ដាក់ប៊ូហ្វេមួយឆ្អែតក្រោម 10$នៅ សាប៊ូ ប៊ូទឹង ទួលគោកម្តងមើល
ធ្លាប់តែពិបាករកកន្លែងញុំាស៊ុបប៊ូហ្វេដែលមានតម្លៃសមរម្យហើយសម្បូររបស់ញុំាឆ្ងាញ់ៗមែនទេ? អញ្ជើញមក សាប៊ូ ប៊ូទឹង មកដឹងតែមិនខកបំណងនោះទេ!

នៅ សាប៊ូ ប៊ូទឹង លោកអ្នកចំណាយត្រឹមតែ $8.95 តែប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ លោកអ្នកនឹងទទួលបានបទពិសោធន៍ញុំាស៊ុបប៊ូហ្វេដ៏អស្ចារ្យមួយ។អ្វីដែលពិសេសនោះគឺ សាប៊ូ ប៊ូទឹង ផ្តល់ជូននូវទឹកស៊ុបរហូតទៅដល់ 3 ជម្រើសដូចជា ទឹកស៊ុប Shabu ទឹកស៊ុបតុងយ៉ាំ និង ពិសេសជាងគេនោះគឺ ទឹកស៊ុប Sukiyaki។ ទឹកស៊ុបមួយមុខៗសុទ្ធតែចម្អិនឡើងដោយប្រើប្រាស់នូវគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ហើយបន្ថែមពីលើនេះទៅទៀតនោះ គ្រឿងផ្សំជាច្រើនត្រូវបាននាំចូលមកពីប្រទេសជប៉ុន។ លែងភ័យរឿងទឹកស៊ុបមានជាតិគីមីទៀតហើយ!
FoodBuzz សូមណែនាំឲ្យប្រិយមិត្តទាំងអស់គ្នាសាកភ្លក្សនូវទឹកស៊ុប Sukiyaki ដោយសារតែទឹកស៊ុបមួយមុខនេះមានលក្ខណៈប្លែកពីទឹកស៊ុបដែលអ្នកនិយមញ៉ាំរាល់ដង ដែលរសជាតិស្រដៀងទៅនឹងស៊ុបមាន់ខ្មៅ ប៉ុន្តែគ្មាននូវក្លិនថ្នាំចិនដែលប្រិយមិត្តមួយចំនួនមិនចូលចិត្តនោះឡើយ។ សាកសមបំផុតសម្រាប់ជ្រលក់សាច់ញុំា។
ផ្នែកសាច់វិញក៏មិនធ្វើឲ្យលោកអ្នកខកបំណងនោះឡើយ។ សម្រាប់តម្លៃ $8.95 (Regular Buffet) នេះ លោកអ្នកអាចជ្រើសញុំានូវប្រភេទសាច់ជ្រូកជាច្រើនមុខដូចជា សាច់សុទ្ធ សាច់ស្មាមុខ សាច់បីជាន់ រួមជាមួយនឹងសាច់មាន់ មឹកស្រួយ ត្រីដូរី ក្បាលត្រីសូម៉ុង ប្រហិតចម្រុះគ្រប់មុខ បន្លែ និង មី។
ពិសេសជាងនេះទៅទៀត ប្រសិនបើលោកអ្នកបន្ថែមត្រឹមតែ $3.00 (សរុប $11.95 សម្រាប់ Premium Buffet) លោកអ្នកនឹងទទួលបានការញុំាដោយសេរីនូវម្ហូបបន្ថែមដូចជា សាច់គោអាមេរិក សាច់គោអូស្រ្តាលី ប្រហិតត្រីស្លាត បង្គា បង្កង មឹក និង ខ្យងស្កាឡប់។ ចំណែកឯអាហារសម្រន់ដូចជា អាហារបំពងផ្សេងៗ បាយឆា ស្លាបមាន់បំពង ក៏មានផ្តល់ជូនដល់អតិថិជនគ្រប់គ្នាតែម្ដង ទាំង Regular Buffet និង Premium Buffet។
មិនតែប៉ុណ្ណោះ ភេសជ្ជៈនិងផ្លែឈើផ្សេងៗ ក៏ត្រូវបានដាក់ជូនឲ្យបរិភោគជាច្រើនហូរហែរ។ ហើយកុំភ្លេចលាងមាត់ជាមួយនឹងការ៉េមញុំាមួយសេរីណា៎!
តោះ! ហៅមិត្តភក្តិបងប្អូនមកញុំានៅចុងសប្តាហ៍នេះទាំងអស់គ្នា!
តម្លៃ៖ ម្នាក់ $8.95 (Regular Buffet) និង $11.95 (Premium Buffet)
តម្លៃថេរសម្រាប់ប៊ូហ្វេថ្ងៃត្រង់និងពេលល្ងាច
លេខទូរស័ព្ទ៖ 069 528 889
ទីតាំង៖ តាមបណ្តោយផ្លូវលេខ 516 (ក្បែរអង់តែនទួលគោក) | Googlemap
