ភេសជ្ជៈស្ករត្នោតពេញនិយមក្នុងឆ្នាំ 2018 រកទិញនៅណាបានញ៉ាំ?
ពាក់កណ្តាលឆ្នាំ2018នេះ ភេសជ្ជៈស្ករត្នោតស្រាប់តែចាប់ផ្ដើមពេញនិយមទាំងអន្តរជាតិ និងក្នុងកម្ពុជាដោយសារតែរសជាតិផ្អែមមុតខុសពីស្ករស មិនតែប៉ុណ្ណោះមើលទៅប្លែកគួរអោយចាប់អារម្មណ៍។
អញ្ចឹងអ្វីទៅជាភេសជ្ជៈស្ករត្នោត? នៅក្នុងប្រទេសកម្ពុជាយើង ស្ករត្នោតអាចសំដៅទៅលើរឿងពីរយ៉ាង:
- "ស្ករធ្វើពីផ្លែត្នោត": ដោយសារតែវាមានពណ៌ត្នោតពីធម្មជាតិ ចឹងបានគេហៅកាត់ថា ស្ករត្នោត។
- តែហាងកាហ្វេខ្លះមិនប្រើផ្លែត្នោតទេ។ "ស្ករត្នោត" ខ្លះ វាអាចសំដៅទៅលើស្ករសផ្សំជាមួយនឹងទឹកសេរ៉ូពណ៌ត្នោតបង្កើតជាពណ៌ត្នោតដូចស្ករត្នោតធម្មជាតិ។
យ៉ាងណាក៏ដោយ ទាំងពីរនេះហ្នឹងគឺមានប្រជាប្រិយភាពខ្លាំងដូចគ្នា។ ដូច្នេះហើយ FoodBuzz នឹងរៀបរាប់ហាងកាហ្វេចំនួន 6 ដែលមានលក់ភេសជ្ជៈស្ករត្នោតនេះ។
#1 Brown Coffee and Bakery
Brown Coffee បានបម្រើជូនភេសជ្ជៈស្ករត្នោតយូរគួរសមហើយ។ រហូតមកដល់ពេលនេះ Brown Coffee ផ្តល់ជូនភេសជ្ជៈស្ករត្នោតចំនួន 6 ប្រភេទគឺ "Brown Frappe", "Brown Ice Latte", "Palm Cappuccino", "Palm & Cookies", "Palm Espresso" និង "Palm DoIce"។
តម្លៃ: ចាប់ផ្តើមពី 2.5 $
ទំនាក់ទំនង: 023 215 215
ទីតាំង: សាខាទាំងអស់របស់ Brown Coffee and Bakery
#2 KOI Thé Cambodia
ដោយតែប្រជាប្រិយភាពល្បីល្បាញរបស់ KOI នៅពេលការដាក់ដំណើរការភេសជ្ជៈ "KOI Brown Sugar" ថ្មីកាលពីខែមុននេះបានធ្វើឱ្យភេសជ្ជៈស្ករត្នោតឡើងកូដមួយកម្រិតទៀត។
តម្លៃ: $ 1.8 តូច & $ 2.5 ទំហំមធ្យម
ម៉ោងបើក: 8:00 ព្រឹក - 9:00 ល្ងាច
ទីតាំង: សាខាទាំងអស់របស់ KOI
#3 Heekcca Cambodia
ដើម្បីដើរអោយទាន់សម័យ ហាងតែជំនាញមួយនេះបានបញ្ចូលភេសជ្ជៈស្ករត្នោតចំនួន 4 បន្ថែមដែលរួមមាន "Brown Sugar Matcha", "Brown Sugar Chocolate", "Brown Sugar Milk Tea" និង "Brown Sugar Fresh Milk"។
តម្លៃ: ពី 2.4 $ ទៅ 3.1 $
បើកម៉ោង: 7:30 ព្រឹកដល់ 9:00 យប់
ទីតាំង: សាខាទាំងអស់នៃ Heekcca
#4 Tea Wan Cambodia
Tea Wan Cambodia ជាហាងទើបមានវត្តមានក្នុងភ្នំពេញប៉ុន្តែហាងនេះទទួលបានការគាំទ្រពីសាធារណជនយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត ភេសជ្ជៈ "ទឹកដោះគោស្រស់ជាមួយស្ករត្នោត" របស់ Tea Wan គឺជាភេសជ្ជៈប្រចាំហាងដែលលក់ដាច់បំផុត។
តម្លៃ៖ ចាប់ផ្តើមពី 1.2 $
បើកម៉ោង៖ 8 ព្រឹក ដល់ 5 ល្ងាច
ទំនាក់ទំនង៖ 076 228 0225
ទីតាំង៖ ផ្ទះលេខ 182 អគារ C4 ទីក្រុងអូឡាំព្យា សង្កត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap
#5 Queen Bee Café
ទទួលបានរសជាតិពិតនៃតែថៃជាមួយនឹងស្ករត្នោតឈ្ងុយឈ្ងប់ពីហាងកាហ្វេ Queen Bee! ម៉្យាងវិញទៀត ផ្សេងពីតែថៃ ក៏មាន 3 ជម្រើសផ្សេងទៀតដែលអាចកម្ម៉ង់ជាមួយស្ករត្នោតពីហាងគឺ៖ តែបៃតងស្ករត្នោត កាហ្វេ និង ទឹកដោះគោស្រស់។
តម្លៃ៖ ពី 2 $
បើកម៉ោង៖ 7:00 ព្រឹក - 8:00 យប់
ទីតាំង៖ សាខាទាំងអស់នៃហាងកាហ្វេប៊ីបក
#6 Cat U House
ក្រៅពីមានសត្វឆ្មាដ៏ស្រស់ស្អាតគួរអោយស្រឡាញ់ហើយនោះ Cat U House តែងតែមានគំនិតបង្កើតថ្មីៗជាច្រើនដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន។ ហាងនេះទើបតែចេញនូវភេសជ្ជៈថ្មីទាក់ភ្នែកគួរអោយចាប់អារម្មណ៍មួយចំនួនដែលមួយក្នុងចំណោមគឺ ភេសជ្ជៈទឹកដោះគោជាមួយស្ករត្នោត ។
តម្លៃ៖ ជាមធ្យមប្រហែល $ 2 +
ម៉ោងបើក៖ 8:00 AM - 10:00 PM
ទំនាក់ទំនង៖ 066 682 888
ទីតាំង៖ ផ្ទះលេខ 52D, ផ្លូវលេខ 57 កែងផ្លូវលេខ 344 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap