សួស្តី! ស្វាគមន៍មកកាន់ផ្ទះថ្មីរបស់ BROWN
BROWN ដែលជាហាងកាហ្វេដ៏ពេញនិយមរបស់កម្ពុជា ទើបតែបានបើកដំណើរការសាខា Roastery Pasteur របស់ខ្លួន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ថ្មីៗនេះ ដោយនាំមកនូវបទពិសោធន៍ស្ថាបត្យកម្ម ថ្មីបែប «គេហដ្ឋាន»។ សាខាថ្មីចុងក្រោយនេះ ស្ថិតនៅលើផ្លូវប៉ាស្ទ័រ កែងនឹងផ្លូវលេខ ២៨២ ដែលជាតំបន់ប្រជុំទៅដោយគ្រឹះស្ថានសិក្សា និងអគារការិយាល័យ ដែលពោរពេញដោយសិស្ស និស្សិត និងបុគ្គលិកបម្រើការងារក្នុងវិស័យផ្សេងៗជាច្រើន។
សាខា BROWN ថ្មីនេះ ត្រូវបានរចនាឡើងក្នុងគោលបំណងផ្តល់ជាទីតាំងថ្មីមួយដល់អ្នកទាំងអស់គ្នាក្នុងសហគមន៍នេះ ដើម្បីមកបន្ធូរអារម្មណ៍ ស្វែងយល់ពីខ្លួនឯង បង្កើតទំនាក់ទំនងជាមួយអ្នកដទៃ និងបង្កើតស្នាដៃដ៏មានអត្តន័យនៅក្នុងវិស័យផ្សេងៗដែលយើងមានឆន្ទៈចង់ធ្វើ។
សាខា BROWN Roastery Pasteur ត្រូវបានស្ថាបត្យកររចនាឡើងប្រៀបដូចជា «ផ្ទះ» មួយ ដែលអតិជនអាចទទួលបានអារម្មណ៍ស្និតស្នាលនៅពេលមកទីកន្លែងមួយនេះម្ដងៗ។ នៅផ្នែកខាងក្រៅនៃហាង អ្នកអាចអង្គុយសម្រាកក្រោមម្លប់ត្រឈៃនៃដើមឈើ និងជួបសន្ទនាជាមួយមិត្តភ័ក្ត ឬអ្នកជិតខាង ដែលអញ្ជើញមកទីតាំងថ្មីនៅក្នុងសហគមន៍មួយនេះផងដែរ។
នៅពេលអ្នកបើកទ្វាចូលទៅផ្នែកខាងក្នុង ម្ចាស់ផ្ទះ(បងៗបារីស្តាររបស់ BROWN) នឹងញញឹម ហើយនិយាយថា «សួស្តីបង» ដើម្បីស្វាគមន៍អ្នកទាំងអស់គ្នាចូលមកលេងផ្ទះថ្មីរបស់ពួកគេ។
បន្ទាប់ពីកុម្ម៉ង់ភេសជ្ជៈដែលអ្នកចង់សាកល្បងហើយ អ្នកអាចដើរទៅមើលទូតាំង ដែលពោរពេញទៅដោយឧបករណ៍ឆុងកាហ្វេ កែវកាហ្វេ និងដបទឹក ជាច្រើនប្រភេទ ដែលអ្នកអាចទិញទៅផ្ទះបាន។ នៅជិតទូតាំងនេះដែរ អ្នកនឹងឃើញទីតាំងឆុងកាហ្វេដោយដៃមួយ ដែលប្រៀបបីដូចជាតុសម្រាប់ទទួលភ្ញៀវរបស់ម្ចាស់ផ្ទះអញ្ជឹង។
នៅទីនោះ អ្នកអាចអង្គុយមើលបងៗបារីស្តាឆុងកាហ្វេឲ្យអ្នក និងភ្ញៀវដទៃទៀតបាន ហើយអ្នកក៏អាចជជែកសួរដើម្បីស្វែងយល់ ពីភាពខុសគ្នានៃរសជាតិគ្រាប់កាហ្វេ ដែលបានមកពីប្រភេទនៃវិធីសាស្រ្តឆុងកាហ្វេផ្សេងគ្នា និងដាំនៅតំបន់ផ្សេងៗគ្នាបានទៀតផង។
