តោះ! រៀនធ្វើ កំពឹសចៀន ឲ្យស្រួយឆ្ងាញ់

ខានញ៉ាំកំពឹសចៀនយូរហើយមែនអត់? ភាគច្រើនឧស្សាហ៍ញ៉ាំណាស់ពេលនៅរៀន។ បើចង់ញ៉ាំ មិនបាច់ចេញក្រៅទេ រៀនធ្វើញ៉ាំខ្លួនឯងនៅផ្ទះម៉ងទៅ។ តោះមកសាកធ្វើកំពឹសចៀន ស្រួយៗ ទុកញ៉ាំកំដរមាត់ ទាំងអស់គ្នា។ 

#គ្រឿងផ្សំម្សៅកំពឹស៖

  • កំពឹស ២០០ ក្រាម 
  • ម្សៅអង្ករ ១០០ ក្រាម
  • ម្សៅសូដា ½ ស្លាបព្រាកាហ្វេ
  • អំបិល ½ សា្លបព្រាកាហ្វេ
  • ទឹក ១៥០ មីលីលីត្រ
  • ពងមាន់ ១គ្រាប់

#គ្រឿងផ្សំសំរាប់អំបិលជ្រលក់៖ 

  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ស្ករស ½ស្លាបព្រាកាហ្វេ
  • ម្រេច ១ ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មា​ ១ផ្លែ

#របៀបធ្វើ៖

  • លាយអំបិល ស្ករស ម្រេចឲ្យសព្វសម្រាប់ទុកជ្រលក់ ដាក់ក្នុងកូនចានមួយ។ 
  • យកចានធំមួយ លាយម្សៅអង្ករ ម្សៅសូដា អំបិល ហើយកូរឲ្យសព្វ។ 
  • គោះពងមាន់មួយគ្រាប់ហើយ​វៃឲ្យសព្វ រួចលាយជាមួយនឹងល្បាយម្សៅនោះ។ 
  • ចាក់ទឹកចូលបន្តិចម្ដងៗ ស្របពេលកំពុងកូរម្សៅរហូតដល់អស់ទឹកនិងម្សៅចាប់ផ្តើមរាវខាប់តិចៗ។ 
  • ដាក់កំពឹសចូលក្នុងទឹកម្សៅនោះ រួចកូរឲ្យសព្វ។ 
  • នៅលើចង្ក្រានដែលមានកម្តៅក្តៅល្មម ចាក់ប្រេងឆាចូលក្នុងខ្ទះចាំឲ្យប្រេងក្តៅ
  • ហើយដាក់ម្សៅកំពឹសមួយស្លាបព្រាបាយ ចៀនក្នុងខ្ទះ។
  • ចៀនរយៈពេល ៣០ វិនាទី រួចត្រលាប់ចៀនផ្នែកម្ខាងទៀតរយៈពេល ៣០ វិនាទីទៀតរហូតទាល់តែឡើងពណ៌ក្រហមឆ្អិន។
  • ពេលឆ្អិនរោយអំបិលម្រេចនិងច្របាច់ក្រូចឆ្មាពីលើជាការស្រេច។

ប្រភព៖ Khmer Fusion Food

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz

អត្ថបទគួរតែអានបន្ទាប់