CAFÉ 101
- #88, St 146, Psar Depo, Toul Kork, Phnom Penh
- 016 818 916
កំពុងស្វែងរកហាងកាហ្វេដែលមានបរិយាកាសស្ងប់ស្ងាត់សម្រាប់អង្គុយសិក្សា ឬធ្វើការមែន? ម៉ោះ! មកស្គាល់ហាងកាហ្វេ CAFÉ 101 ដែលត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តស្ងៀមស្ងាត់។
CAFÉ 101 មានទីតាំងនៅជាន់ទីមួយនៃអគារមួយនៅម្ដុំផ្សារដេប៉ូ មានបរិយាកាសស្ងប់ស្ងាត់ និងមានពន្លឺជះចាំងចូលមក ទាំងពន្លឺធម្មជាតិ ទាំងពន្លឺអំពូលដែលអាចធ្វើឲ្យអារម្មណ៍ស្រឡះ មានអារម្មណ៍ចង់សិក្សា ឬធ្វើការផ្សេងៗ។
CAFÉ 101 មានបម្រើភេសជ្ជៈជាច្រើន ទាំងកាហ្វេ ទាំងភេសជ្ជៈបែបតែផ្សេងៗទៀត ជាមួយនឹងម្ហូប និងអាហារសម្រន់ជាច្រើនមុខទៀតសម្រាប់ញ៉ាំជាមួយគ្នា។ ក្រុម FoodBuzz យើងឃើញថាតែបៃតងនៅទីនេះមានរសជាតិឆ្ងាញ់ តែបើសិនជាវាមានរសជាតិដិត និងឈ្ងុយ Matcha ជាងនេះគឺកាន់តែឆ្ងាញ់។
ក្រុមពួកយើងក៏បានញ៉ាំអាហារខ្លះៗដែរ អាហារនៅទីនេះមានរសជាតិឆ្ងាញ់បែបជាទូទៅ។ រីឯសេវាកម្មវិញគឺល្អ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់។
CAFÉ 101 ជាហាងកាហ្វេដែលសាកសមបំផុតសម្រាប់ការអង្គុយសិក្សា និងធ្វើការងារផ្សេងៗ ឬអង្គុយលេងញ៉ាំកាហ្វេកំដរអារម្មណ៍ជាមួយការថតរូបស្អាតៗ ពន្លឺគ្រប់គ្រាន់តែម្ដង។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.