ប៊ូហ្វេស៊ូស៊ី ញ៉ាំមួយសេរីរៀងរាល់ថ្ងៃសៅរ៍នៅ Hachi
តើប្រិយមិត្តទាំងអស់គ្នាចូលចិត្តស៊ូស៊ីអត់? បើចូលចិត្ត ហើយចង់ញ៉ាំបានច្រើនមុខ អាចមកសាកប៊ូហ្វេស៊ូស៊ីនៅ Hachi ម្តងឲ្យប្លែកអារម្មណ៍!
ភោជនីយដ្ឋានជប៉ុន Hachi មានទីតាំងស្ថិតនៅសណ្ឋាគារសូហ្វីតែលជាន់ផ្ទាល់ដី ដែលមានលក់អាហារជប៉ុនជាច្រើនប្រភេទដូចជា Sushi, Sashimi, Maki, Nigiri, Temaki, Uramaki, Tempura, និង Robatayaki ជាដើមដែលចម្អិនដោយចុងភៅមកពីប្រទេសជប៉ុន។
អ្វីដែលពិសេសនោះគឺ ត្រីធូណា និង សាច់ផ្សេងៗទៀតសុទ្ធសឹងតែនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្តង។ ម្យ៉ាងទៀត Hachi បម្រើជូននូវអាហារដែលមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព ដែលគោរពតាមស្តង់តា HACCP ។
សំរាប់អាហារថ្ងៃត្រង់រៀងរាល់ថ្ងៃសោរ៍ ប្រិយមិត្តអាចមកញ៉ាំប៊ូហ្វេស៊ូស៊ីជាច្រើនប្រភេទដែលធ្វើភ្លាមៗ សាច់បំពងក្តៅៗ ស៊ុប បាយ បង្អែម និងភេសជ្ជ:ទៀតផង។ ដាក់ម៉ាតឹងពោះតែម្តង!
FoodBuzz បានសាករួចហើយ ឃើញថាសាច់ត្រី និងបង្គានៅទីនេះស្រស់ៗ ហើយស៊ូស៊ីទាំងអស់ត្រូវគ្នាជាមួយនឹងទឹកស៊ីអ៊ីវតែម្តង។ បើប្រិយមិត្តចូលចិត្តរសជាតិបែបហឹរ អាចបន្ថែម wasabi បាន។ រីឯសាច់ជ្រូកបំពងវិញក៏ឆ្ងាញ់ដែរ ព្រោះវានៅក្តៅៗ និងផុយ។ ក្រៅពីនេះ យើងក៏បានញ៉ាំទឹកស៊ុបមីសូក្តៅៗ បង្អែមដែលមានជាប្រភេទនំផ្អែមល្មម និង ផ្លែឈើ។
ប្រិយមិត្តអាចអង្គុយញ៉ាំនៅតុធម្មតាក៏បាន រឺអង្គុយតុបែបជប៉ុនក៏បាន។ ចំណែកឯបរិយាកាសក្នុងហាងវិញ មានភាពស្ងប់ស្ងាត់ដែលអំណោយផលដល់ការពិភាក្សាការងារ និងជួបជុំគ្រួសារលក្ខណ:ឯកជន។ អញ្ចឹងបើចង់ញ៉ាំ ប្រិយមិត្តអាចចូលទៅកាន់ Link ខាងក្រោមដើម្បីកក់ប៊ូហ្វេស៊ូស៊ីបាន!
ទីតាំង: នៅក្នុងសណ្ឋាគារសូហ្វីតែល | Googlemap
បើកម៉ោង: 11:30AM - 2:30PM (ប៊ូហ្វេស៊ូស៊ី រាល់ថ្ងៃសោរ៍)
តម្លៃ: $35++ សំរាប់មនុស្សម្នាក់