តូបនំចៀន-Cambodian- style fried cakes
- Keo Chea road, Street 184 nearby French Institution.
- 010 888 505
នំផ្កាយឬនំល្ង នំប៉ោង នំប៉ោងស្ករ និងនំចៀនជាច្រើនមុខទៀតសុទ្ធសឹងតែជានំដែលភាគច្រើនអ្នកទាំងអស់គ្នាធ្លាប់ញ៉ាំហើយមិនអាចភ្លេចជាមួយនឹងរសជាតិរបស់វាបាន ញ៉ាំហើយចង់ញ៉ាំទៀត។ ចុះឡូវបើចង់ញ៉ាំចឹងដឹងទិញនៅណាអត់? ម៉ោះទៅ តូបនំចៀន ទាំងអស់គ្នាណា៎ មាននំចៀនច្រើនប្រភេទសម្រាប់ជ្រើសរើសធានាជាមួយរសជាតិ និងតម្លៃ។
ត្បិតថានំចៀនមើលទៅសាមញ្ញតែរសជាតិវិញឆ្ងាញ់សាហាវម៉ង។ នំទាំងអស់ត្រូវបានធ្វើដោយម្ចាស់តូបផ្ទាល់ថ្មីៗជារៀងរាល់ថ្ងៃនិងបានដាក់ឲ្យស្រកប្រេងអស់ហើយបានយកមកតាំងលក់ធានាថាមិនជប់ប្រេងឡើយ។ នំមានរសជាតិឆ្ងាញ់និងស្នូលជាច្រើនសម្រាប់ជ្រើសរើសផងដែរ។
តូបនំចៀនមានលក់នំដូចជា នំផ្កាយឬនំល្ង នំប៉ោង នំសាយ៉រ នំចៀនស្នូលដូង ស្នូលត្រាវ ស្នូលប្រៃ និងស្នូលសណ្តែក ឆាខ្វៃក៏ដូចជានំប៉ាវចៀនផងដែរ។ ជាមួយរសជាតិវិញល្មមញ៉ាំតែម្តងពីព្រោះមានស្នូលជាច្រើនរសជាតិគឺពេលញ៉ាំហើយដឹងតែមានអារម្មណ៌សប្បាយចិត្តតែម្តងពីព្រោះជាចំណីចំណុកដែលពួកយើងចូលចិត្តតាំងពីតូចៗមកម្លេះ។
សំខាន់នោះគឺតម្លៃនៃនំនីមួយៗមានតម្លៃសមរម្យខ្លាំងមែនទែន និយាយរួមទៅនំមួយ 500៛ 1000៛ និង 1500៛ តែប៉ុណ្ណោះតែនំវិញញ៉ាំតែបីបួនរួចបាយមួយពេលបាត់ហើយ។ ចឹងចង់ដឹងថារសជាតិឆ្ងាញ់ដល់កម្រិតណាកុំភ្លេចមកសាកទាំងអស់គ្នាណា៎!
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក តូបនំចៀន
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.