ធ្លាប់តែទិញគេ ឥឡូវសាករៀនធ្វើខ្លួនឯងម្តងមើល! តោះមកដឹងពីរបៀបធ្វើសៀងផ្អែម!

សៀងផ្អែមគឺជាអាហារដែលអាចទុកបានយូរ អាចដាក់ក្នុងម្ហូបបានច្រើនមុខហើយមានរសជាត់ឆ្ងាញ់! នៅក្នុងរដូវកាលកូវីដអ៊ីចឹង បើមានសៀងផ្អែមនៅក្នុងទូរដឹងតែល្អតែម្តង! តោះមករៀនធ្វើសៀងផ្អែមទាំងអស់គ្នាធានាថាអត់ពិបាកទេ។

#គ្រឿងផ្សំ

  • សណ្តែកសៀង ១៣០ ក្រាម
  • ស្ករត្នោត ១៣០ ក្រាម
  • ទឹកត្រី ៥០០ មីលីលីត្រ
  • ស្រាអង្ករ ២ ស្លាបព្រាបាយ
  • ប្រេងល្ង ១ ស្លាបព្រាបាយ
  • ខ្ទឹមស ៤ ដុំ

#របៀបធ្វើ

១. ត្រាំសណ្តែកសៀងក្នុងទឹករយៈពេល ៤ ទៅ ៥ ម៉ោងឲ្យរីករួចទុកវាមួយឡែក។

២. ដាំទឹកឲ្យពុះក្នុងឆ្នាំងហើយស្រុះសណ្តែកសៀងដែលត្រាំរួចរយៈពេល ៩០ នាទីក្រោមកម្តៅទាប។

៣. កម្តៅខ្ទះមួយផ្សេងទៀតអោយក្តៅហើយដាក់ប្រេងល្ងនិងខ្ទឹមសចូលរួចរំលីងទាល់តែខ្ទឹមឈ្ងុយ។​ 

៤. ដាក់ស្ករត្នោតចូលហើយបន្តកូររហូតទាល់តែស្ករប្រែពណ៍រយៈពេល ២ នាទីរួចបិទភ្លើងចង្ក្រាន។

៥. ដាក់ទឹកត្រីចូលបន្តិចម្តងៗ ហើយកូររហូតទាល់តែស្ករនិងទឹកត្រីរលាយចូលគ្នាសព្វល្អ។ 

៦. ស្រង់សណ្តែកស្រុះឆ្អិនដាក់ចូលក្នុងល្បាយស្ករនិងទឹកត្រីកូរឲ្យសព្វរួចដាក់ស្រាអង្ករចូល។

៧. ចាក់ចូលក្នុងកំប៉ុងមួយទុកវានៅកន្លែងត្រជាក់ល្មមរយៈពេល ៣ ឬ ៤ ថ្ងៃជាការស្រេច។ 

ប្រភពៈ Cooking and Travel with Bong General  

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz

អត្ថបទគួរតែអានបន្ទាប់