ហេតុអ្វីបានជាប៊ូហ្វេពេញនិយមសម្រាប់ការជួបជុំមិត្តភក្ដិ?

ជួបជុំមិត្តភក្តិម្តងៗមិនមែនស្រួលទេ ព្រោះចំណូលចិត្តក៏ខុសគ្នា ភោជនីយដ្ឋានទីធ្លាធំសម្រាប់ការជួបជុំ មានម្ហូបឆ្ងាញ់ និងតម្លៃសមរម្យក៏ពិបាករកខ្លាំង សំខាន់នោះអត់ចង់ខ្វល់ពេលញ៉ាំហើយត្រូវចែកលុយគ្នាទៀតហ្នឹងតើ។ អ្ន​កណាៗក៏ជួបភាពលំបាកនេះ ដូច្នេះហើយប្រិយមិត្តភាគច្រើនជ្រើសរើសយកការញ៉ាំប៊ូហ្វេដោយសារតែអ្វីដឹងទេ? បើអត់ទាន់ដឹង អាចមកអានចំនុចសំខាន់ៗនៃការជួបជុំជាលក្ខណៈប៊ូហ្វេទាំងអស់គ្នា។

#1  អាហារ និងភេសជ្ជៈគ្មានដែនកំណត់

ច្បាប់នៅហាងអាហារប៊ូហ្វេមានតែមួយគត់ គឺអ្នកអាចញ៉ាំអាហារដោយគ្មានដែនកំណត់។ អ្នកទាំងអស់គ្នាអាចញ៉ាំបានមួយឆ្អែត ឆ្អែតហើយញ៉ាំទៀតក៏បានដែរ (តែហាមសល់ណា កុំគួរខ្ជះខ្ជាយអាហារឲ្យសោះ)។ លើសពីនេះទៀតអ្នកទាំងអស់គ្នាក៏អាចញ៉ាំភេសជ្ជៈ បានមួយសេរីផងដែរ (តែតាមហាងមួយចំនួនអាចត្រូវបង់លុយបន្ថែមលើភេសជ្ជៈ) ។ ដូច្នេះអ្នកមិនបាច់ពិបាកចិត្តរឿងញ៉ាំអត់ឆ្អែតទេ បើញ៉ាំអស់ពីតុទៅចាប់ថែមទៀតបាន!!

Buffet @2Pangea NagaWorld2

Buffet @2Pangea NagaWorld2

#2 អាំងសាច់ និងចាំស៊ុបពុះផង មានក្តីសុខណាស់

បើសិនជាអ្នកទៅប៊ូហ្វេស៊ុប និងសាច់អាំង អ្នកប្រាកដជាត្រូវចំអិនដោយខ្លួនឯងហើយ ដូច្នេះនៅពេលដែលអ្នករង់ចាំម្ហូបឆ្អិន អ្នកទាំងអស់គ្នាអាចនិយាយគ្នាលេង រលឹកពីមិត្តភាពចាស់ៗបាន។ មិនត្រឹមតែប៉ុណ្ណោះ ការចំអិនម្ហូបជាមួយគ្នា ជាសកម្មភាពដែលជួយផ្សារភ្ជាប់មិត្តភាពសម្រាប់ទាំងមិត្តចាស់ និងថ្មី។ លើសពីនេះទៅទៀតអ្នកអាចចំអិនសាច់តាមបែបដែលអ្នកចូលចិត្ត បើអ្នកចូលចិត្តសាច់ឆៅបន្តិច ឬឆ្អិនខ្លាំងអ្នកអាចម្អិនវាដោយខ្លួនឯង។

Brunch @Courtyard by Marriott®

Brunch @Courtyard by Marriott®

#3 អត់ខ្លាចមិត្តភក្តិដណ្តើមរបស់ញុំា

ដែរអត់​ ពេលកំពុងញ៉ាំឆ្ងាញ់ផងគេមកដណ្តើមសាច់បាត់? អ្នកណាក៏ស្រឡាញ់មិត្តរបស់ខ្លួនដែរ ប៉ុន្តែរឿងញ៉ាំសុំចែកគ្នាឲ្យដាច់ដឹងអត់! ដោយឡែក ពេលទៅញ៉ាំប៊ូហ្វេអ្នកមិនចាំបាច់ព្រួយបារម្ភអំពីរឿងគេដណ្តើបទៀតទេ ព្រោះមានបើគេដណ្តើមហៅទៀតបាន។

All-You-Can-Eat Hot Pot @Shabu BooTeoung

All-You-Can-Eat Hot Pot @Shabu BooTeoung

#4 មានបន្ទប់សម្រាប់ការជួបជុំ

តើវាជាការជួបជុំមិត្តភក្តិមួយក្រុមធំមែនទេ ហើយក៏គិតក្រែងចិត្តខ្លាចតម្លង់អ្នកដទៃ ក៏ត្រូវការបរិយាកាសផ្ទាល់ខ្លួន? ហាងប៊ូហ្វេជាច្រើនផ្តល់ជម្រើសប្រសិនអ្នកមកជាក្រុមធំៗ អ្នកអាចកក់បន្ទប់ ឬកន្លែងផ្ទាល់ខ្លួនបាន។ ការជួបជុំមិត្តភក្តិណាដែលថាមិននិយាយគ្នា​និងសើចសប្បាយលឺៗនោះ ដូច្នេះការមានបន្ទប់ផ្ទាល់ខ្លួនក៏ជាការល្អម្យ៉ាងដែរ ពីព្រោះអ្នកមិនរំខានអតិថិជនផ្សេងៗទៀត។

Hot Pot @Momo paradise

Hot Pot @Momo paradise

#5 មានខារ៉ាអូខេទៀត? មានអីមិនល្អ

ប្រសិនបើអ្នកកក់បន្ទប់នៅហាងអាហារប៊ូហ្វេ បន្ទប់ភាគច្រើននឹងមានខារ៉ាអូខេផងដែរ។ អ្នកណាមិនចូលចិត្តច្រៀង (សម្លេងមិនបាន តែច្រៀងសប្បាយបន្ធូរអារម្មណ៍សោះហ្នឹង ដូចអ្នកសរសេរនេះអ៊ីចឹង)? ទៅញ៉ាំប៊ូហ្វេ ប្រៀបបានដូចជា ព្រួញមួយបាញ់បានសត្វបួនអញ្ចឹង ព្រោះបាន ​ញ៉ាំផង អាំងសាច់ផង ជួបជុំគ្នាផង ហើយបានច្រៀងទៀត។

Dinner with Hot Pot @Emperors of China

Dinner with Hot Pot @Emperors of China

#6 តម្លៃដូចគ្នាសម្រាប់អ្នករាល់គ្នា

ពេលញ៉ាំប្រាកដជាសប្បាយហើយ ប៉ុន្តែពេលនិយាយដល់ការចេញលុយទើបពិបាក។​ ដោយសារតែយើងមានមិត្តភក្តិខ្លះគាត់ញ៉ាំតិច ហើយខ្លះគាត់ញ៉ាំច្រើន ដូច្នេះការបែងចែកវិក្កយបត្រអាចជារឿងពិបាក ប៉ុន្តែនៅអាហារប៊ូហ្វេគ្រប់គ្នាបង់ថ្លៃដូចៗគ្នា មិនថាអ្នកញ៉ាំប៉ុន្មានទេ យើងទាំងអស់គ្នាចេញលុយស្មើៗគ្នា។ អត់ឈឺក្បាលរឿងលុយសោះ!

អត្ថបទគួរតែអានបន្ទាប់