CAMP TOWN Coffee shop
- CAMP TOWN coffee shop, National Road 2, Krong Ta Khmau, Cambodia
- 016 258 308
ចុងសប្តាហ៍ហើយ! បើអត់ដឹងដើរទៅណា អាចសាកទៅលេង Camp Town ហាងកាហ្វេបើកថ្មីបាន នៅម្តុំតាខ្មៅយើងហ្នឹង! សម្រាប់អ្នកចូលចិត្តដើរព្រៃ ឬអ្នកចូលចិត្តថតរូបបែបញ៉ាំកាហ្វេលើភ្នំអីដឹងតែត្រូវចិត្តតែម្តង ព្រោះថាហាងនេះមានស្ទាយរបៀបគេទៅបោះតង់ក្នុងព្រៃអីចឹងហ្ហា៎!
ទីធ្លាហាងមានទីធ្លាធំទូលាយ មានស្មៅខៀវខ្ចី មានកន្លែងអង្គុយក្រោមតង់ ហើយមានទេសភាពមើលទៅដូចនៅលើភ្នំអុីចឹង។ ពេលមេឃភ្លៀងធ្លាក់ បានក្រេបកាហ្វេមើលដំណក់ទឹកភ្លៀងតក់ៗ! Single ឬមានគូក៏នៅតែរ៉ូមេទិចដែរ។ បើអ្នកទាំងអស់គ្នាមិនចូលចិត្តអង្គុយបែប outdoor ទេ អាចអង្គុយនៅខាងក្នុងហាងក៏បានដែរណា៎។
Camp Town មានកាហ្វេ និងភេសជ្ជ:ច្រើនជម្រើសដែលក្នុងនោះមានដូចជា ទឹកសូដារសជាតិស្ត្របឺរី តែបៃតងទឹកកក ទឹកសូដាផ្លែប៉ែស តែក្រូចឆ្មាទឹកកក កាហ្វេទឹកដោះគោខាប់ ហើយសម្រាប់រដូវកាលបុណ្យណូអែលនេះដែរ ហាង Camp Town ក៏មានលក់នូវ strawberry matcha latte ដែលមាន ស្រ្តប៊ឺរី និងម្ស៉ៅតែបៃតង matcha នៅក្នុងកែវតែមួយផងដែរ។
ចំពោះម្ហូបវិញ ហាង Camp Town មានលក់បាយសាច់គោឡុកឡាក់ សាំងវិចត្រីធូណា ហើយក៏មាននំប័ុងផ្សេងៗទៀតដែរ។ ពេលទំនេរអ្នកទាំងអស់គ្នាអាចនាំគ្រួសារ មិត្តភក្តិ ឬក៏សត្វចិញ្ចឹមមកលេងបាន។ នាំ Crush មកថតរូបក៏បានដែរណា៎!
ហាងកាហ្វេ Camp Town មានទីតាំងនៅផ្លូវ 148 ផ្ទះលេខ 338 ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបើកជារៀងរាល់ថ្ងៃពីម៉ោង 7 ព្រឹក ដល់ម៉ោង 6 ល្ងាច។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.