ទទួលទានអាហារថ្ងៃត្រង់ និងពេលល្ងាចបែប នៅ Capri by Fraser, called Caprilicious
ភ្លេចៗ ចូលដល់ពាក់កណ្ដាលឆ្នាំ ២០២៤ បាត់ សួរថាអ្នកទាំងអស់គ្នាមានបាន ឱ្យកាដូខ្លូនឯង ឬប៉ាវខ្លូនឯងញុំាអាហារថ្លៃៗ ឆ្ងាញ់ៗម្ដងនៅ? ឥឡូវបើនៅទេ ម៉េចមិននាំខ្លូនឯងទៅញុំាអាហារឆ្ងាញ់ៗម្ដងហូវ ហើយបើអត់ស្គាល់កន្លែងទេ FoodBuzz ទើបស្គាល់ភោជនីយដ្ឋានមួយកន្លែងដែលមានអាហារឆ្ងាញ់ គុណភាព តម្លៃសមរម្យទៀតឈ្មោះ Caprilicious@Drinx។
ភោជនីយដ្ឋាននេះមានទីតាំងស្ថិតនៅ ជាន់ទី១៤ នៃសណ្ឋាគារ Capri by Fraser ភ្នំពេញ ដែលស្ថិតនៅកាច់ជ្រុងផ្លូវ ៥៥ ជាប់ផ្លូវ ២២៨ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ ដែលមានអាហារបែបបូហ្វ៊េអាចកម្មង់បានរហូតដល់ទៅ ២ ម៉ោងនិយាយរួមញាុំម៉ាឆ្អែត ទាល់ហល់ក៏បានដែរ។ ឥឡូវនឹងនៅ Capri កំពុងតែមានប្រម៉ូសិនអាហារបែប free-flow ទាំងសម្រាប់អាហារថ្ងៃត្រង់ និងពេលល្ងាច។
ប្រសិនបើធ្វើការកក់កន្លែងមុន អ្នកទាំងអស់គ្នានឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ សម្រាប់ឈុតអាហារថ្ងៃត្រង់មានតម្លៃពេញ ១៥ ដុល្លារក្នុងម្នាក់ បើកក់មុននឹងបញ្ចុះតម្លៃសល់ត្រឹមតែ ១២ ដុល្លារមានបូកបញ្ចូលទាំងទទួលទានកាហ្វេ និងតែដោយឥតគិតថ្លៃ ចាប់ផ្ដើមពីម៉ោង ១១:៣០ ដល់ ម៉ោង ៣:៣០ ថ្ងៃត្រង់ ហើយមួយវិញទៀតចំពោះអាហារពេលល្ងាចវិញមានតម្លៃ ២៥ ដុល្លារក្នុងម្នាក់ បញ្ចុះសល់ត្រឹមតែ ២០ ដុល្លារតែប៉ណ្ណោះនៅពេលដែលកក់មុន ដែលមានរួមបញ្ចូលទាំងទទួលទានភេសជ្ជៈ កាហ្វេ តែ និង beer ដោយឥតគិតថ្លៃទៀតផងចាប់ផ្ដើមពីម៉ោង ៦ ល្ងាចដល់ម៉ោង ១១:០០ យប់។ ទទួលទានអាហារនៅទីនោះដឹងតែមិនខកបំណងទេដោយសារតែគេមានជម្រើសមុខម្ហូបលើសពី ៣០ មុខឯណោះ ជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ បន្លែ និងសាច់ស្រស់ៗដែលនាំចូលពីក្រៅប្រទេសផងដែរ។
ចំពោះមុខម្ហូបនីមួយៗគឺមានការធ្វើដោយផ្ចិតផ្ចង់ពីចុងភៅដែលមានជំនាញ ដូច្នេះពេលទទួលទានអាហារដោយគ្មានការព្រួយបារម្ភឡើយ ហើយនៅក្នុងចំណោមមុខម្ហូបទាំងអស់នឹងអ្នកទាំងអស់គ្នាភ្លក់បានទាំង ស៊ុប សាលាដ ស្តេក និងបង្អែម។ មិនត្រឹមតែប៉ុន្នឹងទេ នៅរៀងរាល់ចុងសប្ដាហ៍ទីនោះមានជាភ្លេង live acoustic band សម្រាប់ជួយឱ្យអាហាររបស់អ្នកកាន់តែមានជាតិដែលចាប់ផ្ដើមពីម៉ោង ៦ល្ងាច ដល់ ៩:៣០ យប់។ ប្រសិនបើមានកម្មវិធីពិសេសៗដូចជា ខួបកំណើត ខួបអនុសោយវរីផ្សេងៗ នៅទីនោះក៏មានទទួលការរៀបចំ តុបតែងតុសម្រាប់កម្មវិធីផងដែរ។ ចុងបញ្ចប់ប្រសិនជាចង់ទទួលទានអាហារដែលមានគុណភាពក្នុងតម្លៃសមរម្យ ទីតាំងស្អាត អាចសាកល្បងទៅភោជនីយដ្ឋាន Caprilicious@Drinx បាន។
ទីតាំង៖ Capri by Fraser called Caprilicious
ព័ត៌មាន៖ Capri by Fraser called Caprilicious
ទំនាក់ទំនង៖ 085 764 777