ឃ្លាននំបញ្ចុកស្រុះក្តៅៗអត់ដឹងញ៉ាំណាមែន? មកសាកហាងទាំង 7 នេះបាន! 

នំបញ្ចុកស្រុះដែលមានដើមកំណើតមកពីប្រទេសវៀតណាម ជាអាហារមួយប្រភេទ ដែលទទួលបានការពេញនិយមគួរសមនៅភ្នំពេញ ដោយសារមានរសជាតិប្លែក ព្រោះប្តូរពីការទទួលទាននំបញ្ចុកជាមួយសម្លរធម្មតា មកជាមួយទឹកស៊ុបដែលមានសាច់ ប្រហិត និងបន្លែផ្សេងៗ ជាមួយនឹងទឹកកាពិរសជាតិពិសេស។ ឃ្លានមែន? បើឃ្លានអាចរកញ៉ាំបាននៅហាងខាងក្រោមនេះណា៎!

 

1. ផ្ទះនំបញ្ចុកស្រុះ

ផ្ទះនំបញ្ចុកស្រុះ មានលក់ជាប្រភេទនំបញ្ចុកសម្លរក្បាលត្រី និងនំបញ្ចុកខួរក្តាមក្នុងតម្លៃសមរម្យចាប់ពី 8000 រៀលប៉ុណ្ណោះ។ ហាងនេះមានម៉ូយៗស្គាល់រាងហើយនៅម្តុំផ្សារកណ្តាល តែបច្ចុប្បន្នបានប្តូរទៅបើកទីតាំងថ្មី ធំទូលាយជាងមុនជាមួយតម្លៃ និងគុណភាពនៅដដែល។

ទីតាំង: St 907, No 333, Sangkat Tuol Sangkae, Reuseii Keo

លេខទូរស័ព្ទ: 012280861

បើកម៉ោង: 7am - 8pm

2. នំបញ្ចុកសាច់ចិញ្រ្ចាំ

នៅហាងនេះវិញមានលក់ជាប្រភេទនំបញ្ចុកសម្លខួរក្តាម មានឈ្មោះល្បីទៅលើសាច់ចិញ្ច្រាំប្រចាំហាងដែលត្រូវបានធ្វើឡើងថ្មីៗជារៀងរាល់ថ្ងៃ និងអាចកុម្ម៉ង់គ្រឿងបន្ថែមក្នុងតម្លៃមួយចានត្រឹមតែ 3000 រៀលប៉ុណ្ណោះ។

ទីតាំង: 17E0, St 282, Sangkat Boeung Keng Kong 1, Khan Boeung Keng Kong

លេខទូរស័ព្ទ: 011842642

បើកម៉ោង:7am - 8pm

3. នំបញ្ចុកក្បាលត្រីអូរឫស្សី
នំបញ្ចុកក្បាលត្រីអូរឫស្សីរបស់អ៊ីតឿដែលគាត់បានបើកលក់ជាង 20 ឆ្នាំហើយ ដោយមានលក្ខណៈពិសេសត្រង់ក្បាលត្រីធំៗទាំងមូលក្នុងសម្ល ដែលមានរសជាតិឆ្ងាញ់ មិនឆ្អាប និងទឹកកាពិពិសេសដែលភាគច្រើន អ្នកទៅដើរផ្សារទីនោះមិនងាយរំលងហាងគាត់ទេ។ 

 

ទីតាំង: Corner St 166 and st 139, Ou Ressei Market

លេខទូរស័ព្ទ: 095 333 140

បើកម៉ោង: 7:30am - 3pm

 

4. នំបញ្ចុកស្រុះទួលទំពូង

នំបញ្ចុកនៅទីនេះល្បីលើខួរក្តាមស្រែចំហុយសុទ្ធៗ ធ្វើឲ្យសម្លរមានរសជាតិដិត អាចកុម្ម៉ង់បានទាំងសម្លទឹកខៀវ និងទឹកក្រហម។ ក្រៅពីនេះ ក៏មានជាប្រភេទហ្វឺ និងបង្អែមលាងមាត់ រួមទាំងបរិយាកាសហាងសាខាថ្មីធ្វើឲ្យការបរិភោគកាន់តែមានភាពងាយស្រួលជាងមុន។

ទីតាំង: ផ្ទះលេខ142 ផ្លូវ278 កែងផ្លូវ143 ( ក្រោយរោងកុនគីរីរម្យ)

លេខទូរស័ព្ទ: 016889923 /012 298 011/0978899127

បើកម៉ោង: 6:30am -​ 9pm

5. នំបញ្ចុកខួរក្តាមអង្គអេង

សម្រាប់អ្នកចូលចិត្តញ៉ាំខួរក្តាម ចង់ញ៉ាំទាំងស្នូកៗអី មកទីនេះមិនខុសទេ ព្រោះកុម៉្មង់តែមួយចាន បានទាំងខួរក្នុងសម្លរយ៉ាងជក់ចិត្តហើយ នៅថែមខួរឲ្យមួយស្នូកទៀត។ គ្រឿងផ្សំសម្បូរបែប មិនរិះថាំធ្វើឲ្យទីនេះមានទឹកស៊ុបរសជាតិប្លែកពីគេ និងមានម៉ូយប្រចាំគាំទ្ររាល់ថ្ងៃ។

ទីតាំង: Corner St 292 and St 113, Behind Ang Eng Elementary School, Boeng Keng Kong

លេខទូរស័ព្ទ: 069667863

 

6. ចែនីនំបញ្ចុកខួរក្តាម ផ្សារបឹងកេងកង

បើអ្នកធ្លាប់ដើរនៅផ្សារបឹងកឹងកង ប្រាកដជាឃើញហាងគាត់មានមនុស្សអ៊ូអរជានិច្ច ព្រោះនំបញ្ចុកសម្លរក្តាម របស់គាត់ គ្រាន់តែដើរកាត់ក៏ទទួលក្លិនឈ្ងុយពីចម្ងាយដែរ។ អាចនិយាយបានថាជាហាងដែលមានគុណភាពមួយ ព្រោះទោះជាមនុស្សកកកុញនៅក្នុងផ្សារ ក៏នៅតែមានអ្នកចាំញ៉ាំនំរបស់គាត់។

 

ទីតាំង: តូបលេខ ២៨០ ក្នុងផ្សារបឹងកេងកង ចូលតាមច្រកលេខ៣ 

លេខទូរស័ព្ទ: 017 84 77 67 / 096 585 11 68

បើកម៉ោង: 8am -​ 5pm

7. ចង្កឹះមាស នំបញ្ចុកស្រុះ

លក្ខណៈពិសេសរបស់ហាងជាប្រភេទនំបញ្ចុករសជាតិសាច់ជ្រូកដែលមានគ្រឿងណែនៗ និងរសជាតិសាច់ត្រី ជាប្រភេទសម្លរកាត់បែបខ្មែរដែលមានតម្លៃសមរម្យត្រឹម 7000 រៀលប៉ុណ្ណោះ ហើយអ្វីដែលកាន់តែងាយស្រួលជាងនេះទៅទៀត អ្នកទាំងអស់គ្នាអាចកម៉្មង់បានភ្លាមៗនៅលើគ្រប់អេបដឹកជញ្ជូន។  

ទីតាំង: No. 27B ផ្លូវលេខ 402 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទីក្រុងភ្នំពេញ

លេខទូរស័ព្ទ: 012 75 98 72| 093 57 83 03 | 061 65 02 31 

អត្ថបទគួរតែអានបន្ទាប់