គេល្បីរឿងបោះតង់លើភ្នំ បោះតង់តាមព្រៃ ឥឡូវយើងមកបោះតង់ នៅជុំរុំកាហ្វេ វិញម្តងមើល៎!

ម៉ោះ! មកបោះជុំរុំនៅកណ្ដាលក្រុងជាមួយគ្នា​! ជុំរុំកាហ្វេ ឬក៏ Camp café ជាហាងកាហ្វេ​ មួ​យស្ថិតលើផ្លូវ 320 នៅម្ដុំសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ កន្លែងនេះពេញនិយមណាស់ចំពោះបងប្អូនយុវជន និងជនបរទេស​ដែលនៅម្ដុំនោះ។ តែថីបានចឹង? 

ជុំរុំកាហ្វេ មាន​ការតុបតែងបែបសាមញ្ញ ដែលមើលទៅទាក់ទាញខ្លាំង បើនិយាយពីរឿងម្ហូបវិញ គឺកាន់តែពិសេស ព្រោះនៅទីមានម្ហូបជាច្រើនមុខ មកពីគ្រប់សាសន៍តែម្តង ម្ហូបអាស៊ីក៏មាន ម្ហូបអឺរ៉ុបក៏មានដែរ រួមជាមួយតម្លៃសមរម្យ​។ 

ប៉ុន្តែអ្វីដែលនាំឲ្យភ្ញៀវទៅទីនោះញឹកញាប់គឺ បាយឆាក្តៅ ដែលជាម្ហូបប្រចាំហាង និងលក់ដាច់ជាងគេ។ បាយឆាក្ដៅនេះមានច្រើនរសជាតិណាស់ មានទាំងបែបធម្មតា និងបែបពិសេស មានទាំងចានតូច និង​ចានធំទៀត។ ដែលបាយឆាក្ដៅធម្មតាមួយចានតូចតែ 5000៛​ ទេ ហើយចានធំ 10000៛ ញ៉ាំមួយឆ្អែត។ ឯរសជាតិពិសេសវិញ មានដូចជាសាច់កង្កែប មួយចានតូច 8000៛ និងចានធំ 12000៛។ មិនតែប៉ុណ្ណឹងទេ ចំពោះអ្នកចូលចិត្តហឹរបាយឆាមួយមុខនេះគឺត្រូវមាច់ហ្មង ចង់ដាក់ម្ទេសប៉ុន្មានគ្រាប់ក៏បានដែរ ដាក់ទៅដឹងតែជាប់ចិត្តហ្មង។ 

ក្រៅពីបាយ ជុំរុំកាហ្វេ នៅមានសាច់អាំង ស្តេក និងបឺហ្គឺជាដើម មួយម៉ាត់ណាក៏ឆ្ងាញ់ដែរ ហើយគ្រឿងសុទ្ធតែស្រស់ៗ បឹហ្គឺនៅកន្លែងគាត់នេះធំ ហើយមានដំឡូងបំពងទៀត សំខាន់មួយចានតែ ៦០០០៛ ទេ។ និយាយទៅម្ហូបមួយមុខណាដែល FoodBuzz ណែនាំគឺជាប់ចិត្ត ជាប់មាត់ហ្មង។

ថាម្ហូបទៅឆ្ងាញ់ តែអ្វីដែលចាប់ចិត្តភ្ញៀវជាប់នោះគឺការចម្អិនអាហាររបស់ពួកគាត់ ទម្រាំតែបានមួយចានៗ ខ្ទះមួយៗឆេះភ្លើងហោះឡើងពេញមុខហាង ទោះបីមិនឃ្លានគ្រាន់តែឃើញការធ្វើម្ហូបហ្នឹងក៏ចង់ញ៉ាំដែរ។ ជុំរុំកាហ្វេ(Camp café) ពេញនិយមជាងគេគឺបាយថ្ងៃ និងអាហារពេលល្ងាច អ្នកណាៗក៏ចូលចិត្តទៅញ៉ាំដែរ ឲ្យតែចេញពីធ្វើការគឺមិនអាចរំលង ជុំរុំកាហ្វេ(Camp café) ទេ។

មិនឲ្យភ្ញៀវចូលចិត្តច្រើនម៉េចកើត ម្ហូបនៅ ជុំរុំកាហ្វេ(Camp café) ឆ្ងាញ់់ក៏ឆ្ងាញ់ កាហ្វេក៏ត្រូវចិត្តទៀត ឯតម្លៃក៏សមរម្យ។ ឥឡូវនៅចាំអីទៀត បបួលមិត្តៗទៅញ៉ាំបាយថ្ងៃនៅហ្នឹងទៅដឹងតែមិនខកបំណងឡើយ អស់លុយតិចមធ្យម ងុំបានញ៉ាំឡើងមួយឆ្អែត ហើយបានម្ហូបឆ្ងាញ់ទៀត។

ទូរស័ព្ទ៖ 093 652 740/ 085 495 150

ទីតាំង៖ Camping cafe ជំរុំកាហ្វេ

ព័ត៌មាន៖​ Facebook-Camping cafe ជំរុំកាហ្វេ

ជុំរុំកាហ្វេ

អត្ថបទគួរតែអានបន្ទាប់