មករៀនពីរបៀបធ្វើឆាសាច់គោបែបកូរ៉េ Bulgogi រសជាតិកាត់ខ្មែរតិចៗ ធានាឆ្ងាញ់ជាប់មាត់!

កំំពុងរកនឹកម្ហូបទុកធ្វើញ៉ាំជាអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចមែន? ថ្ងៃនេះ FoodBuzz នឹងចែករំលែកពីវិធីធ្វើឆាសាច់គោបែបកូរ៉េ Bulgogi ដែលងាយស្រួលធ្វើ ឆ្ងាញ់ ហើយលឿនទៀតផង! 

គ្រឿងផ្សំ៖

១. ស្ករស (៣ ស្លាបព្រាបាយ)

២. ម្សៅម្ទេសកូរ៉េ (៤ ស្លាបព្រាបាយ)

៣. ស្រាសសម្រាប់ចម្អិន (៣ ស្លាបព្រាបាយ)

៤. ទឹកសុីអុីវខាប់ចិន (​៦ ស្លាបព្រាបាយ)

៥. ខ្ទឹមសចិញ្រ្ចាំ (២ ស្លាបព្រាបាយ)

៦. ខ្ទឹមបារាំង (កន្លះទៅមួយផ្លែ)

៧. សាច់គោជាប់ខ្លាញ់តិចៗ (០.៥ គីឡូក្រាម)

៨. ស្លឹកខ្ទឹម និងគល់ស្លឹកខ្ទឹម (តាមចំណង់ចំណូលចិត្ត)

វិធីធ្វើ៖

១​. លាយទឹកគ្រឿងដោយដាក់ស្ករស ម្សៅម្ទេសកូរ៉េ ស្រាសសម្រាប់ចម្អិន ទឹកសុីអុីវខាប់ចិន ខ្ទឹមសចិញ្រ្ចាំ ខ្ទឹមបារាំង ហើយកូរចូលគ្នាឲ្យសព្វល្អ

២. ដាក់សាច់គោចូលហើយប្រលាក់សាច់គោឲ្យចូលជាមួយគ្រឿងល្អ

៣. ដាក់ខ្ទះឲ្យក្ដៅល្មម ហើយដាក់ប្រេងឆាបន្ទិច

៤. ចាក់ល្បាយសាច់គោ 

៥. ឆារហូតសាច់ឆ្អិនល្អ

៦.​ ដាក់ស្លឹមខ្ទឹម និងគល់ខ្ទឹមចូល ហើយបិទភ្លើង

៧. ចាប់ឆាសាច់គោដាក់ចាន ពីលើ ឬក្បែរសាឡាដ​ និងបន្លែផ្សេង២តាមចំណង់ចំណូលចិត្ត រួចរោយគ្រាប់ល្ងពីលើឆាឲ្យកាន់តែឈ្ងុយ

ឆាសាច់គោបែបកូរ៉េ​ Bulgogi នេះងាយស្រួលធ្វើ ហើយមានរសជាតិឆ្ងាញ់ទៀតផង។ កុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា ដឹងតែជាប់ចិត្តតែម្ដង! 

អត្ថបទគួរតែអានបន្ទាប់