ័ត្នអស់ពីកែវអត់ដឹងខ្លួន….ហាហា។ គ្រឿងផ្សំពិសេសៗរបស់វាមានដូចជា Vodka, Malibu, Blue Curacao, និង Cranberry Juice។
មកដល់ Caprilicious ហើយបើអត់បានសាក Caprilicious Night ដូចជាមិនសូវសម។ គ្រឿងផ្សំនៃភេសជ្ជៈមួយកែវនេះមានដូចជា Dark Rum, Banana Liqueur, Orange Juice, និង Pineapple Juice។
កំពុងតែស្វែងរកកន្លែងស្នាក់នៅដែលមានបម្រើសេវាកម្មម្ហូបអាហារបែបប្រណីត និងស្កាយបារ អាចគយគន់ទេសភាពបានក្នុងពេលតែមួយមែនទេ? ចាំជួបអេដមីននៅសណ្ឋាគារ Capri by Fraser, Phnom Penh / Cambodia Hotel Residence ទាំងអស់គ្នាណា៎!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.