ផ្លែឈើសល់ច្រើនក្រោយសែនចូលឆ្នាំមែន? សាករូបមន្ដ «ភេសជ្ជៈលាយជាមួយផ្លែឈើកំប៉ុង» តែម្តងទៅ!
ក្នុងកំលុងពេលចូលឆ្នាំខ្មែរ ពួកយើងជាប្រជាជនខ្មែរត្រូវរៀបចំផ្លែឈើជាច្រើនដាក់សែនទទួលទេវតាត្រូវអត់? ដល់ពេលក្រោយចូលឆ្នាំ បងប្អូនទៅផ្ទះរាងខ្លួនអស់ អត់អ្នកជួយញ៉ាំហើយ មេឃក្តៅខ្លាំងផ្លែឈើឆាប់ខូចទៀត! តែមិនអីទេ ព្រោះថ្ងៃនេះ CookBuzz មានរូបមន្តធ្វើទឹកផ្លែឈើត្រជាក់ៗដែលងាយស្រួលធ្វើខ្លាំងមែនទែន។
គ្រឿងផ្សំ៖
ផ្លែឈើកំប៉ុង ( 1 កំប៉ុង)
ផ្លែឈើស្រស់ (ពួកយើងដាក់ផ្លែក្រូច ប៉ុន្តែអ្នកទាំងអស់គ្នាអាចប្រើផ្លែឈើផ្សេងៗតាមចំណង់ចំណូលចិត្ត)
ក្រូចឆ្មា (1 ផ្លែចិតជាចំណិតៗ)
វិធីធ្វើ៖
ដំបូងដាក់ផ្លែឈើស្រស់ដែលបានចិតជាចំណិតតូចៗចូលទៅក្នុងកែវ។ អ្នកអាចយកស្លាបព្រាទៅចញ្ជំវាតិចៗដើម្បីឲ្យចេញជាតិផ្លែឈើបានដែរ។
បន្ទាប់មកចាក់ទឹកកកចូលហើយ ដាក់ចំណិតក្រូចឆ្មាចូល។ អ្នកអាចរៀបវាដាក់នៅគែមៗឲ្យមើលទៅរាងស្អាតដូចរូបបាន។
រួចរាល់ហើយយើងអាចចាប់ផ្តើមចាក់ទឹកស្កររបស់ផ្លែឈើកំប៉ុងចូលក្នុងកែវ កូរឲ្យរាងសព្វបន្តិចមុននឹងដាក់ផ្លែឈើកំប៉ុងនៅពីលើ។
ឃើញអត់? ធ្វើតែមួយផ្លែតទេគឺបានញ៉ាំហើយ សំខាន់មេឃក្តៅអ៊ីចឹងទៀតដាក់មួយកែវត្រជាក់ដល់បេះដូង