នំបុ័ងសាច់ស្តាត - Cambodian Sandwich in Olympic Stadium
- In front of Cambodia Post Bank Plc (Olympic Branch)
- 097 970 8234/ 071 296 6663
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ស្តាតអូឡាំពិក ជាកន្លែងហាត់ប្រាណដែលពេញនិយមមួយនៅភ្នំពេញយើង តែក៏ជាកន្លែងសម្បូររបស់ឆ្ងាញ់ដែរ។ មានទាំងអ្នកទៅហាត់ប្រាណ មានទាំងអ្នកទៅរករបស់ញ៉ាំ ហើយពិសេសអ្នកទៅហាត់ប្រាណ សម្រកទម្ងន់ តែចុងក្រោយ រករបស់ញ៉ាំដដែល។ នំបុ័ងសាច់ស្តាតជាអាហារមួយដែលល្បី ហើយលក់ដាច់ខ្លាំងក្នុងស្តាត អ្នកឧស្សាហ៍ទៅស្តាតប្រាកដជាស្គាល់តែម្ដង។
នំបុ័ងសាច់នៅទីនេះបើកលក់ជាង ១៥ ឆ្នាំមកហើយ លក់តាំងពីនៅក្នុងស្តាត ឥឡូវនេះគាត់ប្ដូរទីតាំងមកលក់នៅជាប់របងក្រោយស្តាតវិញនៅមុខធនាគារ Cambodia Post Bank ។ ទោះបីជាគាត់បាត់ម៉ូយខ្លះពេលប្ដូរទីតាំង ក៏នៅតែលក់នំបុ័ងដាច់ខ្លាំង មិនទំនេរដៃ អស់ពី ២០០ ទៅ ៣០០ ដើមដែរក្នុងមួយថ្ងៃ ព្រោះរសជាតិនៅរក្សាឆ្ងាញ់ដដែល។
នំបុ័ងសាច់ដែលល្បីបំផុតនៅទីនេះគឺនំបុ័ងសាច់ជ្រូកបីជាន់ត្រីខ ដែលមានដាក់ប៉ាតេ ហើយស្រូបទឹកត្រីខពិសេសប្រចាំហាង ញ៉ាំជាមួយជ្រល់ល្ហុងថ្មីៗ ស្រួយៗ ដាក់ម្ទេសហឹរៗ ឆ្ងាញ់កប់សារីតែម្ដង! ចង់ញ៉ាំហើយមែនទេ? មានឆ្ងល់ថាតម្លៃប៉ុន្មានអត់? នំបុ័ងសាច់បីជាន់នេះមានតម្លៃ ៧០០០៛ ក្នុងមួយដើម ល្មមម៉ាឆ្អែត។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.