(សៀមរាប) Cafista Coffee ហាងកាហ្វេថ្មីហើយស្អាត នាំមកនូវរសជាតិភេសជ្ជៈ និងនំប្លែកហើយឆ្ងាញ់!

គ្រាន់តែឈានជំហានដំបូងចូលក្នុងហាង មានអារម្មណ៍ថាប្តូរ vibe តែម្តង លក្ខណៈថា ក្រឡេកទៅខាងណា ក៏ឃើញតែប្លង់ថតរូបស្អាតៗ ហើយរបស់តុបតែងក៏ខ្យូតៗទៀត! 

សូម្បី Menu ក៏ស្អាត ហើយមានរូបធំៗទៀត ងាយស្រួលមើលមែនទែន! នៅ Cafista Coffee ភេសជ្ជៈភាគច្រើនត្រូវបានច្នៃបង្កើតថ្មីជារសជាតិប្រចាំហាងតែម្តង តែបើពិបាកចិត្តមិនដឹងគួរសាកមួយណា បុគ្គលិកដ៏រួសរាយនឹងធ្វើការណែនាំអ្នកទៅតាមចំណូលចិត្តរបស់អ្នក។

ឈ្មោះភេសជ្ជៈក៏ប្លែកៗដែរ BlackPink អីចឹង! វាមានកាហ្វេខ្មៅ ១shot តែមិនសូវខ្លាំងទេ អមដោយរសជាតិគូលេន ពេលញ៉ាំ១ក្អឹកៗ មានទាំងក្លិនឈ្ងុយ និងរសផ្អែមស្រទន់ស្រាល។ 

ឯអ្នកចូលចិត្តកាកាវ គួរតែសាក CoCo2 (កូកូការ៉េ) មានរសល្វីងឆ្ងាញ់ពីកាកាវ១០០% និងក្លិនក្រអូបនៃទឹកដូងស្រស់ អមដោយរសជាតិផ្អែមតិចៗនៃ Whipped Cream ពីលើ។

Strawberry Cha Cha ប្រាកដជាត្រូវចិត្តអ្នកនិយមរសជាតិផ្អែមស្រាល និងក្លិនឈ្ងុយនៃ Matcha អមដោយស្ត្រប៊ែរី​។ តែអ្នកចូលចិត្តរសជាតិរាងដិត និងជូរៗ គួរតែសាក Frizzy Lemonade ដែលមានប្រើដំណាប់ក្រូចធ្វើផ្ទាល់ដោយហាងតែម្តង។ 

ឯអ្នកស្នេហាកាហ្វេ មិនគួររំលង Dirty Coffee ឡើយ បើអ្នកញ៉ាំផ្ទាល់នៅក្នុងហាង។ ពិសេសណាស់! គេដាក់វាក្នុងកែវក្លាសេត្រជាក់ ហើយមានដុំទឹកកកមួយដុំអណ្តែតឡើងប្លែក! ញ៉ាំដំបូង រាងក្តៅ​ បន្ទាប់មកនឹងប៉ះត្រជាក់ ពេលញ៉ាំដល់ទឹកដោះគោ។ 

ចុះបើចូលចិត្តកាហ្វេ តែអត់ចង់ញ៉ាំជាមួយទឹកដោះគោ? សាក Fruity Coffee ដឹងតែត្រូវចិត្តហ្មង! មានទឹកម្នាស់ និងទឹកក្រូចដាក់រួមគ្នាបង្កើតបានជារសជាតិពិសេសម្យ៉ាង! 

តិចលោឮឈ្មោះឡូយៗអញ្ចឹង គិតថាថ្លៃអីទៅ! តម្លៃសមរម្យណាស់ សម្រាប់ភេសជ្ជៈ តម្លៃ គឺចន្លោះ 1.80$-2.50$  ឯនំដុតវិញចាប់ពី1$ឡើងទៅតែប៉ុណ្ណោះ។ ក្រៅពីប្រភេទនំប៉័ង ក៏មាន Cheesecake​ ដ៏សែនឆ្ងាញ់ផងដែរ! មិនថាភេសជ្ជៈ ឬនំទេ នៅ Cafista Coffee នេះ សុទ្ធតែមានរសជាតិច្នៃប្រឌិតដោយហាង បង្កើតចេញជារសជាតិប្រចាំហាងផ្ទាល់។ 

មិនជឿអាចមកសាកនៅហាងផ្ទាល់ ឬកុម្ម៉ង់តាម foodpanda បាន​! ហើយកុំភ្លេចតាមដានលើហ្វេសប៊ុកផេក Cafista Coffee សម្រាប់ការ update ថ្មីៗ ព្រោះលឺថានឹងមានអ្វីថ្មីបន្តបន្តាប់ទៀត។

Cafista Coffee

អត្ថបទគួរតែអានបន្ទាប់