ហ្វេនកាហ្វេ BROWN នៅម្ដុំផ្លូវ 2004 អស់បារម្ភព្រោះសាខា Midtown បើកដំណើរការហើយ!
គ្មានអ្វីធ្វើឲ្យអារម្មណ៍ស្រឡះភ្លាមពេលទើបតែក្រោកពីគេងដូចក្លិនកាហ្វេដ៏ឈ្ងុយនោះទេ។ គ្រាន់តែឆ្លងកាត់ផ្លូវ 2004 អ្នកអាចស្រង់ក្លិនកាហ្វេដ៏ឈ្ងុយប្រហើរដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមួយរំពេច ចង់ដឹងថាជាកាហ្វេរបស់ហាងអ្វីទេ?
ហាងកាហ្វេល្បីដែលជាសមិទ្ធផលរបស់កូនខ្មែរ ប្រហែលជាស្គាល់គ្រប់គ្នាហើយមែនទេ? ហាងកាហ្វេ BROWN Coffee and Bakery ទើបតែបើកសាខាថ្មីនៅឯផ្សារទំនើប Midtown ដែលទើបតែបានបើកសាកល្បងកាលពីថ្ងៃទី 28 មីនា ឆ្នាំ 2019 ថ្មីៗនេះ។ កាន់តែមានភាពងាយស្រួលសម្រាប់ហ្វេនៗកាហ្វេ BROWN ហើយនេះ!
ដឹងស្រាប់ហើយថាបុគ្គលិករបស់ហាងកាហ្វេនេះតែងតែរួសរាយរាក់ទាក់ អ៊ឹចឹងកុំភ្ញាក់ផ្អើលណា បើដើរចូលសាខាថ្មីនេះ ប្រិយមិត្តត្រូវបានរាក់ទាក់យ៉ាងកក់ក្ដៅទាំងព្រឹកនោះ។ អ្វីដែលថ្មីប្លែកសម្រាប់សាខានេះ អ្នកគួរតែចាប់អារម្មណ៍នឹងការរៀបចំថ្មីពិសេសមួយនៅផ្នែកខាងក្រោយខោនធ័រកាហ្វេដែលត្រូវបាន រៀបចំយកលំនាំតាមចំការកាហ្វេនៅតាមជម្រាលភ្នំ ដែលមានចំនួន ១២០០០ ថ្នាក់ ហើយបើពន្លាតប្រវែងជម្រាលភ្នំទាំងនេះដាក់តគ្នាវិញនោះ វាមានប្រវែងដល់់ទៅ ២១ Km។ ចំណែកឯផ្នែកជាន់ខាងលើ មានការរៀបចំដេគ័រជាពន្លកដើមកាហ្វេតូចៗនៅជាប់ជញ្ជាំងដ៏ប្លែកភ្នែកផងដែរ។
អ្នកណាក៏ដឹងថា BROWN ល្បីនឹងកាហ្វេឆ្ងាញ់ប្រចាំប្រទេសកម្ពុជា តែរសជាតិអាហារ និងនំនៅទីនេះក៏ឆ្ងាញ់ពិសេសដែរ ដែលក្នុងម៉ឺនុយមាន 3 ប្រភេទសម្រាប់ឲ្យជ្រើសរើសដូចជា សាំងវ៉ិច ផាស្ដា និងសាឡាដ រួមជានំប៉័ង និងនំខេក។ ទាំងកាហ្វេ និងភេសជ្ជៈ ទាំងអាហារ និងនំ ហាងកាហ្វេ BROWN មិនដែលធ្វើឲ្យអ្នកខកបំណងឡើយ។
ហាងកាហ្វេ BROWN ធ្វើការបើកជាផ្លូវការចាប់ពីថ្ងៃទី 29 ខែមីនា ឆ្នាំ 2019 នេះតទៅ។ រង់ចាំអ្វីទៀត លែងទៅឆ្ងាយដើម្បី BROWN ហើយ! អ៊ីចឹង រីករាយជាមួយកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយ BROWN!
ម៉ោងបើក៖ 6:30AM – 9:00PM
ទីតាំង៖ ផ្សារទំនើប Midtown ផ្លូវ 2004 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ | Googlemap