សម្រាប់ជាន់ខាងលើវិញ នៅពេលដែលយើងឡើងទៅដល់ភ្លាម នៅផ្នែកខាងស្ដាំ យើងនឹងឃើញកន្លែងអង្គុយមួយចំនួន ដែលអតិថិជនអាចមើលឃើញទេសភាពនៅក្នុងតំបន់នេះតាមរយៈជញ្ជាំងដែលធ្វើមកពីកញ្ចក់សុទ្ធ ខណៈពេលដែលនិយាយគ្នាលេងជាមួយនឹងមិត្តដ៏ជិតស្និទ្ធរបស់យើង។ នៅផ្នែកនេះ គេរចនាឡើងសម្រាប់ការសម្រាកជជែកគ្នាលេង និងបន្ធូរអារម្មណ៍។ រីឯផ្នែកខាងឆ្វេងវិញ យើងសង្កេតឃើញមានកន្លែងអង្គុយក្នុងប្រអប់ដែលមើលទៅប្រៀបដូចជាបន្ទប់គេងអញ្ជឹងប្រសិនបើយើងប្រៀបទៅនឹងផ្ទះ។ ចំណុចនេះសាកសមខ្លាំងសម្រាប់ការពិភាក្សា និងធ្វើការជាក្រុមពីព្រោះវាមានជញ្ជាំងខណ្ឌ ដែលកាត់ផ្ដាច់ក្រុមរបស់យើងពីអ្នកជិតខាង នៅក្នុងហាង។
ផ្នែកចុងក្រោយនៅជាន់ខាងលើនេះ គឺជាទីទាំងរួមមួយដែលមានតុសម្រាប់ពិសាអាហារដ៏ធំនៅចំកណ្ដាល។ ដឹងថា តុនេះ BROWN ដាក់ដើម្បីអ្វីអត់? សាមញ្ញបំផុតគឺដាក់សម្រាប់យើងទាំងអស់គ្នាមកជួបជុំ ពិសាកាហ្វេ និងពិភាក្សា ក៏ដូចជាសហការគ្នានៅក្នុងបន្ទប់ដ៏ទូលាយមួយ ដូច្នេះយើងអាចនឹងគិតឃើញពីគំនិតល្អៗ និងសម្រួចរាល់គំនិតទាំងនោះឲ្យបានកាន់តែប្រសើរ នៅកន្លែងមួយនេះ។
ជឿយើងចុះ BROWN Roastery Pasteur គឺជាទីតាំងថ្មីបំផុតរបស់ BROWN ដែលរចនាបទស្ថាបត្យកម្មរបស់ហាង ត្រូវបានយកចិត្តទុកដាក់ខ្លាំង ស្មើនឹងភាពសំខាន់របស់រាល់ដំណក់កាហ្វេទាំងអស់ដែល BROWN តែងតែឆុងសម្រាប់អ្នកពិសា។ នៅពេលដែលអ្នកទៅសាខានេះ ប្រសិនបើអ្នកគិតថាអ្នកកំពុងទៅលេងផ្ទះរបស់មិត្តស្និទ្ធស្នាលមួយរបស់អ្នក ពេលនោះអ្នកនឹងឃើញយ៉ាងច្បាស់ថាហេតុអ្វីបានជាហាងនេះត្រូវបានរចនាឡើងក្នុងទម្រង់នេះ។
បរិយាកាសដូចនៅផ្ទះ កាហ្វេឆុងដោយដៃ គ្រាប់កាហ្វេលីងថ្មីៗ នំដុតដោយផ្ទាល់ដៃ និងម្ហូបឆ្ងាញ់ តោះចាំអីទៀត! នាំគ្នាទៅលេងផ្ទះ BROWN ញ៉ាំកាហ្វេ និងម្ហូបឆ្ងាញ់ៗទាំងអស់គ្នា!!
ម៉ោងស្វាគមន៍អតិថិជន៖ 6:30 ព្រឹក – 9:30 ល្ងាច
អាស័យដ្ឋានផ្ទះ BROWN៖ ផ្ទះលេខ 20, ផ្លូវប៉ាស្ទ័រ (51), សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
ស្វែងរកផ្ទះ BROWN ជាមួយ Google Map: https://bit.ly/2PYFAc2
ភ្ជាប់ទំនាក់ទំនងជាមួយ BROWN:
- Facebook: https://www.facebook.com/browncoffee.kh/
- Instagram: https://www.instagram.com/browncoffeeandbakery/