សង្ក្រាន្តសាលា សង្ក្រាន្តខេត្ត ធ្លាប់អស់ហើយ នៅឡើយសង្ក្រាន្តលើភ្នំគិរីរម្យទេ!
មួយរយៈនេះ គេធ្វើសង្ក្រាន្តច្រើនកន្លែងណាស់ តាមភូមិ តាមវត្តក៏បានទៅហើយ តាមសាលាក៏ទៅបានច្រើន។ បើអត់ទាន់អស់ខ្យល់ អត់កម្លាំងទេ ហៅគ្នាមក ទៅសង្ក្រាន្តលើភ្នំម្តង!
ខាងឧទ្យានបោះតង់ CampingPark ដែលជារមណីយដ្ឋានបែបបោះតង់នៅលើឧទ្យានជាតិគីរីរម្យបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំ កម្មវិធីសង្ក្រាន្តលើភ្នំ នៅលើភ្នំគិរីរម្យចាប់ពីថ្ងៃទី 8-17 ខែមេសា ឆ្នាំ2023 នេះតទៅ។
ប្រិយមិត្តទាំងអស់គ្នាសាកស្រមៃមើរថា បើបានទៅកម្មវិធីសង្រ្កាន្តជាមួយនឹងមិត្តភក្តិ និង ក្រុមគ្រួសារ ហើយបានលេងល្បែងប្រជាប្រិយ និង រាំជុំលេងគ្នាលើភ្នំមិនដឹងជាសប្បាយប៉ុណ្ណាទេត្រូវអត់?
មួយវិញទៀតលឺថាក្នុងពេលនោះក៏មានម្ហូប បង្អែម នំខ្មែរទំនងៗជាច្រើនមុខ ហើយមានស៊ុបសាច់សាច់ទៀត។ លេងល្បែងប្រជាប្រិយខ្មែរផង ញុាំម្ហូបអាហារខ្មែរជុំអ្នកភូមិផង ហើយបើជ្រុលជាទៅលេងហើយ កុំភ្លេចគេងបោះតង់នៅហ្នឹងហ្មងទៅ ព្រោះថាកម្មវិធីសង្រ្តាន្តលើភ្នំនេះមិនមែនធ្វើតែមួយថ្ងៃទេ គឺប្រារព្ធឡើងជាច្រើនថ្ងៃដែលអាចឲ្យប្រិយមិត្តដែលមកពីបណ្តាខេត្ត ក្រុងផ្សេងៗមកចូលរួមបានដូចគ្នា!
មួយឆ្នាំមានម្តង អុីចឹងឆ្នាំនេះ ខាង FoodBuzz សុំម៉ាអស់ដៃហ្មង! សម្រាប់ប្រិយមិត្តដែលអត់ទាន់មានគម្រោងទៅណាទេ អាចមកចូលរួមសង្រ្កាន្តអ្នកស្រុកលើភ្នំបាន។ តស់! ចាំជួបគ្នានៅថ្ងៃទី 8-17 ខែមេសានេះណា៎។