Café Honest- Chipmong Noromall
- Preah Norodom Blvd (41), Phnom Penh, Inside Chipmong Noromall, Ground Floor behind Starbuck.
- 096 562 3746
គ្រាន់តែឮឈ្មោះ Café Honest ដឹងតែមានប្រិយមិត្ត FoodBuzz មួយចំនួនស្គាល់ហាងកាហ្វេនេះហើយ ដោយសារតែរសជាតិខេក និងភេសជ្ជៈការ៉េមនៅទីនេះ អ្នកណាៗក៏ចាប់ចិត្ត។ តែប្រសិនបើអ្នកមិនទាន់ស្គាល់ តស់! មកមើលថាមានអ្វីពិសេសខ្លះនៅទីនេះ!
គ្រាន់តែឈានជើងចូលក្នុងហាងកាហ្វេ Café Honest មិនមែនជាហាងកាហ្វេធម្មតាដែលអ្នកធ្លាប់ទៅនោះឡើយ ថ្វីត្បិតតែកន្លែងរៀងតូចបន្ដិច និងហាក់ដូចជាគ្មានឯកជនភាព តែត្រូវបានតុបតែងដោយពណ៌ចម្រុះ មិនឆើតឆាយ តែស្អាតប្លែកស័ក្ដិសមសម្រាប់ការញ៉ាំនំខេក និងភេសជ្ជៈការ៉េមឆ្ងាញ់ៗ។ហើយទីនេះអាចថតរូបស្អាតៗជាមួយនឹងនំខេក និងភេសជ្ជៈរបស់អ្នកបានទៀតផង។
ភេសជ្ជៈទាំង 5 មុខដែលអ្នកមិនគួររំលងគឺដំបូងជា Chocolate Float ជាភេសជ្ជៈមកជាមួយការ៉េមសូកូឡាដែលធ្វើឲ្យភេសជ្ជៈនេះរៀងផ្អែម ត្រូវចិត្តប្រិយមិត្តស្នេហាសូកូឡាតែម្ដង ព្រោះការ៉េមក៏រសជាតិសូកូឡា និងទឹកភេសជ្ជៈក៏រសជាតិសូកូឡាដែរ។ Mellow Latte ផ្អែមបែបគ្រីមមី និងក្លិនឈ្ងុយចេញពី Marshmallow ដុត។ ចំណែកឯ Strawberry Float មានការ៉េមពីលើស្រដៀងទៅនឹង Chocolate Float ដែរ តែអ្វីដែលខុសប្លែកបន្ដិចនោះគឺ Strawberry Float មិនមានទឹកស្រ្ដប៊ឺរីទេ តែជាស្រ្ដប៊ឺរី ក្រឡុកជាមួយទឹកដោះគោ និងថែមជាមួយការ៉េមស្រ្ដប៊ឺរីពីលើ ដែលធ្វើឲ្យភេសជ្ជៈនេះខាប់ និងមិនសូវផ្អែមឡើយ តែរសជាតិជូរអែមល្មម។
សម្រាប់ Dalgona Latte លោកអ្នកអាចជ្រើសកម្រិតស្ករបាន តែដោយសារស្ករ Dalgona រសជាតិផ្អែមលាយល្វីងតិចៗ អ្នកសរសេរសុំផ្អែមបន្ដិចហើយ ព្រោះមិនសូវចូលចិត្តល្វីងនោះអី។ Hibiscus ជាប្រភេទតែផ្កាម៉្យាង ដែលមានពណ៌ស្រស់ស្អាត បើសិនអ្នកជាហ្វេននិងចូលចិត្តរសជាតិបែបជូរអែមៗ មួយកែវនេះសម្រាប់អ្នកតែម្ដង។
នៅ Café Honest ក៏មាននំខេក និងសាំងវិចមួយចំនួនទៀតផងដែរ។ Cheesecake នៅទីនេះគឺរសជាតិរមួត និងក្លិនបែបឈីសរៀងខ្លាំងបន្តិច។ Strawberry Cheesecake ក៏មាន texture ដល់រមួតមួយលាយឡំជាមួយជាតិស្រ្តប៊ឺរីស្រស់។ លោកអ្នកក៏គួរតែសាក Macarons នៅទីនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ Café Honest
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.