រៀនធ្វើ នំបុ័ងប៉ាតេលើខ្ទះ ងាយៗមិនចំណាយពេលយូរ!

មាននៅចាំ ខ្ទះកំប៉ុករ៉ុក អត់? ឈរតម្រង់ជួរគ្នាចាំញ៉ាំ ខ្លះមិនបានញ៉ាំផង​!

ថ្ងៃនេះ FoodBuzz មកបង្រៀនពីរបៀបធ្វើ ងាយស្រួលអាចរកទិញបានស្រាប់នៅតាមផ្សារ មិនចំណាយពេលយូរ ធ្វើភ្លាមញ៉ាំភ្លាម អស់ភ្លាម

គ្រឿងផ្សំ៖

សាច់ប៉ាតេ (តាមចំណូលចិត្ត)

ពងមាន់ (២គ្រាប់)

ប័រផ្អែម (១ស្លាបព្រា)

ត្រីខកំបុ័ង (២ដុំឬ១កំប៉ុងតូច)

សាច់ចិញ្ច្រាំ (១ស្លាបព្រាបាយ)

ទឹកស៊ីអ៊ីវ (២ស្លាបព្រា)

ស្ករស (១ស្លាបព្រា)

ជ្រក់ល្ហុង (តាមចំណូលចិត្ត)

នំបុ័ង (តាមចំណូលចិត្ត)

ប្រេង (៣ស្លាបព្រា)

វិធីធ្វើ៖

១. ចៀនសាច់ប៉ាតេអោយក្រហមល្អ ដាក់ពងមាន់ចូល ដាក់ប័រផ្អែមចូល ដាក់ត្រីខកំប៉ុងចូល 

២. ដាក់សាច់ចិញ្ច្រាំចូល លាយទឹកស៊ីអ៊ីវនិងស្ករសអោយសព្វល្អចាក់ចូលជាការស្រេច។

៣. ញ៉ាំជាមួយនំប័ុងក្តៅស្រួយៗ និងជ្រក់ល្ហុងទៀតកាន់តែអេម។

កុំភ្លេចធ្វើសាកញ៉ាំណា ធានាថាអស់មួយខ្ទះថែមមួយខ្ទះទៀត!

អត្ថបទគួរតែអានបន្ទាប់